កីឡា
មកខ្មែរល្ងាចនេះ Dave Leduc ប្រាប់ថា មានរឿងចង់និយាយពី ព្រុំ សំណាង
កីឡាករប្រដាល់កាណាដា-មីយ៉ាន់ម៉ា Dave Leduc នឹងធ្វើដំណើរមកប្រទេសកម្ពុជាជាលើកទី៣ នៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីរូបគេទើបចាកចេញពីកម្ពុជាកាលពីថ្ងៃទី២៥ ខែមីនា។
លោកបានវិលត្រឡប់មកកម្ពុជាលើកទី២កាលពីប៉ុន្មានថ្ងៃមុន បន្ទាប់ពីមកលើកទី១ដើម្បីប្រកួតជាមួយកីឡាករ ព្រុំ សំណាង ដែលលទ្ធផលស្មើគ្នា។ ការមកកម្ពុជាលើកទី២ លោកមិនបានទម្លាយឲ្យដឹងពីកិច្ចការងារអ្វីឡើយ ហើយលោកក៏មិនបានជួបអ្នកសារព័ត៌មានដែរ។ ពេលចាកចេញពីកម្ពុជាវិញកាលពីថ្ងៃទី២៥ ខែមីនា លោកបង្ហាញខ្លួននៅប្រទេសវៀតណាម។
កាលពីយប់ថ្ងៃសុក្រ ទី២៩ ខែមីនា Dave Leduc បានប្រាប់ថា លោកនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមដើម្បីចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងអាជីវកម្ម។ លោកនឹងវិលត្រឡប់មកទីក្រុងភ្នំពេញនៅវេលាម៉ោង៤:៤០នាទីល្ងាច ថ្ងៃសៅរ៍ ទី៣០ ខែមីនា។ យន្តហោះរបស់លោកនឹងមិនពន្យារពេលដូចមុនទេ ដូច្នេះអ្នកសារព័ត៌មានអាចរង់ចាំសម្ភាសលោកបាននៅពេលត្រឡប់មកដល់ភ្នំពេញ។
កីឡាករបាននិយាយថា ៖«លើកនេះ ជើងហោះហើររបស់ខ្ញុំនឹងមិនត្រូវបានពន្យារពេលទេ ហើយខ្ញុំក៏មានអ្វីត្រូវនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយខ្មែរផងដែរ។ ខ្ញុំមិនសប្បាយចិត្តទេ។ ខ្ញុំត្រូវការពាក្យសុំទោសពី ព្រុំ សំណាង។ ខ្ញុំនឹងពន្យល់នៅថ្ងៃស្អែក»។
នៅចាំបានថា ការធ្វើដំណើរមកប្រទេសកម្ពុជាលើកទី២ Dave Leduc បានធ្វើឲ្យមានការចាប់អារម្មណ៍អំពីអាវធំ និងខោជើងវែងរបស់ខ្លួនដែលរំលេចដោយរូបភាពរបស់ ព្រំ សំណាង ពេញក្រណាត់ខោ-អាវ។ រូបគេបានសរសេរថា រូបភាពនៅលើអាវជាជនរងគ្រោះចុងក្រោយរបស់ខ្លួន។ វាមានន័យថា ព្រុំ សំណាង ជាជនរងគ្រោះចុងក្រោយបំផុតដែលចាញ់ខ្លួន ប៉ុន្តែលទ្ធផលនៃការប្រកួតស្មើគ្នា ដោយសារគ្មានអ្នកសន្លប់៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់