Connect with us

កីឡា

ខានវ៉ៃគុនខ្មែរច្រើនឆ្នាំ ចាន់ រតនា ត្រឡប់វិញឈ្នះខ្សែក្រវាត់មានប្រាក់ជាង២០លាន​រៀល

បានផុស

នៅ

កីឡាករ​គុន​ខ្មែរចម្រុះ​កម្ពុជា ចាន់ រតនា ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី បន្ទាប់​ពី​វិល​ត្រឡប់​មក​កាន់​សង្វៀន​ជា​ថ្មី​​បាន​យក​ឈ្នះ​ដៃ​គូ​២​នាក់​ក្នុង​មួយ​រាត្រី​ដើម្បី​​គ្រង​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ IPCC ដែល​មាន​ប្រាក់​រង្វាន់ និង​រង្វាន់​លើក​ទឹក​ចិត្ត​ជាង​២០​លាន​រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ជុំ​ទី​១ ចាន់ រតនា​ បាន​យក​ឈ្នះ​កីឡាករ​ចិន Ke Jingjun ដោយ​ពិន្ទុ​តាម​រយៈ​ការ​តស៊ូ​គ្នា​រហូត​​ដល់​៤​ទឹក។ សម្រាប់​ការ​ប្រកួត​៣​ទឹក​ដំបូង អ្នក​ទាំង​ពីរ​បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ដូច្នេះ​ការ​ប្រកួត​តម្រូវ​បន្ថែម​១​ទឹក។ នៅ​ទឹក​ទី៤ ចាន់ រតនា ទាត់​បាន​យ៉ាង​ល្អ​រហូត​ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុជា​ឯកច្ឆន្ទៈ​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ចាន់ រតនា បាន​​យក​ឈ្នះ​កីឡាករ​ម៉ុងហ្គោលី Bat Erdene ដោយ​ពិន្ទុ។ នៅ​ទឹក​ទី​២ អ្នក​លេង​គុន​ខ្មែរ​ទាត់​ត្រូវ​ពោះ​ឲ្យ​អាជ្ញា​កណ្តាល​រាប់​កីឡាករ​ម៉ុងហ្គោលី៨ម្តង ហើយ​នៅ​ទឹក​ទី៣ កីឡាករ​ម៉ុងហ្គោលី​ដេញ​វាយ​សន្ធាប់​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​ឲ្យ​គ្រោះ​ថ្នាក់ដល់​កីឡាករ​កម្ពុជា​ឡើយ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់ ចាន់ រតនា ​បាន​ប្រើ​ក្បាច់​ពិសេស​ៗ​ជា​ច្រើន​ដូច​ជា​នាគ​វាត់​កន្ទុយ​ ទាត់​កាប់​ពី​លើ​ជា​ដើម​ដែល​​នៅ​តែ​​ល្អ និង​មាន​ប្រសិទ្ធភាព​ដូច​កាល​រូប​គេ​ធ្លាប់​ប្រកួត​គុន​ខ្មែរ​កាល​ពី​ជាង​៦​ឆ្នាំ​មុន។ នេះ​ជា​លើក​ទី១​ហើយ​ដែលរូប​គេ​បាន​វិល​ត្រឡប់​មក​ប្រកួត​គុន​ខ្មែរ​វិញ បន្ទាប់​ពី​ធ្លាប់​ប្រកួត​គុន​ខ្មែរ​ចុង​ក្រោយ​តាំង​ពី​ឆ្នាំ​២០១៧។

ពិត​ជា​គួរ​ឲ្យ​សរសើរ ចាន់ រតនា អាច​តស៊ូ​២​ប្រកួត​ក្នុង​មួយ​រាត្រី ហើយ​អ្វី​ដែល​សំខាន់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ជួប​ Bat Erdene ​ជា​ជើង​ឯក​ម៉ុងហ្គោលី មាន​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក WMO​ ខ្សែ​ក្រវាត់ ISKA អន្តរជាតិ និង​ចុង​ក្រោយ​បំផុត​ខ្សែ​ក្រវាត់កម្រិត​ពិភព​លោក I-1 GP24: Supreme នៅ​ទី​ក្រុង​ហុងកុង​ក្នុង​ពេល​ជា​មួយ ឈឿង ល្វៃ។

សម្រាប់​ការ​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ខ្មែរ​​ម៉ារ៉ាតុង IPCC នេះ ចាន់ រតនា នៅ​ជុំ​ទី១​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​៨​លាន​រៀល នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​៨​លាន​រៀល​បន្ថែម​ទៀត ព្រម​ទាំង​មាន​ប្រាក់​រង្វាន់ និង​ប្រាក់​តម្លៃ​ខ្លួន​បន្ថែម​ទៀត។ ដូច្នេះរូប​គេ​អាច​ទទួល​បាន​ហោចណាស់​២០​លាន​រៀល៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម