កីឡា
លន បញ្ញា ប្រាប់ថា យប់មិញបើប្រឹងវ៉ៃតាំងពីទឹក១ រូបគេនឹងសន្លប់ម្តងទៀត
កីឡាករគុនខ្មែរ លន បញ្ញា បានធ្លាយកំណត់ត្រាជ័យជម្នះជាង៣ឆ្នាំរបស់ខ្លួនដោយជើងខ្លាំង ឡៅ ចិត្រា ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរដែលមានប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិកនៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

ការតស៊ូគ្នា៥ទឹកពេញ ឡៅ ចិត្រា បានវាយកណ្តាប់ដៃឲ្យអាជ្ញាកណ្តាលរាប់ លន បញ្ញា ៨ម្តងក្នុងទឹកទី២ ប៉ុន្តែនៅទឹកទី ៤ និង៥ លន បញ្ញា ហាក់មានសន្ទុះចិត្តវ៉ៃលះជាង៣ទឹកដំបូង។ ការប្រកួតនេះ រូបគេហាក់ដូចជាចាញ់ច្រាប ឡៅ ចិត្រា តែម្តងសម្រាប់ពីរបីទឹកដំបូង ដោយសាររូបគេធ្លាប់ចាញ់សន្លប់ម្តងកាលពីឆ្នាំ២០១៩។
បរាជ័យនេះ លន បញ្ញា ទទួលបានប្រាក់លើកទឹកចិត្ត៥ពាន់ដុល្លារអាមេរិក ខណៈ ឡៅ ចិត្រា ទទួលបានខ្សែក្រវាត់ដែលមានប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក។
លន បញ្ញា បាននិយាយថា ៖«ខ្ញុំពិតជាសោកស្តាយខ្លាំងមែនទែនដែលកំណត់ត្រាមិនធ្លាប់ចាញ់រយៈពេល៣ឆ្នាំត្រូវបានបញ្ចប់។ នៅទឹកទី១ដល់៣ ខ្ញុំមិនសូវបានវ៉ៃទេ ដោយសារប្រុងប្រយ័ត្នខ្លាំង ពីព្រោះអាវុធរបស់ ឡៅ ចិត្រា ធ្ងន់។ ប្រសិនបើខ្ញុំខំប្រឹងវ៉ៃតាំងពីទឹកទី១ ខ្ញុំប្រហែលជាសន្លប់ម្តងទៀតដោយសារអាវុធគាត់ខ្លាំង»។

ជាមួយគ្នានេះ លន បញ្ញា បានសូមអភ័យទោសពីអ្នកគាំទ្រដែលខ្លួនធ្វើមិនបានល្អ ឬប្រកួតដែលមិនបានផ្តល់ការពេញចិត្តសម្រាប់អ្នកគាំទ្រ ប៉ុន្តែរូបគេបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។
កាលពីឆ្នាំ២០១៩ លន បញ្ញា ធ្លាប់ចាញ់សន្លប់ក្រោមផ្លែកែងរបស់ ឡៅ ចិត្រា ក្នុងការប្រកួតវគ្គផ្តាច់ព្រត្រដណ្តើមខ្សែក្រវាត់មាសនៅសង្វៀន PNN ដែលពេលនោះ ឡៅ ចិត្រា ទទួលបានប្រាក់រង្វាន់១ម៉ឺនដុល្លារ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?