កីឡា
សុទ្ធតែជើងឯក Masaaki និង Tatsuki បានសម្រេចចិត្តចាកចេញពីសង្វៀនធំ K-1
ជើងខ្លាំងជប៉ុន២រូបកីឡាករ Masaaki Noiri និង Tatsuki Shinotsuka បានប្រកាសពីការចាកចេញពីស្ថាប័នប្រដាល់ឃីកបុងស៊ីងកម្រិតពិភពលោក K-1 ជាផ្លូវការដើម្បីស្វែងរកបទពិសោធថ្មីក្នុងអាជីព។

ស្ថាប័ន K-1 បានប្រកាសថា កីឡាករ Masaaki Noiri ម្ចាស់ជើងឯក K-1 WORLD GP Welterweigh និងកីឡាករ Tatsuki Shinotsuka ម្ចាស់ជើងឯក Krush Featherweight បានសម្រេចចិត្តចាកចេញពីស្ថាប័នមួយនេះហើយ។ វាមិនមែនជារឿងអាថ៌កំបាំងទេ ពីព្រោះមានកីឡាករជាច្រើនក៏បានប្រកាសចាកចេញពីស្ថាប័ន K-1 ហើយពួកគេកំពុងស្វែងរកឱកាសល្អជាងនេះនៅកន្លែងផ្សេង ដើម្បីទទួលជោគជ័យថ្មីបន្ថែមទៀត។
អ្នកគាំទ្រមិនភ្ញាក់ផ្អើលទេចំពោះការចាកចេញរបស់កីឡាករ Noiri ប៉ុន្តែមនុស្សជាច្រើនសង្ឃឹមថា នឹងមានបេក្ខភាពមកជំនួយរូបគេក្នុងកម្មវិធីប្រកួត K-1 WORLD MAX ប្រព្រឹត្តទៅនៅខែកក្កដា បន្ទាប់ពីរូបគេចាកចេញ។
ក្រោយប្រឡូកក្នុងស្ថាប័ន K-1 អស់រយៈជាច្រើនឆ្នាំ កីឡាករ Noiri បានឈ្នះខ្សែក្រវាត់ K-1 JAPAN TRYOUT ក្នុងឆ្នាំ២០០៧ ត្រឹមអាយុ១៣ឆ្នាំ។ ២ឆ្នាំក្រោយមក រូបគេបានឈ្នះពានរង្វាន់ K-1 ក្នុងឆ្នាំដំបូងអំឡុងរៀននៅវិទ្យាល័យ។ បន្ទាប់មក Noiri បានក្លាយជាជើងឯក K-1 ២ដង ហើយគ្រងជើងឯក K-1 World GP Super Lightweight ចន្លោះឆ្នាំ២០១៧ និង២០១៨ ព្រមទាំងឈ្នះជើងឯក K-1 World GP Welterweight ឆ្នាំ២០២១។

ចំពោះ Tatsuki Shinotsuka វ័យ២៤ឆ្នាំ ជាអតីតម្ចាស់ខ្សែក្រវាត់ Krush Featherweight ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រចំពោះក្បាច់ប្រយុទ្ធល្អៗនៅលើសង្វៀន។ រូបគេបានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីចាកចេញពីស្ថាប័ន K-1 មុនកាលកំណត់ ដើម្បីចង់បានឱកាសថ្មី។ កីឡាករ Tatsuki បានយល់ព្រមបង់ប្រាក់ពិន័យជាច្រើន ក្នុងការបញ្ចប់កិច្ចសន្យាជាមួយ K-1 មុនការកំណត់៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Beyondkick

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ