Connect with us

កីឡា

ធ្លាប់ជួបបញ្ហាធ្ងន់ធ្ងរ ធន់ ចាន់តាក់ នៅតែតស៊ូក្នុងអាជីពប្រដាល់

បានផុស

នៅ

កីឡាករ ធន់ ចាន់តាក់ បាន​រងរបួសធ្ងន់ធ្ងរ​ពី​ការ​ឡើង​សង្វៀន​រហូត​​ត្រូវបានគ្រូពេទ្យណែនាំឲ្យបញ្ចប់ពីអាជីព​ប្រដាល់ ប៉ុន្តែរូប​គេ​នៅ​តែ​​​តស៊ូ​ក្នុងអាជីពឈឺសាច់​រហូត​ដល់​សព្វ​ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ធន់ ចាន់តាក់ កូនសិស្សរបស់លោកគ្រូ ធន់ សុភា ស្ទើរតែបោះបង់អាជីពប្រដាល់​ បន្ទាប់ពីជួបបញ្ហារបួសតំរង់​នោម​ នៅ​ពេល​ប្រកួត​ជា​មួយ​កីឡាករ ឯម ខ្លឹមខ្មៅ ​ដែល​បាន​ទាត់ត្រូវតំរង់នោមមុន​ពេល​វិបត្តិ​កូវីដ-១៩។ កីឡាករ​ត្រូវបានបញ្ជូន​ទៅ​ព្យាបាល​នៅមន្ទើរពេទ្យ បន្ទាប់ពីបត់​ជើង​តូច​ចេញ​សុទ្ធ​តែ​ឈាម។ ពេលនោះ​ជា​គ្រា​ដ៏​លំបាក​បំផុត​​សម្រាប់​អ្នកប្រដាល់មកពីខេត្តកំពង់ឆ្នាំង​ដែល​បាន​តស៊ូ​ព្យាបាល​ក្នុង​អំឡុង​ពេល​រឹត​ត្បិត​​ជំងឺ​​រាត​ត្បាត​កូវីដ-១៩។

កីឡាករ ធន់ ចាន់តាក់ បានប្រាប់«កម្ពុជាថ្មី»ថា ៖«អំឡុងពេលកូវីដ-១៩ ពេលប្រកួត ខ្ញុំមានបញ្ហាតំរង់នោម ដោយសារ​ ឯម ខ្លឹមខ្មៅ ទាត់ត្រូវ។ ក្រោយបញ្ចប់៥ទឹក ខ្ញុំឈ្នះពិន្ទុ។ បន្ទាប់មក​អាការៈធ្វើ​ទុក្ខ ខ្ញុំ​បត់ជើង​តូច​ចេញឈាម ត្រូវសម្រាកនៅមន្ទើរពេទ្យយូរ។ ពេលនោះសម័យកូវីដពិបាកចេញចូលមន្ទីរ​ពេទ្យទៀត។ ខ្ញុំត្រូវផ្អាកប្រកួតមួយរយៈយូរ ហើយខ្ញុំគិតថា មិនអាចវិលមកប្រកួតវិញទេ ពី​ព្រោះពេទ្យហាម​ធ្វើការងារធ្ងន់ ប៉ុន្តែអារម្មណ៍នៅតែស្រឡាញ់ប្រដាល់»។

ធន់ ចាន់តាក់ បានព្យាយាមលាក់​បាំង​រឿងនេះមិនឲ្យ​ឪពុក​ម្តាយ​ដឹងឡើយ ព្រោះខ្លាចពួកគាត់ពិបាកចិត្ត ប៉ុន្តែ​ពេល​ធូរ​ស្រាល រូបគេ​បាន​ត្រឡប់ទៅស្រុកកំណើតវិញ។ ឪពុក​ម្ដាយ​ដឹង​បញ្ហារបួសនេះ និង​រឹត​តែ​ហាម​ឃាត់​ក្នុង​ការ​ធ្វើ​កិច្ច​ការ​ធ្ងន់។ រឿង​នឹកស្មានមិនដល់ រូប​គេបាន​កើត​មាន​អាការៈ​ធ្ងន់​ធ្ងរ​ម្តង​ទៀត ដោយសាររអិលដួល​ជិត​បន្ទប់ទឹក ធ្វើ​ឲ្យ​​ហូរ​ឈាម​រហូត​ដល់​សន្លប់។ រូប​គេ​ត្រូវ​បាន​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​​ក្នុង​អន្តរកាល​វិបត្តិ​កូវីដ-១៩​ជា​ពេល​វេលា​ដ៏​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ និង​ចេញ​ចូល​មន្ទីរ​ពេទ្យ។

ពេលនោះ ធន់ ចាន់តាក់ កាន់តែអស់សង្ឃឹម។ បន្ទាប់ពីត្រូវបញ្ចូនចូលមន្ទីរ​ពេទ្យ​សង្រ្គោះបន្ទាន់ ហើយក្រុមគ្រូពេទ្យបានណែនាំម្ដងទៀត ហាម​ធ្វើការងារធ្ងន់។ ជាពិសេស​ប្រុង​ប្រយ័ត្ន​កុំឲ្យ​មាន​អាការ​រើ​ឡើង​វិញ អាចប្រឈម​គ្រោះ​ថ្នាក់​ដល់អាយុជីវិត។

ទោះ​បី​ជា​យ៉ាង​ណា ក្រោយ​ធូរ​ស្បើយ ធន់ ចាន់តាក់ ​បាន​ចាប់​ផ្តើម​ហ្វឹក​ហាត់​បន្តិច​ៗ​ម្តង​។ កីឡាករ​បាន​ប្រាប់​ថា ពេល​ចាប់​ផ្តើម​ហាត់​ឡើង​វិញ​​អត់​ប្រាប់​ឪពុក​ម្តាយ​ទេ។ ការ​ហ្វឹក​ហាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អាការ​ជំងឺ​ក៏​មិន​មាន​​កើត​ឡើង​ជា​ថ្មី​គួរ​ឲ្យ​កត់​សំគាល់ ដូច្នេះ​រូប​គេ​ក៏​បង្កើន​ការ​ហ្វឹក​ហាត់​កាន់​តែ​ខ្លាំង។ ទី​បំផុត រូប​គេ​ក៏​ត្រូវ​បាន​លោក​គ្រូ​​អនុញ្ញាត​ឲ្យ​ឡើង​ប្រកួតរហូត​ដល់​បច្ចុប្បន្ន។

ធន់ ចាន់តាក់​ បាន​និយាយ​ថា ៖«ខ្ញុំ​ប្រៀប​ដូច​ជាត្រកួតស្វិតស្រពោន​ស្ទើរ​ងាប់​ទៅ​ហើយ តែ​បាន​ស្រស់រស់​ឡើង​វិញ។ ខ្ញុំ​មាន​តែ​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ប៉ុណ្ណោះ»។

កីឡាករ ធន់ ចាន់តាក់ ធ្លាប់​ឈ្នះបានខ្សែក្រវាត់២គ្រឿងក្នុងនោះឈ្នះខ្សែក្រវាត់លីអូឆ្នាំ២០១៦ និង​ខ្សែក្រវាត់កម្ពុជាឆ្នាំ២០២០ ហើយ​រូប​គេ​បាន​​ប្រកួត​ជា​មួយ​កីឡាករ​បរទេសរហូត​ ព្រម​ទាំង​ធ្លាប់​បាន​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត។

ធន់ ចាន់តាក់​ បាន​ប្រាប់​ថា រហូត​ដល់​ពេល​នេះ​ រូប​គេ​មិន​ទាន់​ពេញ​ចិត្ត​នឹង​អាជីព​ប្រដាល់​របស់​ខ្លួន​ឡើយ​ពោល​គឺ​នៅ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ដែល​ត្រូវ​កែ​លំអ។ ជា​ពិសេស​ទៀត​នោះ រូប​គេ​សូម​ការ​អធ្យាស្រ័យ​ពី​អ្នក​គាំទ្រ​ដែល​សមត្ថភាព​របស់​ខ្លួន​មិន​អាច​វ៉ៃ​ល្អ​មើល​ដូច​កីឡាករ​ផ្សេង។

កីឡាករ​បាន​និយាយ​ថា ៖«មនុស្ស​យើង​មិន​អាច​មាន​អ្វី​ដូច​គ្នា​ទេ ប្រៀប​ដូច​ជា​សរសេរ​អក្សរ​អីចឹង។ អ្នក​ខ្លះ​សរសេរ​អក្សរ​ស្អាត អ្នក​ខ្លះ​សរសេរ​អក្សរ​មិន​ស្អាត ទោះ​ខំ​ប្រឹង​យ៉ាង​ណា​ក៏​នៅ​តែ​មិន​ស្អាត ព្រោះ​វា​បាន​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ។ ដូច្នេះ​​របៀប​វ៉ៃ​របស់​កីឡាករ​ម្នាក់​ៗ​ក៏​មិន​ដូច​គ្នា​ដែរ»៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម