Connect with us

កីឡា

ថ្ងៃតែមួយ សិស្សលោកគ្រូ អេ ភូថង ៣រូប ត្រកូលឡៅ៣រូបជោគជ័យធំដូចគ្នា

បានផុស

នៅ

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ កូន​សិស្ស​លោក​គ្រូ អេ ភូថង ៣​រូប​បាន​បាន​ឈ្នះ​ខ្សែ​ក្រវាត់​​ដូច​គ្នា ហើយ​អ្នក​ប្រដាល់ត្រកូល​ ឡៅ ​ក៏​ទទួល​បាន​ជ័យជម្នះ​៣នាក់​ដូច​គ្នា​ដែរ។

អ្នក​លេង​គុន​ខ្មែរ​ត្រកូល ឡៅ

  • ឡៅ សៃណេត៖ កីឡាករ​វ័យ​ក្មេង​ទម្ងន់​ស្រាល​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់​៥១​គីឡូក្រាម បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ ឡុង ពិសិដ្ឋ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កាល​ពី​យប់​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៤។ កន្លង​មក សៃណេត កម្រ​ឈ្នះ ពិសិដ្ឋ​ ណាស់ ប៉ុន្តែ​នៅ​វគ្គ​សំខាន់ រូប​គេ​ទទួល​បាន​ជ័យជម្នះ​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជួប។
  • ឡៅ ចន្ទ្រា៖ ស្ថិត​ក្នុង​ការ​ប្រកួត​ទម្ងន់​៧៣​គីឡូក្រាម ប្អូន​ប្រុស​របស់​លោក ឡៅ ស៊ីណាត បាន​ប្រើ​ពេល​៣​​ទឹកដើម្បី​ផ្តួល​កីឡាករ​ថៃ Sammy ឲ្យ​សន្លប់​ដើម្បី​សង​សឹក​បាន​សម្រេច។ រូប​គេ​ធ្លាប់​ចាញ់​ទឹក​ទី​២​​កាល​ពី​ឆ្នាំ​២០២៣ ប៉ុន្តែ​ជម្រះ​បញ្ជី​ដាច់​ស្រឡះ​ហើយ​តាម​រយៈ​រន្ទះ​ជើង​ទាត់​ធ្ងន់​ៗ និង​​កែង​ដ៏​គ្រោះ​ថ្នាក់។ សម្រាប់​​ជ័យជម្នះ​ក្នុង​រាត្រី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២៤ ឡៅ ចន្ទ្រា ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​១០​​លាន​រៀល​បន្ថែម​លើ​តម្លៃ​ខ្លួន។
  • ឡៅ ចិត្រា៖ ប្អូន​ប្រុស​បង្កើត​របស់ ឡៅ ចន្ទ្រា ​បាន​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរ​​អម​ដោយ​ប្រាក់​រង្វាន់​​៤០​លាន​រៀល (១​ម៉ឺន​ដុល្លារ) បន្ទាប់​ពីបាន​យក​ឈ្នះ​លើ​មិត្ត​រួម​ជាតិ លន បញ្ញា ដោយ​ពិន្ទុ យប់​ថ្ងៃ​​ទី​៣១ ខែ​មីនា ឆ្នាំ​២០២៤។ នេះ​ជា​ជោគជ័យធំ​មួយ​ទៀត​ដែល ឡៅ ចិត្រា ធ្លាប់​ឈ្នះ​ជា​ច្រើន​មក​ហើយ ក្នុង​នោះ​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​នេះ​គឺ​ជា​លើក​ទី២ ដែល​រូប​គេ​ទទួល​បាន​​ បន្ទាប់​ពី​លើក​ទី១​កាល​ពី​ឆ្នាំ​២០១៩ ក៏​ជា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មាស​ជា​មួយ លន បញ្ញា ដែរ។
ឡៅ សៃណេត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ឡៅ ចិត្រា
ឡៅ ចន្ទ្រា

កូន​សិស្ស​របស់​លោក​គ្រូ អេ ភូថង

  • ម៉ឺន មេឃា៖ កូន​ច្បង​របស់លោក អេ ភូថង ដែល​មាន​ឪពុក​​បង្កើត​ជា​គ្រូ​បង្វឹក​​តែ​ម្តង​បាន​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ដែល​មាន​ប្រាក់​រង្វាន់១២លាន​រៀល បន្ទាប់​ពី​ផ្តួល​មិត្ត​រួម​ជាតិ ឡុង ប៉េងលឿន ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ នៅ​សង្វៀន PNN កាល​ពី​រសៀល​ថ្ងៃអាទិត្យ ទី​៣១ ខែ​មីនា ឆ្នាំ​២០២៤។
  • អេ អាំម៉ារីនភូថង៖ យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២៤ ប្អូន​ប្រុស​របស់​ ម៉ឺន មេឃា ដែល​ត្រូវ​ជា​កូន​បង្កើត​របស់​គ្រូ អេ ភូថង គឺ​កីឡាករ អេ អាំម៉ារីនភូថង បាន​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ IPCC បន្ទាប់​ពី​ការ​ប្រកួត​ត្រូវ​បាន​បន្ថែម​ទឹក​ទី​៤​រហូត​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាកររុស្ស៊ី សាវីលីត ដូរ៉ូហ្គាស្ទីវ។
  • ធឿន ធារ៉ា៖ ក្នុង​រាត្រី​ជា​មួយ អេ អាំម៉ារីន ជើង​ខ្លាំង​ទម្ងន់​៧២​គីឡូក្រាម ធឿន ធារ៉ា បាន​យក​ឈ្នះ​ពិន្ទុ​ជើង​ខ្លាំងបេឡារុស្ស នីគីតា ដើម្បី​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​បាន​សម្រេច។ ការ​ប្រកួត​នេះ ធារ៉ា ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​មិន​ក្រោម​១០​លាន​រៀលទេ៕

អត្ថបទ៖ វីរបុត្

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម