Connect with us

កីឡា

ស្ថាប័នប្រណាំងឡាន Formula One ទិញស្ថាប័នប្រណាំងម៉ូតូ MotoGP តម្លៃ៤ពាន់លានដុល្លារ

បានផុស

នៅ

ស្ថាប័នរៀបចំកីឡាប្រណាំងម៉ូតូ MotoGP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយពី​ក្រុមហ៊ុន Liberty Media ដែលជាម្ចាស់នៃស្ថាប័នប្រណាំង Formula One បានទិញ MotoGP កាលពីថ្ងៃចន្ទ ក្នុងតម្លៃជាង៤ពាន់លានដុល្លារ ជាផ្លូវការហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន MotoGP បាននិយាយថា ក្រុមហ៊ុន Dorna Sports ដែលជាម្ចាស់កម្មសិទ្ធិពាណិជ្ជកម្មរបស់ MotoGP “នឹងនៅតែជាក្រុមហ៊ុនគ្រប់គ្រងដោយឯករាជ្យនៅក្នុងភាគហ៊ុនដែលតាមដានដោយ Formula One Group របស់ Liberty Media” ។ ពួក​គេ​ក៏បានបន្ថែមថា លោក Carmelo Ezpeleta ដែលបានបម្រើការជានាយកប្រតិបត្តិតាំងពីឆ្នាំ១៩៩៤ នឹងនៅតែនៅក្នុងតួនាទីរបស់លោកដដែល និងត្រួតពិនិត្យប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយនឹងក្រុមគ្រប់គ្រងរបស់លោក។

Liberty Media នឹងទទួលបានភាគលាភប្រហែល ៨៦% នៃ Dorna ដោយការគ្រប់គ្រងរបស់ Dorna អាចនៅរក្សាបានប្រហែល ១៤% នៃភាគហ៊ុនរបស់ខ្លួន។ ក្រុមហ៊ុនអាមេរិក Liberty Media បានឈ្នះការប្រជែងទិញ MotoGP បន្ទាប់ពីកិច្ចពិភាក្សាជាមួយ ក្រុមហ៊ុន QSI ដែលជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់កាតាដែលជាម្ចាស់នៃក្លិប Paris Saint-Germain និង TKO Group Holding ដែលជាម្ចាស់ស្ថាប័នកីឡាកាស American Professional Wrestling League (WWE) និងក្បាច់គុនចម្រុះ (MMA )។

កាលពីថ្ងៃអាទិត្យ Sky News បានផ្សាយថា នាយកប្រតិបត្តិ Liberty លោក Greg Maffei បាន​ធ្វើដំណើរទៅកាន់ទីក្រុង Madrid នៅថ្ងៃចន្ទ ទី១ ខែមេសា ដើម្បីបញ្ចប់ការទិញ។

នៅដើមឆ្នាំ២០១៧ Liberty Media ដែលមានមូលដ្ឋាននៅទីក្រុង Englewood រដ្ឋ Colorado សហរដ្ឋអាមេរិក បានជោគជ័យលើការទិញស្ថាប័នរៀបចំកីឡាប្រណាំងរថយន្ត Formula One ក្នុងតម្លៃ ៤.៤ ពាន់លានដុល្លារ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម