Connect with us

កីឡា

ខ្សែបម្រើ Pedri រំពឹងវិលចូលទីលានវិញឆាប់ៗ

បានផុស

នៅ

ខ្សែបម្រើ Pedri បានចាកចេញពីទីលានទាំងទឹកភ្នែក ក្នុងអំឡុងការប្រកួតរជាមួយក្រុម Athletic Bilbao បន្ទាប់ពីបានរងរបួសជើងខាងស្តាំ ក្រោយការព្យាយាមបញ្ជូនបាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របួស​របស់ Pedri បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី៤ ខែមីនា ហើយរូបគេត្រូវប្ដូរ​ចេញ​ជំនួសវិញ​ដោយកីឡាករវ័យក្មេង Lamine Yamal នៅនាទី៤៥។ ស្រប​ពេល​ក្រុម Barcelona កំពុង​មាន​បញ្ហាកីឡាកររបួសច្រើន​ផង​នោះ Pedri រំពឹងថា ខ្លួននឹង​ឆាប់វិលចូលទីលានវិញ។ ជា​ពិសេស ស្របពេល​ FC Barcelona ត្រូវធ្វើការងារធ្ងន់ក្នុងពានរង្វាន់ UEFA Champion League វគ្គ៨ក្រុមចុងក្រោយ ទល់​នឹង​ក្រុមយក្ស​បារាំង Paris Saint-Germain។

កីឡាករ Pedri បាននិយាយថា ៖«មិនមានកាលបរិច្ឆេទជាក់លាក់​ទេ​ចំពោះការវិលត្រឡប់មកវិញរបស់ខ្ញុំ ប៉ុន្តែសម្រាប់ពេលនេះអ្វីៗ​ល្អ​ប្រសើរហើយ។ ខ្ញុំសង្ឃឹមថា នឹង​ត្រឡប់​មកវិញឆាប់ៗ។ ផ្លូវចិត្តរបស់ខ្ញុំល្អប្រសើរច្រើន។ បញ្ហារបួសក៏បានធូរស្រាល។ ខ្ញុំកំពុងតែគិតអំពីការត្រឡប់មកវិញ និងរីករាយជាមួយរឿងនេះ»។

បើនិយាយ​ដល់​កីឡាករ​ក្មេងមាន​ទេពកោសល្យ​​ជួប​បញ្ហា​របួសក្នុងនោះក៏មានកីឡាករ Gavi ម្នាក់ដែរក្រោយជួបបញ្ហារបួសរយៈពេលវែង។

លោក Xavi គ្រូបង្វឹក Barcelona បាននិយាយថា​ ៖«អ្វី​ដែល​យើង​ព្យាយាម​គឺ​​ការពារ ​ជៀង​វាង​​មាន​ការ​របួស​បន្ថែម​ទៀត។ របួសរបស់ Pedri មិន​ធ្ងន់​ធ្ងរ​ដូច​យើង​គិត​ពី​ដំបូង​ទេ ប៉ុន្តែ​វា​ដល់​ពេល​​​ត្រូវ​គិត​វិជ្ជមាន។ ការវិល​មក​វិញ​នៅ​ពេល​ណា​​​គឺ​ចាំ​មើល​គាត់​ជា​សះស្បើយ​ពេញលេញ»៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម