Connect with us

កីឡា

Alayo និង Diaz ជួយក្រុមបាល់ទះឆ្នេរខ្សាច់គុយបាបន្តក្ដីសង្ឃឹមឡើងទៅអូឡាំពិក

បានផុស

នៅ

កីឡាករ Alayo និង Diaz បាន​ជួយឲ្យក្រុមបាល់ទះឆ្នេរខ្សាច់គុយបា រក្សាក្ដីសង្ឃឹមឡើងទៅ​កាន់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ​២០២៤ បន្ទាប់​ពី​​រកបាន១៥២០ពិន្ទុ ក្នុងរយៈពេល២សប្តាហ៍​ក្នុង​ការ​ប្រកួត​ជម្រុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាល់ទះឆ្នេរខ្សាច់គុយបា បានចូលរួមក្នុងការប្រកួត Volleyball World Beach Pro Tour ឆ្នាំ២០២៤ ដើម្បី​រកពិន្ទុបន្ថែមទៀត សម្រាប់​ចំណាត់ថ្នាក់ល្អក្នុងតារាងបាល់ទះឆ្នេរខ្សាច់អូឡាំពិកពិភពលោក FIVB Olympic Rankings។

ក្រោយឈ្នះមេដាយប្រាក់ក្នុងការប្រកួត Recife Challenge និងការប្រកួតកាលពីចុងសប្តាហ៍មុននៅទីក្រុង Saquarema ប្រទេសប្រេស៊ីល ក្រុមគុយបារកបាន១៥២០ពិន្ទុ។ យ៉ាងណាមិញ ពួកកំពុងស្ថិតនៅលេខ២១ ជាតំបន់មួយមិនទាន់​មាន​ឱកាស​​ឡើង​ទៅ​កីឡា​អូឡាំពិកឆ្នាំ២០២៤ ខណៈ​ច្បាប់នៃការប្រកួតអូឡាំពិកត្រូវជ្រើសរើសក្រុមលេខ១ ដល់លេខ១៧ ក្នុងតារាងចំណាត់ថ្នាក់បាល់ទះឆ្នេរខ្សាច់អូឡាំពិកពិភពលោក FIVB Olympic Rankings។ ទោះ​បី​ជា​យ៉ាង​ណា ​គុយបា នៅតែមានឱកាស ដោយសារ​មានគម្លាតខុសគ្នាជាមួយក្រុមលេខ១៧ តែ៣៦៤ពិន្ទុ​ប៉ុណ្ណោះ។ ការសម្រេចជ្រើសរើសក្រុមទាំង១៧ នឹង​បញ្ចប់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ​២០២៤។

គុយបាត្រូវបានគេមើលឃើញថា ក្រុមមួយ​មានភាគរយច្រើនឡើងទៅ​កីឡា​អូឡាំពិក​ បន្ទាប់ពីការឈ្នះ៩ដង និងចាញ់​៤ដង ក្នុងការ​ប្រកួត​នៅ​ប្រទេសប្រេស៊ីល។ កីឡាករ Alayo វ័យ២២ឆ្នាំ និងកីឡាករ Diaz វ័យ២១ ជាកម្លាំងដ៏សំខាន់សម្រាប់ក្រុមគុយបា។

ក្រុមដែលមានសិទ្ធិ​ឡើង​ទៅ​ជុំ​ចុង​ក្រោយ កីឡា​អូឡាំពិក ឆ្នាំ​២០២៤​ នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង គឺជាក្រុមមានចំណាត់ថ្នាក់ខ្ពស់បំផុតចំនួន១៧ក្រុម ក្នុងបញ្ជីចំណាត់ថ្នាក់អូឡាំពិក FIVB ដោយផ្អែកលើការ​ប្រកួត​ជម្រុះ​​ពី​​ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម