កីឡា
Ronaldo ជិតបំបែកកំណត់ត្រាថ្មីមួយនៅលីគ អារ៉ាប៊ីសាអ៊ូឌីត
តារាបាល់ទាត់ឆ្នើម Cristiano Ronaldo ធ្វើបានយ៉ាងល្អ ក្រោយស៊ុតបញ្ចូលទី៣គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមបាន២លើក ក្នុងជំនួបរវាងក្រុម Al-Nassr យកឈ្នះក្រុម Abha ៨-០ កាលពីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

ស្ថិតក្នុងវ័យ៣៩ឆ្នាំ តារាជើងស៊ុត Cristiano Ronaldo កំពុងឆ្ពោះទៅកាន់ការបំបែកកំណត់ត្រាជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុង១រដូវកាលនៃលីគបាល់ទាត់កំពូលអារ៉ាប៊ីសាអ៊ូឌីត។ គិតចាប់តាំងពីឆ្នាំ១៩៧៦ ជាឆ្នាំដែលលីគបាល់ទាត់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតត្រូវបានបង្កើតឡើងជាផ្លូវការ មានតែកីឡាករ Abderrazak Hamdallah ម្នាក់ប៉ុណ្ណោះអាចរកគ្រាប់បាល់ច្រើនជាងគេក្នុង១រដូវកាលគឺចំនួន៣៤គ្រាប់ក្នុងរដូវកាលឆ្នាំ២០១៩ ក្នុងនាមជាខ្សែប្រយុទ្ធរបស់ក្លិប Al-Nassr។
ខ្សែប្រយុទ្ធម៉ារ៉ុក វ័យ៣៣ Hamdallah ក៏ជាកីឡាករឆ្នើម១រូបនៅលីគអារ៉ាប៊ីសាអ៊ូឌីតផងដែរ ខណៈរូបគេធ្លាប់ឈ្នះស្បែកជើងមាស៣លើក បន្ទាប់ពីផ្លាស់មកលេងនៅទីនេះតាំងពីឆ្នាំ២០១៨ ហើយបច្ចុប្បន្នកំពុងលេងឲ្យក្លិប Al-Ittihad។

គិតត្រឹមសប្ដាហ៍ទី២៦ កីឡាករ Ronaldo រកគ្រាប់បាល់បាន២៩គ្រាប់ ហើយរូបគេត្រូវការតែ៦គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីបំបែកកំណត់ត្រាជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុង១រដូវកាល។ ការប្រកួតរដូវកាលនេះ នៅសល់៨សប្ដាហ៍ទៀតទើបចប់ ដូច្នេះមានន័យថា រូបគេមានភាគរយខ្ពស់ក្នុងការប្រកួតកំណត់ត្រា។
ប្រសិនបើមិនមានបញ្ហារបួស កីឡាករ Cristiano Ronaldo អាចបំបែកកំណត់ត្រានេះបាន នោះរូបគេនឹងត្រូវបានចារជាប្រវត្តិសាស្រ្ដ ក្ន្នុងលីគអារ៉ាប៊ីសាអ៊ូឌីត ជាកីឡាកររកគ្រាប់បាល់បានច្រើនគេ ក្នុងរយៈ៤៨ឆ្នាំ។
មិនត្រឹមតែជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងរដូវកាលនេះទេ កីឡាករ Ronaldo ក៏ជាកីឡាករបញ្ជួនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីច្រើនជាងគេផងដែរគិតត្រឹមសប្ដាហ៍ទី២៤៕

ប្រែសម្រួល៖ ផា រតនា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល