កីឡា
ម៉ារ៉ុក នឹងសាងសង់ពហុកីឡដ្ឋានធំបំផុតក្នុងលោកតម្លៃ៤៥៩លានអឺរ៉ូ
ប្រទេសអេស៉្បាញ ព័រទុយហ្គាល់ និងម៉ារ៉ុក គ្រោងនឹងធ្វើសហម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣០ (FIFA World Cup 2030) ខណៈពេលនេះ ម៉ារ៉ុក កំពុងចាប់យកឱកាសដើម្បីផ្ដួលអេស៉្បាញ ដែលកំពុងជាប់គាំងក្នុងរឿងអាស្រូវផ្ទាល់ខ្លួន ដណ្តើមទីតាំងដើម្បីធ្វើម្ចាស់ផ្ទះពេលឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
កាលពីថ្ងៃពុធសប្តាហ៍មុន អង្គភាពប្រតិបត្តិការកណ្តាល (UCO) បានចូលទីស្នាក់ការកណ្តាលសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ ដើម្បីស្វែងរកកិច្ចសន្យាដែលមិនប្រក្រតី រយៈពេល៥ឆ្នាំចុងក្រោយ អំឡុងពេល លោក Luis Rubiales ទទួលបន្ទុកជាប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ បច្ចុប្បន្នកំពុងមានរឿងក្ដីនៅតុលាការ។
ទោះបីជាភាពមិនប្រក្រតីទាំងនេះ មិនគំរាមកំហែងដល់ការរៀបចំការប្រកួតបាល់ទាត់ពិភពលោក វាក៏អាចជះឥទ្ធិពលដល់ដំណាក់កាល FIFA World Cup នៅវគ្គផ្ដាច់ព្រ័ត្រ។
ពហុកីឡដ្ឋានដែលម៉ារ៉ុក គ្រោងនឹងសាងសង់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣០ ជាមួយប្រទេសជិតខាងរបស់ខ្លួនគឺព័រទុយហ្គាល់ និងអេស្ប៉ាញ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសមត្ថភាពផ្ទុកទស្សនិកជន១១៥,០០០នាក់។
កិច្ចសន្យាសាងសង់ដែលនឹងក្លាយជា “ពហុកីឡដ្ឋានបាល់ទាត់ដ៏ធំបំផុតក្នុងពិភពលោក” ត្រូវបានប្រគល់ជូនដល់ក្រុមហ៊ុនស្ថាបត្យកម្មដែលដឹកនាំដោយជនជាតិអេស្ប៉ាញ។ ប្រទេសម៉ារ៉ុករំពឹងថានឹងអាចលើសពីនេះ សម្រាប់កិត្តិយសនៃពិភពលោកមើលឃើញប្រទេសរបស់ខ្លួនអំឡុងពេលការប្រកួត World Cup វគ្គផ្ដាច់ព្រ័ត្រ។
បន្ថែមពីលើស្ថាបត្យករជនជាតិអេស្ប៉ាញ “ក្តីស្រមៃរបស់ម៉ារ៉ុក” ក្នុងការធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រនៅលើទឹកដីខ្លួនឯងនឹងត្រូវបានសម្រេចដោយក្រុមហ៊ុនអង់គ្លេស Populous ដែលទទួលបន្ទុកឌីហ្សាញ និងសាងសង់ពហុកីឡដ្ឋានសហការជាមួយក្រុមហ៊ុនបារាំង-ម៉ារ៉ុក Oulalous+Choi (O+C)។
នៅសល់ពេលជាង ៦ឆ្នាំទៀតប៉ុណ្ណោះរហូតដល់ World Cup ដែលនឹងប្រព្រឹត្តទៅជាលើកដំបូងនៅលើទ្វីបចំនួន ៣ផ្សេងគ្នា ដោយការប្រកួតបើកឆាកត្រូវបានលេងក្នុងប្រទេសអាហ្សង់ទីន អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ ដើម្បីអបអរខួបលើកទី១០០ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក លើកដំបូងត្រូវប្រារព្ធឡើង នៅទីក្រុង Montevideo របស់អ៊ុយរូហ្គាយ។
ពហុកីឡដ្ឋាននឹងក្លាយជាសំណង់ធំមួយក្រោមដំបូល ដោយការឌីហ្សាញនេះត្រូវបានបំផុសគំនិតដោយការប្រមូលផ្តុំសង្គមរបស់ម៉ារ៉ុក និងគ្រោងចំណាយថវិកាប៉ាន់ប្រមាណ៤៥៩លានអឺរ៉ូ។
ពហុកីឡដ្ឋាននេះ នឹងធំជាងគេបំផុតនៅលើពិភពលោកពោលគឺធំជាពហុកីឡដ្ឋាន Rungrado 1st of May របស់ប្រទេសកូរ៉េខាងជើង ជាកីឡដ្ឋានធំជាងគេទី២ មានកៅអីអង្គុយចំនួន ១១៤,០០០កៅអី។
បន្ថែមពីលើសមត្ថភាពដ៏ធំ ពហុកីឡដ្ឋានក៏នឹងមានទីលានកីឡា អាងហែលទឹក មជ្ឈមណ្ឌលលក់ទំនិញ និងសណ្ឋាគារផងដែរ ដោយបំពេញតាមតម្រូវការទាំងអស់របស់ FIFA។
ពហុកីឡដ្ឋានដ៏ធំបំផុតរបស់ប្រទេសម៉ារ៉ុកបច្ចុប្បន្នគឺ Mohamed V អាចផ្ទុកទស្សនិកជន ៦៧,០០០នាក់។ ពហុកីឡដ្ឋានដ៏មមាញឹកគឺ Camp Nou ត្រូវបានកែលម្អឡើងវិញរបស់ Barcelona ដែលមានសមត្ថភាពផ្ទុក ១០៥,០០០ និង Santiago Bernabéu របស់ Real Madrid ៨៤,៧៤៤។
វាក៏នឹងលើសពីសមត្ថភាពរបស់កីឡដ្ឋាន Lusail ក្នុងប្រទេសកាតារ ដែលនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានធ្វើជាម្ចាស់ផ្ទះសម្រាប់អ្នកគាំទ្រចំនួន ៨៨,៩៦៦នាក់ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ល្អបំផុត និងរំជួលចិត្តបំផុតក្នុងប្រវត្តិសាស្ត្ររវាង Messi អាហ្សង់ទីន និងបារាំងរបស់ Mbappé”៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ