Connect with us

កីឡា

Dave Leduc ជួលអគារនៅទួលទំពួងបើកក្រុមកីឡា E-Sports

បានផុស

នៅ

កីឡាករ​ប្រដាល់​កាណាដា-មីយ៉ាន់ម៉ា Dave Leduc បាន​​ប្រកាស​ជា​ផ្លូវ​ការ​ពី​​ដំណើរ​ការអាជីវកម្មរបស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​បើក​​​ក្រុម​កីឡា​អេឡិចត្រូនិក​​អាជីព​គ្រោង​ចូល​រួម​ប្រកួត​​ពាន​រង្វាន់​កំពូល​នៅ​កម្ពុជា MPL-KH។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​នេះ លោក​បាន​ចុះ​កុងត្រា​រួច​រាល់​ហើយ​ដើម្បី​​ជួល​អគារកម្ពស់​៤​ជាន់​នៅ​​ទួលទំពួង​សម្រាប់​ក្រុម​កីឡា E-Sports របស់​លោក។ រសៀល​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៤ លោក​បាន​ប្រកាស​ថា ៖«​ខ្ញុំពិតជាមានសេចក្តី​សោមនស្សរីករាយ​ដែល​ខ្ញុំ​ទើប​តែ​បានចុះកិច្ច​សន្យា​ជួលអគារ​ពាណិជ្ជកម្ម​នៅ​ទួលទំពួងរយៈពេលពីរ​ឆ្នាំ កម្ពស់​៤​ជាន់ មាន​បន្ទប់​គេង​៦​ និង​បន្ទប់​ទឹក៥​ សម្រាប់អាជីវកម្មដំបូងរបស់ខ្ញុំនៅក្នុងប្រទេសកម្ពុជា ដែល​ជាទីតាំង​នៃ​ក្រុម eSport DAV Army «កងទ័ពដាវ» របស់ខ្ញុំ។ ជាន់ទីមួយនឹងប្រើសម្រាប់គម្រោងសម្ងាត់របស់ខ្ញុំ»។

លោក​ Dave Leduc គ្រោង​បោះទុន​១០​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​បង្កើត​ក្រុម​កីឡា​អេឡិចត្រូនិក​នៅ​ប្រទេស​កម្ពុជា។

ការ​បើក​អាជីវកម្ម​នៅ​កម្ពុជា​បាន​កើត​មាន​ឡើង បន្ទាប់​ពី​លោក​បាន​មក​ប្រកួត​ជា​មួយ​កីឡាករ ព្រុំ សំណាង កាល​ពី​ចុង​​ឆ្នាំ​២០២៣ ហើយ​លោក​ក៏​បាន​ចាប់​អារម្មណ៍​នឹង​​ការងារ​រក​ស៊ី​តែ​ម្តង។ បន្ទាប់​ពី​វិល​ត្រឡប់​មក​កម្ពុជា​លើកទី​២ និង​លើក​ទី៣ លោក​ក៏​ចាប់​ផ្តើម​បង្ហាញ​ផែន​ការអាជីវកម្ម​តែ​ម្តង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម