កីឡា
ព្រះខ័នរាជស្វាយរៀងកាន់តែខិតជិតឈ្នះជើងឯកលីគជាលើកទី៣
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងកាន់តែខិតជិតទៅរកការគ្រងជើងឯកខេមបូឌានព្រីមៀរលីគជាលើកទី៣ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីកំពុងធ្វើបានល្អនៅក្នុងរដូវកាល២០២៣-២៤ ដែលសល់ត្រឹមតែ៥ប្រកួតទៀតប៉ុណ្ណោះ។

ស្របពេលការប្រកួតជុំទី៣ នៅសល់២ប្រកួតទៀត និងជុំទី៤ (វគ្គ Top 4) មាន៣ប្រកួត ព្រះខ័នរាជស្វាយរៀងដែលមាន៦៥ពិន្ទុ កំពុងនាំមុខ៧ពិន្ទុ លើគូប្រជែងតែមួយគត់គឺភ្នំពេញក្រោនដែលមាន៥៨ពិន្ទុ។ ដូច្នេះព្រះខ័នរាជស្វាយរៀងត្រូវការឈ្នះតែ៣ប្រកួតទៀតប៉ុណ្ណោះនឹងក្លាយជាជើងឯកដោយស្វ័យប្រវត្តិ។

ក្រៅពីភ្នំពេញក្រោន គ្មានក្រុមណាផ្សេងអាចប្រជែងជាមួយព្រះខ័នរាជស្វាយរៀងឡើយ ពីព្រោះអស់ឱកាសហើយដូចជា វិសាខា បឹងកេត អាយអេសអាយដង្កោសែនជ័យ និងក្រសួងការពារជាតិជាដើម។

គិតត្រឹម២៥សប្តាហ៍ (២៥ប្រកួត) កន្លងទៅ ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះ២១លើក ស្មើ២លើក និងចាញ់២លើក រកបាន៦៨ពិន្ទុ កំពុងឈរលើកំពូលតារាងដ៏រឹងមាំ។ កំណត់ត្រាដ៏ល្អបំផុតនៅក្នុងរដូវកាលនេះគឺទទួលបានជ័យជម្នះ៩លើកជាប់គ្នាក្នុងជុំទី១ ប៉ុន្តែចូលជុំទី២ ពួកគេហាក់ធ្លាក់ទម្រង់លេងបន្តិច ដោយបានចាញ់២ដង ស្មើ២ដង ខណៈជុំទី៣ ពួកគេកំពុងធ្វើដំណើរយ៉ាងល្អដោយមិនទាន់ស្គាល់បរាជ័យឡើយ។

សម្រាប់ការប្រកួតនៅសល់២លើកចុងក្រោយក្នុងជុំទី៣ ព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុមចំណាត់ថ្នាក់លេខ៩ គិរីវង់សុខសែនជ័យ នៅថ្ងៃសៅរ៍ ទី៦ ខែមេសា និងសប្តាហ៍ចុងក្រោយត្រូវធ្វើដំណើរមកជួប បឹងកេត នៅថ្ងៃទី២០ ខែមេសា។

លទ្ធផល២៥ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង
- ឈ្នះ ក្រសួងការពារជាតិ ០-២
- ឈ្នះ ភ្នំពេញក្រោន ២-១
- ឈ្នះ ណាហ្គាវើលដ៍ ១-០
- ឈ្នះ ISI ដង្កោសែនជ័យ ១-២
- ឈ្នះ អង្គរថាយហ្គឺរ ៥-២
- ឈ្នះ វិសាខា ០-១
- ឈ្នះ ព្រៃវែង ៣-៥
- ឈ្នះ គិរីវង់សុខសែនជ័យ ២-១
- ឈ្នះ បឹងកេត ១-៣
- ឈ្នះ ក្រសួងការពារជាតិ ១-០
- ស្មើ ភ្នំពេញក្រោន ០-០
- ចាញ់ ណាហ្គាវើលដ៍ ១-០
- ចាញ់ ISI ដង្កោសែនជ័យ ១-២
- ឈ្នះ អង្គរថាយហ្គឺរ ១-៧
- ឈ្នះ វិសាខា ៤-៣
- ឈ្នះ ព្រៃវែង ២-០
- ឈ្នះ គិរីវង់សុខសែនជ័យ ០-៤
- ស្មើ បឹងកេត ៣-៣
- ឈ្នះ ក្រសួងការពារជាតិ ០-១
- ឈ្នះ ភ្នំពេញក្រោន ៣-២
- ឈ្នះ ណាហ្គាវើលដ៍ ៤-៣
- ឈ្នះ ISI ដង្កោសែនជ័យ ២-៤
- ឈ្នះ អង្គរថាយហ្គឺរ ៣-០
- ឈ្នះ វិសាខា ០-៣
- ឈ្នះ ព្រៃវែង ០-៣
២ប្រកួតនៅសល់ក្នុងជុំទី៣
- ព្រះខ័នរាជស្វាយរៀង vs គិរីវង់សុខសែនជ័យ ថ្ងៃទី៦ ខែមេសា
- បឹងកេត vs ព្រះខ័នរាជស្វាយរៀង ថ្ងៃទី២០ មេសា
ក្លិបព្រះខ័នរាជស្វាយរៀង ធ្លាប់ឈ្នះជើងឯកលីគកំពូលកម្ពុជា២លើកគឺឆ្នាំ២០១៣ និង២០១៩ ហើយធ្លាប់ទទួលបានជើងឯករង៣ដង៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?