Connect with us

កីឡា

AFF ប្រកាសប្តូរឈ្មោះជើងឯក​ក្លិប​អាស៊ាន​ជា Shopee Cup

បានផុស

នៅ

នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២៤ សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​អាគ្នេយ៍ (AFF) បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​ប្តូរ​ឈ្មោះ​ជើង​ឯក​ក្លិប​អាស៊ាន​ទៅ​ជា​ជើង​ឯក (Asean Club Championship) ជា Shopee Cup ចាប់​ពី​រដូវ​កាល​ឆ្នាំ​២០២៤-២៥។ នេះ​បើ​តាម​លោក ខៀវ សាម៉េត ប្រធាន AFF បាន​ប្រកាស​ក្នុង​សន្និសីទ​នៅ​ប្រទេស​សិង្ហបុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាន​រង្វាន់  ASEAN Club Championship ដែល​ចូល​រួម​ប្រកួត​ដោយ​ក្លិបកំពូល​​នៅ​ក្នុង​តំបន់​អាស៊ានត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​តាំង​ពី​ឆ្នាំ​២០០៣ ដែល​មាន​រយៈ​ពេល​២១​ឆ្នាំ​មកហើយ ប៉ុន្តែ​បាន​រៀបចំ​ការ​ប្រកួត​តែ​ពីរ​ដង​ប៉ុណ្ណោះ​គឺ​ឆ្នាំ​២០០៣ និង​២០០៥។

បន្ទាប់​មក ព្រឹត្តិការណ៍​​​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​​ដោយសារ​ខ្វះ​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី។ នៅ​ឆ្នាំ​២០២០ ជើង​ឯក​នេះ​គ្រោង​នឹង​ដំណើរ​ការ​ប្រកួត​វិញ ប៉ុន្តែ​ដោយសារ​វិបត្តិ​កូវីដ-១៩ ក៏​ត្រូវ​បាន​លុប​ចោល​វិញ។

​កម្ពុជា​ធ្លាប់​មាន​ក្លិប​២​ចូល​រួម​ប្រកួត​គឺ Samart United (បច្ចុប្បន្ន ភ្នំពេញ​ក្រោន) បាន​ចូល​រួម​នៅ​ឆ្នាំ២០០៣ ដោយ​លេង​បាន​តែ​១​ប្រកួត​ប៉ុណ្ណោះ ក៏​ចាញ់​ក្រុម​ឥណ្ឌូណេស៊ី Petrokimia ០-២ ប៉ុន្តែ​បាន​ឡើង​វគ្គ​៨​​ក្រុម​ចុង​ក្រោយ​ដោយសារ​នៅ​ពូល​មាន​តែ​២​ក្រុម ខណៈ​​២​ពូល​ផ្សេង​ទៀត​មាន​៣​ក្រុម​ដូច​គ្នា។ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ Samart United បាន​ចាញ់​ក្រុម​ម៉ាឡេស៊ី Perak ២-០។

នៅ​ឆ្នាំ២០០៥ ណាហ្គាខប​បាន​ចូល​រួម​ប្រកួត ដោយ​ចាញ់​ទាំង​៣​ប្រកួត​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​គឺ​ចាញ់ក្រុម​ទីម័រ​ខាង​កើត FC Zebra ៣-០, ចាញ់ក្រុម​វៀតណាម Hoang Anh Gia Lai ១-៥ និង​ចាញ់ម៉ាឡេស៊ី Pahang ០-៣។

ព្រឹត្តិការណ៍​លើក​ទី​៣ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ២១ ខែ​ឧសភា ឆ្នាំ​២០២៥ ដែល​មាន​ក្រុម​ជើង​ឯក​លីគ​១០​ឡើង​ទៅ​កាន់​វគ្គ​ចែក​ពូល​ដោយ​ស្វ័យ​ប្រវត្តិ និង​មាន៤ក្រុម​ផ្សេង​ទៀត​ត្រូវ​ប្រកួត​ជម្រុះ​ដើម្បី​ដណ្តើម​កៅអី២៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម