Connect with us

កីឡា

ពីក្មេងត្រូវគេមើលងាយ Brandun Lee តស៊ូក្លាយជាអ្នកប្រដាល់វ័យក្មេងកំពុងលេចធ្លោ

បានផុស

នៅ

កីឡាករប្រដាល់សកលវ័យក្មេង Brandun Lee ធ្លាប់ទទួលរងការរើសអើងពូជសាសន៍តាំងពីក្មេង​ ជាពិសេសត្រូវបានគេចំអកថាមិនអាច​ក្លាយ​ជាអ្នកប្រដាល់បានទេ​ដែល​ជា​​ហេតុជំរុញ​រូបគេចាប់យកអាជីពប្រដាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Brandun Lee កើតថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៩៩ ជាអ្នកប្រដាល់​អាជីព​អាមេរិក ដែល​​បាន​ឈ្នះខ្សែក្រវាត់ទម្ងន់ស្រាល IBO Inter-Continental នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ក្រោយផ្តួលកីឡាករ Samuel Teah ក្នុង​ទឹកទី៣ នៅសង្វៀន Mohegan Sun Arena។

ស្ថិតក្នុងវ័យ២៤ឆ្នាំ Brandun Lee កំពុងកាន់កាប់កំណត់ត្រាមិនទាញ់ចាញ់សោះ ក្រោយ​ចាប់​ផ្តើម​ប្រកួតអាជីពតាំងពីឆ្នាំ២០១៧ បន្ទាប់ពីប្រកួត២៨លើក មិនដែលចាញ់ ឬស្មើ។ ជាពិសេសរូប​គេ​ផ្ដួលដៃគូឲ្យបោះបង់ការប្រកួត២៣លើក។ Lee ធំធាត់នៅទីក្រុង Yuba រដ្ឋ​កាលីហ្វញ៉ា មានឪពុកជនជាតិកូរ៉េខាងជើង និងម្តាយជនជាតិម៉ិកស៊ិក។ រូបគេបានរស់នៅទីនោះប្រហែល១២ឆ្នាំ បន្ទាប់មកបានផ្លាស់ទៅតំបន់ Coachella ។ រូប​គេ​បាន​ប្រឈមមុខ​នឹង​ការរើសអើងពូជសាសន៍ ពេលធំដឹងក្ដីដោយសារឈាមជ័រជាជនជាតិកូរ៉េខាងជើង។

Brandun Lee បាននិយាយថា៖«មនុស្សភាគច្រើនមើលមុខខ្ញុំហើយឃើញភ្នែកខ្ញុំ គិតថាជាជនជាតិចិន ហើយពួកគេគិតថា ខ្ញុំជាជនជាតិអាស៊ី ដូចេ្នះខ្ញុំមិនអាចប្រកួតប្រដាល់បានទេ»។

Lee បានចាប់ផ្តើមហាត់ប្រដាល់នៅអាយុប្រហែល៦ឆ្នាំ និង​បាន​ប្រកួតប្រដាល់ស្ម័គ្រចិត្ដលើកដំបូងនៅអាយុ៨ឆ្នាំ។ រូបគេបានឈ្នះពានរង្វាន់ Junior Golden Gloves ចំនួន៤លើក ស្រោមដៃប្រាក់ Junior ចំនួន៣ដង និងឈ្នះពានរ Junior PAL ចំនួន៥ដង។ Brandun Lee ត្រូវប្រកួតតំណាងឲ្យសហរដ្ឋអាមេរិកនៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ប៉ុន្តែឪពុកម្តាយរបស់រូបគេ បានបដិសេធ​ ពី​ព្រោះត្រូវសម្រាក​ដើម្បី​ផ្តោត​លើ​ការ​សិក្សា។

Lee បានចុះកិច្ចសន្យាប្រកួតប្រដាល់អាជីពជាមួយលោក Cameron Dunkin កាលពីឆ្នាំ២០១៦ ហើយបានបង្ហាញខ្លួនភ្លាមៗក្នុងការប្រកួតអាជីពដំបូងនៅអាយុ១៧ឆ្នាំ អំឡុងពេលកំពុងនៅរៀន​នៅ​វិទ្យាល័យ ។ រូបគេត្រូវបានបណ្តុះបណ្តាល​ដោយ​លោក Bobby Lee ដែលត្រូវជាឪពុក។ កីឡាករ Brandun Lee កំពុងដើរឆ្ពោះទៅវិថីជោគជ័យ ក្នុងអាជីពឈឺសាច់មួយនេះ។ ប្រសិនបើរូបគេបន្តធ្វើបានល្អនោះរូបគេនឹងទទួលបាន​ឱកាស​ប្រកួតដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោក៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៤ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៧ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៣ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១២ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម