Connect with us

កីឡា

យោធាបរទេស នឹងទៅជួយបារាំងការពារសន្តិសុខកីឡាអូឡាំពិកឆ្នាំ២០២៤

បានផុស

នៅ

ក្រសួងការពារជាតិបារាំងបានប្រកាសពី​ប្រទេសជាច្រើននឹងបញ្ជូនបុគ្គលិកយោធារបស់ខ្លួនមកកាន់ប្រទេសបារាំង ដើម្បីពង្រឹងសន្តិសុខសម្រាប់ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី២៦ ខែកក្កដាខាងមុខ។

សន្តិសុខនៃព្រឹត្តិការណ៍កីឡាអូឡាំពិក គឺមិនគ្រាន់តែជាកង្វល់របស់ជាតិប៉ុណ្ណោះទេ នៅក្នុងពិភពលោកដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ននេះ វាបានឈានដល់កម្រិតអន្តរជាតិ។ សង្គ្រាម ការវាយប្រហារភេរវកម្ម ជម្លោះសាសនា និងនយោបាយយូរអង្វែង ទុរ្ភិក្ស ជនអន្តោប្រវេសន៍ខុសច្បាប់ (ភាគច្រើននៅក្នុងទាសភាពសម័យទំនើប) និងបញ្ហាជាច្រើនផ្សេងទៀតបានញាំញីពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាអូឡាំពិកទាំងនេះនឹង​ស្មុគស្មាញបន្ថែមទៀត​នៅ​ក្នុង​ការប្រារព្ធធ្វើឡើងនៅអឺរ៉ុបកណ្តាល ដែលបញ្ហាត្រូវបាននាំចូល និងចាំបាច់ត្រូវដោះស្រាយ។ មន្ត្រីប៉ូលិស និងសត្វសុនខមកពីប្រទេសផ្សេងទៀតនឹងពង្រឹងសន្តិសុខសម្រាប់ការប្រកួតកីឡាពិភព​លោក​នេះ ជាការពិតដែលត្រូវបានបញ្ជាក់ដោយក្រសួងការពារជាតិបារាំង។

ប្រទេសមួយចំនួនរួមទាំងប៉ូឡូញ នឹងបញ្ជូនបុគ្គលិកយោធាទៅប្រទេសបារាំងដើម្បីជួយសន្តិសុខ។ ប្រទេសម្ចាស់ផ្ទះបានបង្កើនកម្រិតប្រកាសអាសន្នផ្នែកសន្តិសុខរបស់ខ្លួនដល់កម្រិតអតិបរមា បន្ទាប់ពីការវាយប្រហារកាលពីសប្តាហ៍មុន​លើ​សាល​ប្រគំតន្ត្រីនៅទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៣នាក់។ ក្រសួងបារាំងបាននិយាយថា៖ «ប្រទេសបរទេសជាច្រើននឹងជួយពង្រឹងយើងក្នុងផ្នែកសំខាន់ៗដូចជាការគ្រប់គ្រងសត្វសុនខ ដែលតម្រូវការមានច្រើន»។

មន្ត្រីក្រសួងមហាផ្ទៃបារាំងម្នាក់បាននិយាយដោយឡែកថា កីឡាអូឡាំពិក​ប៉ារីស២០២៤ បានស្នើសុំសម្ព័ន្ធមិត្តចំនួន៤៦​ប្រទេស ក្នុងខែមករាដើម្បីបញ្ជូនកងកម្លាំងប៉ូលិសបន្ថែមចំនួន ២,១៨៥នាក់ ប៉ុន្តែលោកបានបង្ហាញពីសារៈសំខាន់ដោយនិយាយថា ៖«នេះគឺជាជំហានស្តង់ដា​សម្រាប់ប្រទេសម្ចាស់ផ្ទះមុនពេលរៀបចំព្រឹត្តិការណ៍សំខាន់ៗ»។

សម្រាប់ពិធីបើកនៅលើទន្លេសេន ‘Seine’ នាថ្ងៃទី២៦ ខែកក្កដា អាជ្ញាធរបានប្រកាសដាក់ពង្រាយបុគ្គលិកសន្តិសុខចំនួន ៤៥,០០០នាក់នៅក្នុង​ទី​ក្រុង​ប៉ារីស។ យោងតាមតួលេខចុងក្រោយ កងទ័ពបារាំងចំនួន ១៨,០០០នាក់នឹងត្រូវដាក់ពង្រាយក្នុងអំឡុងពេល​ការប្រកួតនេះ រួមជាមួយនឹងបុគ្គលិកសន្តិសុខចំនួន ៣៥,០០០នាក់បន្ថែមទៀត ជាមួយនឹងលទ្ធភាពនៃការកើនឡើងចំនួន ប្រសិនបើមានកាលៈទេសៈចាំបាច់។

គួររម្លឹក​ផងដែរថា បញ្ហាសន្តិសុខ មានអាទិភាពជាងភាពអស្ចារ្យនៃទស្សនីយភាព​សម្តែង។ ពិធីបើកការប្រកួតត្រូវតែរៀបចំឡើងវិញ និងកាត់បន្ថយចំនួនអ្នកទស្សនាពាក់កណ្តាលនៃចំនួនអ្នកទស្សនាដែលបានគ្រោងទុក៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម