Connect with us

កីឡា

ឯកឧត្តម ឌី វិជ្ជា បញ្ជាក់​ថា គ្មានកីឡដ្ឋាន​អ័រគីដេ និងអ្នក​គាំទ្រ១ម៉ឺននាក់

បានផុស

នៅ

ឯកឧត្តម ឌី វិជ្ជា ប្រធាន​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​បញ្ជាក់​ពីការ​មិន​មាន​ឈ្មោះ​កីឡដ្ឋាន​អ័រគីដេ និង​មិន​មាន​​អ្នក​ទស្សនា​​១​ម៉ឺន​នាក់​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រហែល​ជា​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ​​ផេក​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​មួយ​ចំនួន​​បាន​ផុស​ថា កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ដែល​ជាទី​លាន​របស់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង គ្រោង​នឹង​ប្តូរ​ឈ្មោះ​ជា«​អ័រគីដេ» និង​អាច​ដាក់​​អ្នក​ទស្សនា​ផ្ទាល់​​បាន​ប្រមាណ​​​១​ម៉ឺននាក់ ​ប៉ុន្តែនៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៦ ខែ​មេសា ឆ្នាំ​២០២៤​នេះ ឯក​ឧត្តម ឌី​ វីជ្ជា ប្រធាន​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​បញ្ជាក់​ថា «អត់​មាន​កីឡដ្ឋាន​អ័រគីដេ ហើយ​ក៏​អត់​មាន​១​ម៉ឺន​នាក់​ដែរ»។

សូម​បញ្ជាក់​ថា កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​ត្រូវ​បាន​ជួស​ជុល​កែ​លំអ​កាល​ពី​​ពាក់​កណ្តាល​ឆ្នាំ​២០២៣។ លោក Cristoper Grant អ្នក​ចាត់​ការ​ទូទៅ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​កម្ពុជា​ថ្មី​កាល​ពី​ពេល​នោះ​ថា បន្ថែម​កន្លែង​អង្គុយ​​​​ប្រមាណ​៣៧៥០​កៅអី បន្ទប់​​ភ្ញៀវពិសេស (VIP) ដាំ​ស្មៅ​ថ្មី និង​ប្រព័ន្ធ​ទឹក ព្រម​ទាំង​មាន​កន្លែង​អាហារ និង​ភេសជ្ជៈ​បន្ថែម៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម