កីឡា
ក្រុមក្រសួងអប់រំឈ្នះជើងឯកពានរង្វាន់អន្តរក្រសួង-ស្ថាប័នលើកទី៩
ក្រុមបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡាបានឈ្នះជើងឯកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពអន្តរក្រសួង-ស្ថាប័នលើកទី៩ ឆ្នាំ២០២៤ បន្ទាប់ពីបានយកឈ្នះក្រុមក្រសួងសុខាភិបាលនៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ២-១ យប់ថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤ នៅស្តាតចាស់។ ចំណាត់ថ្នាក់លេខ៣បានទៅក្រុមក្រសួងការពារជាតិ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រុមបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡា បានយកឈ្នះក្រុមខ្លាំងប្រចាំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអន្តរក្រសួង-ស្ថាប័ន គឺក្រុមក្រសួងសុខាភិបាលដែលធ្លាប់ឈ្នះជើងឯក៣ដង និងជើងឯករងជាច្រើនដងក្នុងចំណោមការប្រកួតដែលបានរៀបចំ៩ដង។

សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពអន្តរក្រសួង-ស្ថាប័ន លើកទី៩ ឆ្នាំ២០២៤ បានចាប់ផ្តើមតាំងពីថ្ងៃទី១៤ ខែមករា ដោយមានក្រុមចំនួន៣៤ចូលរួមប្រកួត។ ការប្រកួតសរុបចំនួន៧២ ហើយក្រុមក្រសួងអប់រំ យុវជន និងកីឡាបានឈ្នះជើងឯកនេះជាលើកដំបូង។

ជយលាភី
- ជើងឯក៖ ក្រសួងអប់រំ យុវជន និងកីឡា
- លេខ២៖ ក្រសួងសុខាភិបាល
- លេខ៣៖ ក្រុមយុវជនក្រសួងការពារជាតិ
- ក្រុម Fair Play៖ ក្រសួងមុខងារសាធារណៈ
- កីឡាករស៊ុតគ្រាប់បាល់ច្រើនជាងគេ៖ ដោក តុលា របស់ក្រសួងសុខាភិបាល
- អ្នកចាំទីល្អ៖ ឯក ចាន់សុភក្តិ របស់ក្រសួងអប់រំ យុវជន និងកីឡា
- គ្រូបង្វឹកល្អ៖ យ៉ាន់គី ស៊ីវុត្ថា របស់ក្រសួងអប់រំ យុវជន និងកីឡា



អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច