Connect with us

កីឡា

លោក Klopp ថា Man Utd នឹងចាញ់ Arsenal បើលេងដូចយប់មិញ

បានផុស

នៅ

លោក Jurgen Klopp បានព្រមាន​​ពី​ក្រុម Manchester United នឹងចាញ់ក្រុមកាំភ្លើង​ធំ Arsenal នៅខែក្រោយ ប្រសិនបើពួកគេលេង​លេងដូចយប់មិញ​ដែល​​បាន​ស្មើ Liverpool ២-២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម Manchester United នឹង​ទទួល​ Arsenal នៅថ្ងៃទី១១ ខែឧសភា។ លោក Klopp គ្រូបង្វឹក Liverpool បានដាស់តឿន Man Utd ត្រូវការបង្កើនសមត្ថភាព ប្រសិនបើពួកគេមិនចង់ចាញ់ Arsenal។

ចំពោះស្ថិតិការប្រកួតយប់មិញក្រុមម្ចាស់ផ្ទះបិសាចក្រហម Man Utd បាន​បង្កើត​ឱកាស​ស៊ុត​៩លើក ស៊ុត​ចំគោល​ដៅ​៥លើក និង​គ្រប់គ្រងបាល់៣៨% ខណៈក្រុមភ្ញៀវហង្សក្រហម Liverpool បង្កើតឱកាស​២៨លើក ស៊ុត​ចំគោល​ដៅ​៧​លើក​ គ្រប់គ្រងបាល់៦២% ប៉ុន្តែ​លទ្ធផល​ស្មើគ្នា ២-២។

លោក Jurgen Klopp បាននិយាយថា ៖«បើ​យើង​នៅ​ចំណាត់ថ្នាក់ជិត​​គ្នានោះ​វាកាន់តែ​អស្ចារ្យ ប៉ុន្តែ Arsenal​ គឺជាក្រុម​ដ៏ល្អមួយ។ បើក្រុម Man Utd លេងដូចថ្ងៃនេះ នោះ Arsenal នឹងឈ្នះការប្រកួតនេះ ខ្ញុំប្រាកដ១០០%។ ខ្ញុំសុំទោសដែលនិយាយដូច្នេះ»។

កាលពីយប់ថ្ងៃអាទិត្យ ជាការប្រកួតលើកទី២របស់ Liverpool នៅ​កីឡដ្ឋាន Old Trafford ក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយ។ ក្នុងនោះពួក​គេ​បាន​ចាញ់ Man Utd ៤-៣ ក្នុង​ពាន​រង្វាន់ FA Cup វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​​យប់មិញ​ស្មើគ្នា ២-២ ជាហេតុធ្វើឲ្យការ​ប្រជែង​ជើង​ឯក​ Premier League រដូវកាលនេះកាន់តែតានតឹង។

លោក Klopp បន្ថែមថា ៖«ជាការពិត យើងគួរតែឈ្នះការប្រកួតទាំងពីរនេះ តែ​យើងធ្វើមិនបាន»៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម