កីឡា
ចន្ទរិទ្ធីគុន និង សុធា ឈ្នះខ្សែក្រវាត់គុនខ្មែរ ISKA ខណៈ អាលៀ ចាញ់មិនអស់ចិត្ត
កីឡាករគុនខ្មែរ ប៊ុន សុធា និងកីឡាករកម្ពុជា-ប្រេស៊ីល សែន ចន្ទរិទ្ធីគុន បានឈ្នះខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោក ប៉ុន្តែកីឡាករអ៉ីរ៉ង់តំណាងគុនខ្មែរ អាលៀ អាសហ្គា ត្រូវបានកាត់ក្តីឲ្យចាញ់ពិន្ទុកីឡាករថៃទាំងសោកស្តាយបំផុត។
ក្រោយខកខានឡើងសង្វៀនអស់រយៈពេលជាច្រើនខែកីឡាករប្រេស៊ីលទទួលបានសញ្ជាតិខ្មែរ សែន ចន្ទរិទ្ធីគុន នៅតែមានសមត្ថភាពល្អតាមរយៈរន្ទះជើងទាត់ដ៏ធ្ងន់ និងជង្គង់។ រូបគេទទួលបានជ័យជម្នះដោយពិន្ទុលើកីឡាករតួកគី ស៊ីណាន ឆាឡា ដើម្បីគ្រងខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោកទម្ងន់៧៥គីឡូក្រាម យប់ថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤។

នៅយប់ជាមួយគ្នានេះ ប៊ុន សុធា បានតស៊ូពីការដុនដាបដើមទឹកទី១ដើម្បីវាយបកលើកីឡាករម៉ាឡេស៊ី រហូតទទួលបានជ័យជម្នះ។ ចូលទឹកទី១ភ្លាម កីឡាករម៉ាឡេស៊ី អ៊ូម៉ា រេដវូហ្វ ចូលវាយដោយបច្ចេកទេសតាមរយៈការទាត់ ជង្គង់ និងកែង។ អ្វីដែលគួរឲ្យកត់សំគាល់ រូបគេបានទាត់ពោះ ប៊ុន សុធា ឲ្យស្រុតស្ទើរតែដួលទៅហើយ ប៉ុន្តែអ្នកលេងគុនខ្មែរបានតស៊ូ និងចូលបុកកែងចុងទឹកធ្វើឲ្យកីឡាករម៉ាឡេស៊ីបែកឈាម។
នៅទឹកទី២ ប៊ុន សុធា នៅតែធ្វើបានល្អតាមរយៈការវាយកែង និងកណ្តាប់ដៃ ហើយចូលទឹកទី៣ រូបគេវាយឲ្យអាជ្ញាកណ្តាលរាប់ អ៊ូម៉ា វេដ វូហ្វ ៨ម្តង។ ចប់ការប្រកួត ប៊ុន សុធា ទទួលបានជ័យជម្នះដោយពិន្ទុជាឯកច្ឆន្ទដើម្បីគ្រងខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោកទម្ងន់៥៧គីឡូក្រាម។

ការប្រកួតដណ្តើមខ្សែក្រវាត់ ISKA មួយគូទៀតទំនងជាធ្វើឲ្យអ្នកគាំទ្រ និងសាមីខ្លួនកីឡាករសោកស្តាយមិនស្ទើរទេនៅពេលកាត់សេចក្តីឲ្យចាញ់កីឡាករថៃ ផនសាវ៉ាន ជេអ័រ ដោយពិន្ទុ។
នៅទឹកទី១ កីឡាករចាស់វស្សាថៃ ផនសាវ៉ាន ធ្វើបានល្អតាមរយៈការវាយកណ្តាប់ដៃ កែង និងទាត់ នៅពេលប្តូរកណ្តាប់ដៃជាមួយកីឡាករអ៉ីរ៉ង់ អាលៀ អាសហ្គា ដែលបានដួលច្រើនលើក ប៉ុន្តែនៅទឹកទី២ កីឡាករអ៉ីរ៉ង់វ៉ៃតំណាងគុនខ្មែរមិនបានប្តួរកណ្តាប់ដៃដូចទឹកទី១ទេ។ រូបគេបានចេញកណ្តាប់ដៃ និងទាត់មួយៗតាមបច្ចេកទេស។ អ្វីដែលគួរឲ្យកត់សំគាល់បំផុតនោះគឺ រូបគេបានវាយកណ្តាប់ដៃស្តាំឲ្យកីឡាករថៃដួលអុកគូថ ប៉ុន្តែក្រោកវិញយ៉ាងលឿនដែលធ្វើឲ្យអាជ្ញាកណ្តាលមិនរាប់។ នៅចុងទឹកទី៣ អាលៀ បានវាយកណ្តាប់ដៃយ៉ាងល្អលើផ្ទៃមុខ ផនសាវ៉ាន ស្ទើរដួលទៅហើយ ប៉ុន្តែបានខ្សែរេញនៅជាប់ខ្នងធ្វើឲ្យរូបគេពង្រឹងស្មារតីបានមុនពេលចប់ទឹក។
និយាយរួម អាលៀ អាសហ្គា មានប្រៀបនៅទឹកទី២ និងទី៣ ខណៈកីឡាករថៃមានប្រៀបនៅទឹកទី១ ប៉ុន្តែចៅក្រមទាំង៥រូបបានកាត់សេចក្តីឲ្យកីឡាករ ផនសាវ៉ាន ទទួលបានជ័យជម្នះដើម្បីក្លាយជាកីឡាករបរទេសទី១ឈ្នះខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោកទម្ងន់៦៥គីឡូក្រាម។

សម្រាប់លទ្ធផលនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានរិះគន់ចំពោះការកាត់សេចក្តីរបស់ចៅក្រម។
គិតរហូតដល់ពេលនេះ កីឡាករគុនខ្មែរ៤រូបបានឈ្នះខ្សែក្រវាត់ ISKA ក្នុងនោះមានអតីតកីឡាករ វ៉ន វីវ៉ា បានឈ្នះកាលពីឆ្នាំ២០០៨ ដែលរក្សាទុកដល់បច្ចុប្បន្ន។ អតីតអ្នកប្រដាល់ មាស ចន្ថា ក៏ធ្លាប់ឈ្នះខ្សែក្រវាត់នេះក្នុងឆ្នាំ២០០៨ ប៉ុន្តែបានរបូតទៅវិញនៅឆ្នាំ២០១២។ ឥឡូវនេះ សែន ចន្ទរិទ្ធីគុន និង ប៊ុន សុធា បានឈ្នះនៅឆ្នាំ២០២៤៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?