Connect with us

កីឡា

មិនទាន់ចាញ់សោះ Leverkusen ត្រូវការ២ពិន្ទុទៀត នឹងឈ្នះជើងឯកលីគអាល្លឺម៉ង់លើកដំបូង

បានផុស

នៅ

ក្លិប​បាល់ទាត់ Bayer Leverkusen កាន់​តែ​ខិតជិតក្នុងការគ្រង​ជើងឯកលីគកំពូលអាល្លឺម៉ង់​ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដរបស់ក្លិប ក្រោយនាំមុខក្រុមលេខ២ Bayern Munich ១៦ពិន្ទុគិតត្រឹមសប្ដាហ៍ទី២៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារឿងដ៏គួរឲ្យភ្ញាក់ក្នុងរដូវកាលនេះ សម្រាប់អ្នកគាំទ្រ​ក្នុងប្រទេសអាល្លឺម៉ង់ និងទូទាំង​ពិភពលោក គឺ​ក្រុមខ្លាំង Bayern Munich ជិត​អស់​​ឱកាស​ប្រជែងជើង​ឯក​ Bundesliga ក្នុងរដូវកាលនេះ និង​​អាច​ជា​ការ​អ​ត់​ឈ្នះ​ជើង​ឯក​លីគ​ជា​លើក​ដំបូង​​រយៈពេល១១​រដូវ​កាល​ចុង​ក្រោយ​ ពី​ឆ្នាំ២០១២-២០១៣ ដល់​២០២២​-​២០២៣។ អ្វីៗ​នឹង​ត្រូវបានបញ្ចប់ក្នុងរដូវកាលនេះ បន្ទាប់ពីក្រុម Bayer Leverkusen ដឹកនាំដោយលោក Xabi Alonso ត្រូវ​ការ​ត្រឹម​តែ​២​ពិន្ទុ​ទៀត​​​ នឹងក្លាយជា​ជើងឯកលីគកំពូលអាល្លឺម៉ង់​ ខណៈការប្រកួតនៅសល់​៦​លើក​ទៀត។

ក្រុម Bayer Leverkusen ត្រូវការឈ្នះតែ១ប្រកូតទៀត ដើម្បីក្លាយជា​ជើង​ឯក​លីគកំពូលអាល្លឺម៉ង់។ បច្ចុប្បន្នគិតត្រឹមសប្ដាហ៍ទី២៨ ពួកគេមាន៧៦ពិន្ទុ ហើយ​ក្រុម​លេខ​២ Bayern Munich មាន​៦០ពិន្ទុ ទោះ​ឈ្នះ​ទាំង​៦​ប្រកួត​ដែល​នៅ​សល់​ក៏​មិន​អាច​ប្រជែង​នឹង Bayer Leverkusen បាន​ឡើយ។

ក្រុម Bayer Leverkusen កំពុងឆ្ពោះទៅ​បំបែកកំណត់ត្រាជាក្រុមមិនទាន់ចាញ់សោះ ក្រោយការប្រកួត២៨លើក ឈ្នះ២៤ ស្មើ៤ ដូច្នេះ​ចាំមើល៦ប្រកួត​នៅ​សល់ ថា​តើ​​លោក Xabi Alonso អាចបំបែកកំណត់ត្រាជាក្រុមឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់​មិនស្គាល់បរាជ័យសោះក្នុង១រដូវកាល៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម