Connect with us

កីឡា

វិមានក្រឹមឡាំង បដិសេធការអះអាងថា រុស្ស៊ីកំពុងរំខានដល់កីឡាអូឡាំពិកទីក្រុងប៉ារីស

បានផុស

នៅ

វិមានក្រឹមឡាំង របស់រុស្ស៊ី កាលពីថ្ងៃសុក្របានថ្កោលទោស “មិនអាចទទួលយកបាន” ចំពោះការអះអាងរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែល​បាន​ចោទរុស្ស៊ីកំពុងព្យាយាមធ្វើឱ្យខូចដល់កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ តាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូកំពុងព្យាយាមផ្សព្វផ្សាយព័ត៌មាន​​​ជុំ​វិញ​ប្រទេសបារាំងមិនមានលទ្ធភាពធ្វើម្ចាស់ផ្ទះការប្រកួត ហើយ​ព្រឹត្តិការណ៍នឹងមានគ្រោះថ្នាក់។

ប្រធានាធិបតីបារាំង លោក Macron បានព្រមានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនអំពីគ្រោះថ្នាក់នៃព័ត៌មានមិនពិតរបស់រុស្ស៊ី​អំឡុងពេលកីឡាអូឡាំពិកទីក្រុងប៉ារីស។ ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងនេះ។ លោកបាននិយាយ​ក្នុងពិធីសម្ពោធមជ្ឈមណ្ឌល​កីឡា​ហែលទឹកថា “ខ្ញុំមិនសង្ស័យទេ” ថាហ្គេមនឹងត្រូវបានកំណត់គោលដៅដោយប្រទេសរុស្ស៊ី “រួមទាំងផ្នែកព័ត៌មាន”។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “នេះគឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងស្រុង”។ វាគឺជា “អាកប្បកិរិយាមិនអាចទទួលយកបាន” និងលក្ខណៈនៃការចោទប្រកាន់របស់បស្ចិមប្រទេស ដែល “មិនគាំទ្រដោយភស្តុតាងគ្រប់គ្រាន់”។

លោកខាងលិចបានចោទប្រកាន់រុស្ស៊ីជាយូរមកហើយថាកំពុងដំណើរការយុទ្ធនាការផ្សព្វផ្សាយ​ព័ត៌មានមិនពិត និងព្យាយាមបង្កជម្លោះ ជាពិសេសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអនឡាញ។

ព្រឹត្តិការណ៍ដែលរង់ចាំយ៉ាងអន្ទះសារបំផុតរបស់ពិភពលោកកំពុងប្រព្រឹត្តទៅនៅក្នុងបរិបទសកលដ៏ស្មុគស្មាញមួយ។ សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងជម្លោះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់នៅហ្គាហ្សា កំពុងធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវការប្រកួតកីឡាអូឡាំពិក ដែលនឹងប្រារព្ធឡើងនៅប្រទេសបារាំងចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី៨ ខែកញ្ញា ហើយត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកទស្សនាយ៉ាងហោចណាស់ ១០លាននាក់៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម