Connect with us

កីឡា

ប្រវត្តិប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ តាំងពីបង្កើតផ្លូវការ

បានផុស

នៅ

សហព័ន្ធ​កីឡា​ប្រដាល់ខ្មែរ​ស្ម័គ្រ​ចិត្ត​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​១៩៩៦ ​រហូត​ដល់​ពេល​នេះ​មាន​រយៈ​ពេល​២៨​ឆ្នាំ​។ ​សហព័ន្ធ​នេះ​គ្រប់​គ្រង​លើ​កីឡាប្រដាល់​សកល និង​កីឡា​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​។

នៅ​ឆ្នាំ២០១៦ សហព័ន្ធ​កីឡា​ប្រដាល់​ខ្មែរ​ស្ម័គ្រ​ចិត្ត​ត្រូវ​បាន​បំបែក​​ចេញ​ជា​ពីរ​ផ្សេង​គ្នា​គឺ ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​រហូត​ដល់​បច្ចុប្បន្ន។

ឧកញ៉ា អ៊ុំ យូរ៉ាន់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦​រហូត​ដល់​ឆ្នាំ​២០២៤​ មាន​បុគ្គល​៤​រូប​​​​​បាន​កាន់​តួនាទី​ជា​ប្រធាន។ ជាទូទៅ​១​អាណត្តិ​មាន​រយៈ​ពេល៤​ឆ្នាំ។ លោកព្រឹទ្ធាចារ្យ ព្រំ ភិច បាន​ធ្វើ​ជា​ប្រធាន​អាណត្តិ​ទី​១ ពី​ឆ្នាំ​១៩៩៦ ដល់​​ឆ្នាំ​២០០០។

ឧកញ៉ា អ៊ុំ យូរ៉ាន់ បាន​ធ្វើ​ជា​ប្រធាន​​​២​អាណត្តិ​គឺ​​​ពី​ឆ្នាំ​២០០០ ដល់ឆ្នាំ​២០០៨។ ក្រោយ​មក លោក តែម ម៉ឺន ​បាន​ធ្វើ​ជា​ប្រធាន​៤​អាណត្តិ​គឺ​​​ពី​ឆ្នាំ​២០០៨ ​ដល់​ឆ្នាំ​២០២៤។ លោក​បាន​កាន់​តួនាទី​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​យូរ​ជាង​គេ​បំផុត​គិត​ត្រឹម​ឆ្នាំ​២០២៤។

លោក តែម ម៉ឺន បាន​លាឈប់​ពី​ប្រធាន​នៅ​ចុង​ខែ​មីនា​ ឆ្នាំ​២០២៤ ក្នុង​ពេល​​អាណត្តិ​ទី៧​មិន​ទាន់​ចប់ និង​បាន​តែង​តាំង​លោក ខូវ ឆាយ ធ្វើ​ជា​ប្រធាន​​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ​ដើម្បី​បន្ត​ដឹក​នាំ​​រហូត​ចប់​អាណត្តិ​ទី​៧​ (២០២១-២០២៥)។ ក្នុង​ចំណោម​ប្រធាន​៤​រូប លោក ខូវ ឆាយ ជា​ប្រធាន​​វ័យ​ក្មេង​ជាង​គេ​បំផុត​។

ក្នុងអាណត្តិ​ទី១​របស់​លោក​ព្រឹទ្ធាចារ្យ ព្រំ ភិច កីឡា​ប្រដាល់​ក្បាច់​គុន​ខ្មែរ​​បាន​ចាប់​ផ្តើម​រៀប​ចំ​ឲ្យ​លក្ខន្តិកៈ គោល​ការណ៍ និង​ច្បាប់​ត្រឹម​ត្រឹម​ត្រូវ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​សកម្មភាព​សុះ​សាយ​ខ្លាំង​ទេ ពី​ព្រោះ​ជា​ដំណាក់​កាល​កំពុង​កសាង​ធន​ធាន​មនុស្ស។

លោក តែម ម៉ឺន

​អាណត្តិ​ទី​២ និង​ទី​៣ ក្រោម​ការ​ដឹក​នាំ​របស់ឧកញ៉ា អ៊ុំ យូរ៉ាន់ កីឡា​ប្រដាល់​គុន​ខ្មែរ​ចាប់​ផ្តើម​​មាន​សកម្មភាព​ប្រកួត​កាន់​តែ​ច្រើន​។ ​តាម​សង្វៀន​ប្រដាល់​ទូរទស្សន៍​ក្នុង​ស្រុក​មាន​ការ​ប្រកួត​មិត្តភាព​​ជាតិ និង​អន្តរជាតិ​ច្រើន​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​២​ទៅ​៣​ខែ​ម្តង និង​មាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស។

សម្រាប់​អាណត្តិ​ទី៤ដល់​ទី​៧ ក្រោម​ការ​ដឹក​នាំ​របស់​លោក តែម ម៉ឺន ប្រដាល់​គុន​ខ្មែរ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហា​ជន​ខ្លាំង​។ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ធ្វើ​ឡើង​ជា​រៀង​រាល់​សប្តាហ៍ កីឡាករ​បរទេស​មក​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ពាន​រង្វាន់​នៅ​ក្នុង​ស្រុ​ក​កាន់​តែផុលផុស ហើយ​កីឡាករ​គុន​ខ្មែរ​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ញឹក​ញាប់។

ជា​ពិសេស កីឡាករ​គុន​ខ្មែរ​២​រូប​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ ISKA ជា​លើក​ដំបូងក្នុង​ប្រវត្តិ​សាស្ត្រ។ កីឡាករ​គុន​ខ្មែរ​បាន​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម។ កីឡាគុន​ខ្មែរ​ត្រូវ​បាន​បង្កើត​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​ដែល​មាន​សមាជិកជាង​៥០​ប្រទេស​។ កីឡា​គុន​ខ្មែរ​​បាន​ចូល​ជា​ធរមាន​ក្នុង​ធម្មនុញ្ញ​កីឡា​ស៊ីហ្គេម កម្មវិធី​ប្រកួត​កាន់​តែ​ច្រើន​ និង​កម្លាំង​ចលករ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មហាជន ក៏​ដូច​ជា​សំបូរ​ម្ចាស់​ឧបត្ថម្ភ​កាន់​ ប្រាក់​រង្វាន់​កាន់​តែ​ច្រើន។

លោក ខូវ ឆាយ

សម្រាប់​ចុង​អាណត្តិ​ទី​៧ លោក ខូវ ឆាយ កាន់​តែ​យល់​ច្បាស់​ពី​​​ស្ថាន​ភាព​ប្រដាល់​គុន​ខ្មែរ​ស្រប​តាមនិន្នាការ​គាំទ្រ​ពេញ​និយម​តាម​បណ្តាញ​សង្គម។ លោក​បាន​តាំង​ចិត្ត​នាំ​គុន​ខ្មែរ​ឲ្យ​រីក​ចម្រើន​ឈាន​ដល់​កម្រិត​ពិភព​លោក និង​មិន​ឲ្យ​ចាញ់​ប្រទេស​ជិត​ខាង។

ប្រវត្តិ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ

  • លោកព្រឹទ្ធាចារ្យ ព្រំ ភិច៖ អាណត្តិ​ទី១ ឆ្នាំ​១៩៩៦-២០០០
  • ឧកញ៉ា អ៊ុំ យូរ៉ាន់៖ អាណត្តិទី២ ​៣ ឆ្នាំ២០០០-២០០៤, ឆ្នាំ​២០០៤-២០០៨
  • លោក តែម ម៉ឺន៖ អាណត្តិទី៤ ៥ ៦ ៧ គឺ ឆ្នាំ២០០៨-២០១២, ឆ្នាំ​២០១២-២០១៦, ឆ្នាំ​២០១៦-២០២១, ឆ្នាំ​២០២១-២០២៥
  • លោក ខូវ ឆាយ៖ បន្តអាណត្តិទី​៧ ឆ្នាំ​២០២៤-២០២៥

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម