កីឡា
AFF បានចំណាយជិត៥០ម៉ឺនដុល្លារដាក់កៅអីថ្មី ពហុកីឡដ្ឋានជាតិអូឡាំពិក
គម្រោងបំពាក់កៅអីមានខ្នងបង្អែកនៅពហុកីឡដ្ឋានជាតិអូឡាំពិកបានបញ្ចប់រួចរាល់ហើយដែលជាការចំណាយទាំងស្រុងរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)។

ដើម្បីស្របតាមស្ដង់របស់សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA) និងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគណៈកម្មាធិការប្រតិបត្តិ បានសម្រេចផ្លាស់ប្ដូរកៅអីគ្មានខ្នងបង្អែកចេញដែលបានដាក់មុនពេលកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងត្រូវបានដាក់ជំនួសដោយកៅអីមានខ្នងបង្អែក។

ការបំពាក់កៅអីថ្មីគឺនៅផ្នែកខាងជើង ខាងកើត និង ខាងត្បូង នៃពហុកីឡដ្ឋានជាតិអូឡាំពិក សរុប២៥០០០កៅអី។ គម្រោងនេះជាការចំណាយទាំងស្រុងរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ានដែលសរុបអស់ប្រាក់ ៤៩៨,៧៥០ ដុល្លារ។ ការបំពាក់កៅអីថ្មីនេះបានចាប់ផ្តើមកាលពីដើមខែមករា និងបានបញ្ចប់ដើមខែមេសា។ បន្ទាប់ពីដាក់កៅអីរួចរាល់ ពហុកីឡដ្ឋានជាតិអូឡាំពិកអាចផ្ទុកអ្នកទស្សនាផ្ទាល់បានចំនួន៣ម៉ឺននាក់។

សមិទ្ធផលដ៏ជោគជ័យនេះកើតឡើងពីការខិតខំប្រឹងប្រែងរបស់លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធាន សហព័ន្ធកីឡាបាល់ទាត់អាស៊ាន។ ក្នុងពិធីប្រគល់-ទទួលជាផ្លូវការនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោកមានប្រសាសន៍ ៖«ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ខ្ញុំសូមចូលរួមអបអរសាទរ ចំពោះសមិទ្ធផលថ្មី ដែលសហព័ន្ធបាល់ទាត់កម្ពុជាទទួលបាន ដើម្បីបំពេញទៅតាមស្ដង់ដានៃបទបញ្ជាប្រកួតរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ និងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី។ ពហុកីឡាដ្ឋាននេះនឹងបម្រីដល់ការប្រកួតជាច្រើនទៀត នាពេលខាងមុខ។ យើងមានការប្រកួតមិត្តភាព ជាពិសេសចុងឆ្នាំនេះមានការប្រកួតពានរង្វាន់ជើងឯកអាស៊ាន»៕

អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍