Connect with us

កីឡា

មេដឹកនាំបារាំងសង្ឃឹម Mbappé នឹងលេងឱ្យ U23 បារាំងក្នុងអូឡាំពិក២០២៤

បានផុស

នៅ

លោក Emmanuel Macron ប្រធានាធិបតី​បារាំង​សង្ឃឹម​ប្រធានក្រុម​បាល់ទាត់​ជម្រើសជាតិបារាំង Kylian Mbappé ចូល​រួម​ជា​មួយ​​ក្រុម U23 បារាំង​ ក្នុងកូតា​​កីឡាករលើស​​អាយុ​៣​រូប​ដែល​ត្រូវ​បាន​អនុញ្ញាត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Macron បាន​ឆ្លើយតបនឹងសំណួររបស់សិស្ស​នៅ​ពេល​លោក​​ធ្វើទស្សនកិច្ចនៅសាលាមួយក្នុងរដ្ឋធានីបារាំងថា៖ «ខ្ញុំសង្ឃឹមថា គាត់អាចលេងនៅក្នុងព្រឹត្តិការណ៍អូឡាំពិកបាន»។

ខ្សែ​ប្រយុទ្ធ Mbappé បានបញ្ជាក់យ៉ាងច្បាស់ថា រូប​គេចង់តំណាងឱ្យប្រទេសបារាំង នៅក្នុងព្រឹត្តិការណ៍កីឡា​អូឡាំពិក ប៉ុន្តែលទ្ធភាព​អាច​នឹង​មិន​កើត​ឡើង​នៅ​ពេល​ក្លិប​បាល់ទាត់​ Real Madrid កាល​ពី​ពេល​ថ្មី​ៗ​នេះ​បានព្រមានថា ពួកគេនឹងមិនដោះលែងកីឡាករណា​ម្នាក់​​ឱ្យចូលរួមក្នុងព្រឹត្តិការណ៍​អូឡាំពិក​ឡើយ។

ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំដែលបានឈ្នះជើង​ឯក​ពិភព​លោក​ World Cup ​ឆ្នាំ២០១៨ និងបាន​ជើងឯករឆ្នាំ​២០២២​ បច្ចុប្បន្ន​កំពុង​នៅក្លិប​ Paris Saint-Germain ប៉ុន្តែ​ត្រូវ​បានប្រាប់ក្លិបលីគ​កំពូល​បារាំង​​ឲ្យ​ដឹង​ថា រូប​គេចង់ចាកចេញនៅពេល​កិច្ចសន្យាផុតកំណត់នៅចុងបញ្ចប់​រដូវកាលនេះ ហើយ​ក្លិប​អធិរាជ​ស Real Madrid ទំនងជាគោលដៅបន្ទាប់របស់គេ។

ទោះ​បី​ជា​​យ៉ាង​ណា​ Real Madrid ​ដែល​នាំមុខក្នុងការនាំយកតារាឆ្នើមរបស់បារាំងរូបនេះ​បាននិយាយថា ពួកគេនឹងមិនបញ្ចេញកីឡាករណាម្នាក់សម្រាប់ការប្រកួតរដូវក្តៅខាងមុខ ប៉ុន្តែការផ្ទេរនេះមិនទាន់បញ្ចប់នៅឡើយទេ។ ប្រសិនបើ​រូប​គេចង់បាន រូប​គេអាចបញ្ចូលករណីពិសេសដែលអនុញ្ញាតឱ្យ​ចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកលើកទី៣ ដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសរបស់ខ្លួន ស្រដៀង​នឹង​កីឡាករអាហ្សង់ទីន Lionel Messi បានធ្វើនៅពេលចុះហត្ថលេខាសម្រាប់ក្លិប Inter Miami។

ការប្រកួតវិញ្ញាសា​កីឡាបាល់ទាត់​នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក មួយ​ក្រុម​មាន​​កីឡាករ​១៨​រូប ​ក្នុង​នោះ​អនុញ្ញាត​ឡាករ​លើស​អាយុ៣​រូប។ ​បាល់ទាត់​ក្នុង​ព្រឹត្តិការណ៍​នេះ​​មិន​មែន​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ​ទេ​ ដូច្នេះ​មាន​​ថា ក្លិបមានសិទ្ធិមិនអនុញ្ញាតឱ្យកីឡាករចូលរួម។ 

ការប្រកួតកីឡាបាល់ទាត់ នៅអូឡាំពិក នឹងចាប់ផ្តើម ២ថ្ងៃមុនពិធីបើកនៅថ្ងៃសុក្រ ទី២៦ ខែកក្កដា។ ការប្រកួតនឹងប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៩ ខែសីហា នៅពហុកីឡដ្ឋាននានានៅទូទាំងប្រទេសបារាំង។ ក្រុម​ម្ចាស់​ផ្ទះ​បារាំង​ ដែលត្រូវ​បាន​ចាត់ទុក​មាន​ភាគ​រយ​ខ្ពស់​​ក្នុង​ការ​​ឈ្នះ​មេដាយ​មាស​ ស្ថិតនៅក្នុងពូលជាមួយសហរដ្ឋ​អាមេរិក​ នូវែលហ្សេឡង់​ និងក្រុម​មួយ​ទៀតនឹងត្រូវកំណត់បានក្រោយការប្រកួតជម្រុះ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម