កីឡា
កីឡាករវ័យក្មេងបំផុត៥រូបបង្ហាញខ្លួនក្នុងប្រវត្តិសាស្ត្រពាន UEFA
ក្របខណ្ឌ UEFA Champions League ជាពានរង្វាន់លំដាប់កំពូលក្នុងតំបន់អឺរ៉ុបដែលប្រជុំដោយក្រុមកំពូលៗប្រចាំលីគក្នុងប្រទេសនៅទ្វីបអឺរ៉ុប។ បើនិយាយពីកីឡាករអាជីពមួយចំនួនមិនឱកាសបង្ហាញខ្លួននៅពានរង្វាន់នេះ ប៉ុន្តែកីឡាករខ្លះទៀតបានបង្ហាញខ្លួនទាំងវ័យក្មេង។
ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី» សូមបង្ហាញកីឡាកវ័យក្មេង៥រូបក្នុងប្រវត្តិសាស្រ្ដពានរង្វាន់ UEFA Champions League៖
១. កីឡាករ Youssoufa Moukoko
Youssoufa Moukoko កើតថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៤ ជាខ្សែប្រយុទ្ធរបស់ក្លិប Borussia Dortmund ក្នុងក្របខណ្ឌ Bundesliga។ រូបគេជាកីឡាករវ័យក្មេងបំផុត ដែលបានបង្ហាញខ្លួននៅ UEFA Champions League ក្នុងវ័យទើប១៦ឆ្នាំ និង១៨ថ្ងៃ នៅពេលបង្ហាញខ្លួនលើកដំបូងកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងជំនួបរវាងក្រុម Zenit Saint Petersburg និង Borussia Dortmund។
២. កីឡាករ Lamine Yamal
Lamine Yamal កើតថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៧ ជាខ្សែបម្រើស្លាបស្តាំរបស់ក្លិប Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញ។ រូបគេជាកីឡាករវ័យក្មេងទី២ ក្នុងប្រវត្តិសាស្ត្រដែលបានបង្ហាញខ្លួនក្នុងវ័យទើប១៦ឆ្នាំ និង៦៨ថ្ងៃនៅពេល កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជំនួបរវាងក្រុម Barcelona និង Royal Antwerp។
៣. កីឡាករ Celestine Babayaro
Celestine Hycieth Babayaro កើតថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៧៨ ជាអតីតកីឡាករបាល់ទាត់អាជីពនីហ្សេរីយ៉ាដែលបច្ចុប្បន្នបានចូលនិវត្តន៍។ រូបគេជាកីឡាករវ័យក្មេងទី៣ ដែលបានបង្ហាញពានរង្វាន់ UEFA Champions League ក្នុងជំនួបរវាងក្រុម FC Steaua និង Anderlecht កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្មាំ១៩៩៤ នៅពេលលោកទើបអាយុត្រឹមតែ ១៦ឆ្នាំនិង៨៦ថ្ងៃ។
៤. កីឡាករ Rayan Cherki
Mathis Rayan Cherki កើតថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៣ សញ្ជាតិបារាំង ជាខ្សែបម្រើប្រយុទ្ធ លេងឲ្យក្លិប Lyon ក្របខណ្ឌ Ligue 1។ រូបគេបានបង្ហាញខ្លួនលើកដំបូងក្នុងពានរង្វាន់ UEFA Champions League ក្នុងជំនួបរវាងក្រុម Zenit SaiRunt Petersburg និង Lyon កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ពេលនោះរូបគេមានអាយុ ១៦ឆ្នាំនិង១០២ថ្ងៃ។
៥. កីឡាករ Alen Halilović
Alen Halilović កើតថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៩៦ ជាកីឡាសញ្ជាតិក្រូអាត បច្ចុប្បន្នលេងជាខ្សែបម្រើប្រយុទ្ធនៅក្លិប Fortuna Sittard នៅលីគកំពូលហុល្លង់ Eredivisie។ រូបគេជាកីឡាកវ័យក្មេងទី៥ ក្នុងប្រវត្តិសាស្រ្ដក្របខណ្ឌ UEFA Champions League ដែលបានបង្ហាញខ្លួនលើកដំបូងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ ក្នុងជំនួបរវាងក្រុម Dinamo Zagreb និង Paris Saint-Germain ក្នុងវ័យត្រឹមតែ១៦ឆ្នាំនិង១២៨ថ្ងៃ៕
ប្រែសម្រួល៖ ផា រតនា
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ