Connect with us

កីឡា

មុន​ចាញ់យប់មិញ វិសាខា​មានកំណត់ត្រាឈ្នះច្រើនបំផុត ក្នុង​ពាន​សម្តេចតេជោ

បានផុស

នៅ

វិសាខា​ជា​ក្លិប​បាល់ទាត់​មួយ​មាន​កំណត់​ត្រា​មិន​ចាញ់​យូរ​ជាង​គេ​បំផុត​ក្នុង​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន បន្ទាប់​ពី​បាន​ចូល​រួម​ប្រកួត​​កាល​ពី​ឆ្នាំ​២០២០។ ក្នុង​រយៈ​ពេល​​ជិត​៤​ឆ្នាំ​ចុង​ក្រោយ​នេះ វិសាខា បាន​ឆ្លង​កាត់​២៣​ប្រកួត​ និង​​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​៣​រដូវ​កាល​ជាប់​គ្នា​ពោល​គឺ​រដូវ​កាល​២០២០ ២០២១ និង ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​រដូវ​កាល​២០២៣-២៤ ជា​ពេល​ដែល​ការ​ប្រកួត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​កីឡាករ​បរទេស​ចូល​រួម​ប្រកួត វិសាខា​បាន​ធ្វើ​ដំណើរ​មក​ដល់​វគ្គ​ពាក់​កណ្តាល​ដោយ​ជើង​ទី​១​ស្មើ​​គ្នា​ ២-២ និង​ជើង​ទី​២​ចាញ់​​ ៤-១ ជា​មួយ​ភ្នំពេញ​ក្រោន។

នេះ​ជា​បរាជ័យ​លើក​ដំបូង​របស់​វិសាខា​ក្នុង​ពាន​រង្វាន់​សម្តេច​តេជោ​​ក្នុង​៤​រដូវ​កាល​ចុង​ក្រោយ និង​ជា​បរាជ័យ​ដែល​បាន​បញ្ចប់​កំណត់​ត្រា​ជ័យជម្នះ​យូរ​បំផុត​របស់​ខ្លួន​​២៣ប្រកួត​គឺ​ឈ្នះ​២២ និង​ចាញ់១។

ស្ថិតិ​២៣​ប្រកួត​ចុង​ក្រោយ​របស់​វិសាខាក្នុង​ពាន​រង្វាន់​សម្តេច​តេជោ

ឆ្នាំ​២០២០

  • ថ្នាក់ជាតិ (វគ្គ​១៦​ក្រុម​ចុង​ក្រោយ)

១. ត្បូងឃ្មុំ ១-៤ វិសាខា (ជើងទី១)
២. វិសាខា ៩-០ ត្បូងឃ្មុំ (ជើងទី២)

  • វគ្គ​៨​ក្រុម​ចុង​ក្រោយ

៣.​ បឹងកេត ១-១ វិសាខា (ជើងទី១
៤. វិសាខា ៣-៣ បឹងកេត (ជើងទី២) ប៉េណាល់ទី ៤-៣

  • វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

៥. ព្រៃវែង ១-១ វិសាខា (ប៉េណាល់ទី ៨-៩)

  • វគ្គ​ផ្តាច់​ព្រ័ត្រ

៦. ណាហ្គាវើលដ៍ ០-២ វិសាខា (ឈ្នះជើង​ឯកលើកទី១)

ឆ្នាំ​២០២១

  • ថ្នាក់ជាតិ (វគ្គ​១៦​ក្រុម​ចុង​ក្រោយ)

៧. វិសាខា ៨-០ ខេត្ត​បន្ទាយ​មាន​ជ័យ

  • វគ្គ​៨​ក្រុម​ចុង​ក្រោយ

៨. វិសាខា ៦-០ អាស៊ីអឺរ៉ុប យូណាញធិត

  • វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

៩. បឹងកេត ១-២ វិសាខា

  • វគ្គ​ផ្តាច់​ព្រ័ត្រ

១០. វិសាខា ២-២ ព្រះ​ខ័ន​រាជ​ស្វាយរៀង (ប៉េណាល់ទី ៥-៤) (ឈ្នះជើងឯកលើកទី​២)

ឆ្នាំ​២០២២

  • ថ្នាក់ជាតិ (វគ្គ​១៦​ក្រុម​ចុង​ក្រោយ)

១១. សៀមរាប ០-៦ វិសាខា (ជើងទី១)
១២. វិសាខា ៣-២ សៀមរាប (ជើងទី២)

  • វគ្គ​៨​ក្រុម​ចុង​ក្រោយ

១៣. ក្រសួងការពារ​ជាតិ ១-៣ វិសាខា (ជើងទី១)
១៤. វិសាខា ៣-០ ក្រសួង​ការពារ​ជាតិ (ជើងទី​២)

  • វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

១៥. ភ្នំពេញ​ក្រោន ១-២ វិសាខា (ជើង​ទី១)
១៦. វិសាខា ២-១ ភ្នំពេញ​ក្រោន (ជើង​ទី​២)

  • វគ្គ​ផ្តាច់​ព្រ័ត្រ

១៧. បឹងកេត ៣-៤ វិសាខា (ឈ្នះជើងឯកលើកទី​៣)

ឆ្នាំ​២០២៣-២៤

  • ថ្នាក់ជាតិ (វគ្គ​១៦​ក្រុម​ចុង​ក្រោយ)

១៨. កំពង់ចាម ១-៣ វិសាខា (ជើងទី១)
១៩. វិសាខា ១២-០ កំពង់ចាម (ជើង​ទី២)

  • វគ្គ​៨​ក្រុម​ចុង​ក្រោយ

២០. ព្រៃវែង ០-១ វិសាខា (ជើង​ទី១)
២១. វិសាខា ០-០ ព្រៃវែង (ជើង​ទី​២)

  • វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

២២. វិសាខា ២-២ ភ្នំពេញ​ក្រោន (ជើង​ទី១)
២៣. ភ្នំពេញ​ក្រោន ៤-១ វិសាខា (ជើង​ទី​២)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម