កីឡា
ជើងខ្លាំងថៃ៤នាក់នេះ កំពុងចិញ្ចឹមចិត្តដណ្តើមខ្សែក្រវាត់ពិភពលោកពី Giorgio Petrosyan
កីឡាករ Giorgio Petrosyan កំពុងកាន់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក៥ប្រភេទទម្ងន់ផ្សេងគ្នាដែលត្រូវបានគេហៅថា ជាជើងឯកពីទម្ងន់មួយទៅទម្ងន់មួយ។ ប្រភេទទម្ងន់ដែលរូបគេកំពុងគ្រប់គ្រងខ្សែក្រវាត់មានដូចជា ៖
ទី១៖ ទម្ងន់ Bantamweight
ទី២៖ ទម្ងន់ Featherweight
ទី៣៖ ទម្ងន់ Lightweight
ទី៤៖ ទម្ងន់ Welterweight
ទី៥៖ ទម្ងន់ Middleweight
Petrosyan បានចូលស្ថាប័នប្រដាល់ធំបំផុតក្នុងលោក ONE Championship កាលពីឆ្នាំ២០១៨ដែលរហូតដល់ពេលនេះប្រកួតនៅស្ថាប័ននេះបានចំនួន៦ដងហើយគឺមិនដែលចាញ់សោះ។

បន្ទាប់មក រូបគេបានឈ្នះជើងឯកពានរង្វាន់ឃីកបុកសីងពិភពលោក ONE Kickboxing Featherweight World Grand Prix ដែលមានប្រាក់រង្វាន់១លានដុល្លារអាមេរិកកាលពីខែតុលា ឆ្នាំ២០១៩។
អ្នកគាំទ្រនៅខ្មែរបានស្គាល់ច្រើនហើយពីជើងខ្លាំងសញ្ជាតិអាមេនី-អ៊ីតាលី Giorgio Petrosyan ដែលមានរហស្សនាមថា «ឌុកទ័រ»ជាជើងខ្លាំងដែលបច្ចុប្បន្នកំពុងគ្រប់គ្រងខ្សែក្រវាត់ឃីកបុកសីងពិភពលោក៥ប្រភេទសម្រាប់ជំនាញប្រដាល់ឃីកបុកសីង។

រហូតដល់ពេលនេះកីឡាកររហស្សនាម«ឌុកទ័រ»មានប្រវត្តិប្រកួត១០៨ដងហើយក្នុងឈ្នះ១០២ដង ចាញ់២ដង និងមោឃៈ២ដង។ ចំណោមជ័យជម្នះនោះ រូបគេស្វែងរកបានលើកីឡាករប្រដាល់ថៃជាច្រើននាក់ ហើយក៏មានកីឡាករថៃមួយចំនួននៅតែចង់សាកសមត្ថភាពជាមួយរូបគេទៀត។

កីឡាករថៃល្បីៗជាច្រើនបានធ្លាប់បរាជ័យក្រោមកណ្តាប់ដៃរបស់ Petrosyan មានដូចជាPhetmorakot ធ្លាប់ប្រកួតជាមួយ២ដងគឺចាញ់១ និងទុកជាមោឃៈ១ដង។ កីឡាករ Jo Nattawut ធ្លាប់ប្រកួតជាមួយ២ដងគឺចាញ់ពិន្ទុ១ដង និងសន្លប់១ដង។ កីឡាករ Sorgraw ចាញ់១ដង និង Sudsakorn ចាញ់ពិន្ទុ១ដង។
កីឡាករ Kem Sitsongpeenong ចាញ់ពិន្ទុ១ដង។ កីឡាករ Naruepol Fairtex ចាញ់ពិន្ទុ១ដង។ កីឡាករ Petch ចាញ់សន្លប់១ដង។ កីឡាករ Tavenlek ចាញ់ពិន្ទុ ហើយកីឡាករ Supan ចាញ់សន្លប់។ ជើងខ្លាំងថៃ Pinsinchai និងស្តេចប្រដាល់ថៃ Boukaw បានត្រឹមស្មើម្តងម្នាក់ដូចគ្នា។ ទោះជាយ៉ាងណា មានតែកីឡាករថៃ Nonthanun តែម្នាក់គត់ដែលធ្លាប់ឈ្នះ Petrosyan ដោយពិន្ទុកាលពីឆ្នាំ២០១៧។
អ្នកដែលធ្លាប់បរាជ័យខាងលើសុទ្ធតែចុងជួបសងសឹកកីឡាករអាមេនី-អ៊ីតាលី ប៉ុន្តែថ្មីៗនេះមានជើងខ្លាំងថៃ៤នាក់ដែលមិនទាន់ធ្លាប់ជួបគ្នាបានបោះសំដីចង់ជួប Petrosyan។ ជើងខ្លាំង៤ទាំង៤នាក់នោះគឺ Superbon, Sitthichai, Nong-O និង Capitan។
សម្រាប់ Superbon និង Sitthichai មិនទាន់មានខ្សែក្រវាត់ពិភពលោកទាំងឃីកបុកសីង និងមួយថៃពិភពលោកពីស្ថាប័ន ONE Championship មកពាក់នៅលើចង្កេះឡើយ។ អ្នកទាំងពីរបានចំណាយពេលច្រើនឆ្នាំហើយចង់ជួបជើងខ្លាំង Petrosyan។

ចំណែក Nong-O វិញបច្ចុប្បន្នជាជើងឯកមួយថៃពិភពលោក ONE Batamweight ដែលឈ្នះតាំងពីឆ្នាំ២០១៩។ រូបគេធ្លាប់ឡើងការពារខ្សែក្រវាត់នេះជោគជ័យបាន៤ដងហើយ។ រូបគេកំពុងសម្លឹងចង់បានខ្សែក្រវាត់ឃីកបុកសីងពិភពលោក Petrosyan។
ចំណែកអ្នកមួយថៃភ្នែកតឹង Capitan ទើបតែឈ្នះខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Batamweight កាលពីខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីឡើងដណ្តើមខ្សែក្រវាត់បានផ្តួលម្ចាស់ការពារ Ramazanov ឲ្យសន្លប់ក្នុងទឹកទី២។
បន្ទាប់ពីឈ្នះខ្សែក្រវាត់ឃីកបុកសីងពិភពលោក Capitan បានសម្លឹងឃើញខ្សែក្រវាត់មួយថៃពិភពលោក ONE Batamweight របស់មិត្តរួមជាតិ Nong-O។ មិនយូរប៉ុន្មាន Capitan នឹងឡើងដណ្តើមខ្សែក្រវាត់មួយថៃពិភពលោកពី Nong-O មិនខានឡើយ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍