Connect with us

កីឡា

កីឡាករអ៊ីរ៉ង់ អាវីន រំភើបខ្លាំងមែនទែន ក្រោយឈ្នះ ព្រុំ សំណាង យប់មិញ

បានផុស

នៅ

កីឡាករអ៉ីរ៉ង់ អាវីន មីប៊ូឌី (Arvin Mehboudi) បាន​ឈ្នះ​​ពាន​រង្វាន់​ម៉ារ៉ាតុង​គុន​ខ្មែរ​អម​ដោយ​ប្រាក់​រង្វាន់​៥០០០​ដុល្លារ​អាមេរិក បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​​គុន​ខ្មែរ ព្រុំ សំណាង នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ យប់​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២៤ នៅ​សង្វៀន​ថោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ជម្រុះ​ជុំ​ទី១ អាវីន បាន​ផ្តួល​កីឡាករ​អាល្លឺម៉ង់​ ភីលីប អេងហ្អើរ៉ូប ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១ តាម​រយៈ​កណ្តាប់​ដៃ​ដើម្បីឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ ជាមួយ​គ្នា​នេះ ព្រុំ សំណាង បាន​ផ្តួល​កីឡាករអ៊ូបេគីស្ថាន ប៉ាស្កូ នីកូឡៃ ក្នុង​ទឹក​ទី១​តាម​រយៈ​ជង្គង់។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​បាន​តស៊ូ​គ្នា​៣​ទឹក​ពេញ​ ប៉ុន្តែ​​កីឡាករ​ទាំង​ពីរ​មិន​សូវ​បាន​វ៉ៃ​គ្នា​ពេញ​ល្អ​ទេ​រហូតត្រូវ​បាន​អាជ្ញា​កណ្តាល​ព្រមាន​ដល់​ទៅ​៣​ដង។ ព្រុំ សំណាង បាន​ព្យាយាម​វ៉ៃ​មួយ​​តាម​រយៈ​ការ​ទាត់ និង​ឆក់​កណ្តាប់​ដៃ ខណៈ​កីឡាករអ៉ីរ៉ង់ អាវីន ចេញកណ្តាប់​ដៃ និង​ទាត់​មាន​ទម្ងន់។ ជា​ពិសេស​រូប​គេ​បាន​វាយ​មួយ​ដៃ​ចុង​ទឹក​ទី​៣​ឲ្យ សំណាង ដួល​អុក​គូថ។ ចប់​ការ​ប្រកួត ចៅក្រម​ទាំង​៥​រូប​បាន​ផ្តល់​ពិន្ទុ​ឲ្យ អាវីន ទទួល​បាន​ជ័យជម្នះ​ជា​ឯកច្ឆន្ទៈ​ដើម្បី​ទទួល​បាន​ពាន​រង្វាន់​ម៉ារ៉ាតុង​គុន​ខ្មែរ។

តាម​រយៈ​ជ័យជម្នះ​នេះ កីឡាករ​អ៉ីរ៉ង់ អាវីន ពិត​ជា​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាង​។ ទាំង​កីឡាករ មិត្តភក្តិ និង​អ្នក​ឲ្យ​ទឹក​បាន​លោត​កញ្ជ្រោល​សប្បាយ​រីក​រាយ​នៅ​លើ​សង្វៀន។ សកម្មភាព​បែប​នេះ​ជា​រឿង​ល្អ​ដែល​​កីឡាករ​បរទេស​​រីក​រាយ​នឹង​ការ​ប្រកួត​គុន​ខ្មែរ និង​រួម​ចំណែក​ផ្សព្វផ្សាយ​គុន​ខ្មែរ​ទៅ​ក្រៅ​ប្រទេស។

តាម​ពិត​ទៅកីឡាករ​អ៉ីរ៉ង់ អាវីន ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើន​លើក និង​ធ្លាប់​ចាញ់​ពិន្ទុ​តែ​ម្តង​គត់ ប៉ុន្តែ​ប្រកួត​ជា​ច្រើន​ទៀត​រូប​គេ​ទទួល​បាន​ជ័យជម្នះ។

លទ្ធផល​របស់ អាវីន មក​ប្រកួត​នៅ​កម្ពុជា

  • ចាញ់​ពិន្ទុ ព្រុំ សំណាង កាល​ពី​ខែ​មេសា ឆ្នាំ​២០២៣
  • ផ្តួល ធន់ រិទ្ធី​ សន្លប់​ទឹក​ទី​២ កាល​ពី ខែ​តុលា ឆ្នាំ​២០២៣
  • ឈ្នះ​ពិន្ទុ អ៊ុង វីរៈ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២៣
  • ផ្តួល គឹម វាសនា ឲ្យ​សន្លប់​ទឹកទី​៣ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤
  • ផ្តួល​ ភីលីប អេងហ្អើរ៉ូប (អាល្លឺម៉ង់) សន្លប់​ទឹក​ទី១ ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៤
  • ឈ្នះ​ពិន្ទុ ព្រុំ សំណាង ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២៤

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម