កីឡា
កីឡាករ៣រូបរកបានគ្រាប់បាល់ច្រើនជាងគេក្នុងពាន Europa League
បើនិយាយពីការស៊ុតបញ្ចូលតាំងពីវគ្គសន្សំពិន្ទុរហូតដល់វគ្គផ្ដាច់ព្រ័ត្រ ក្នុងពានរង្វាន់ Europa League កីឡាករ Pierre-Emerick Aubameyang កំពុងឈរនៅលេខ១ ជាអ្នករកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេ។ ថ្ងៃនេះសារព័ត៌មានកម្ពុជាថ្មីសូមបង្ហាញពីកីឡាករ៣ រកគ្រាប់បាល់បានច្រើនជាងគេក្នុងពានលំដាប់ទី២ទ្វីបអឺរ៉ុប។

១. កីឡាករ Pierre-Emerick Aubameyang
ខ្សែប្រយុទ្ធកីឡាករ Pierre-Emerick Aubameyang កំពុងឈរលេខ១ ក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្រ្តពានរង្វាន់ Europa League។ បច្ចុប្បន្នរូបគេរកបាន៣៤គ្រាប់ ក្រោយការបង្ហាញខ្លួនជាមួយក្លិប៤ផ្សេងគ្នាក្នុងនោះរួមមានក្លិប Dortmund, Arsenal, Barcelona និង Marseille។ Aubameyang នៅតែអាចបន្ដរកគ្រាប់បានទៀត ដោយសារក្រុម Marseille បានឡើងមកដល់វគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ Europa League។

២. កីឡាករ Radamel Falcao
ចំពោះខ្សែប្រយុទ្ធ Radamel Falcao ជាកីឡាករមួយរូបជោគជ័យក្នុងពានរង្វាន់ Europa League បន្ទាប់ពីរូបគេធ្លាប់ឈ្នះពានរង្វាន់នេះ២លើក ជាក្រុម Porto និង Atlético de Madrid។ រូបគេរកបាន៣០គ្រាប់ជាកីឡាករទី២ ស៊ុតបញ្ចូលទីច្រើនបំផុតក្នុងវគ្គសន្សំពិន្ទុរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ បច្ចុប្បន្ន Falcao អស់ឱកាសប្រជែងជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតហើយ បន្ទាប់ពីក្រុម Rayo Vallecano អស់ឱកាសបង្ហាញខ្លួនក្នុងពានរង្វាន់នេះទេ ហើយអាយុរបស់គេក៏កាន់ច្រើន។

៣. កីឡាករ Romelu Lukaku
ខ្សែប្រយុទ្ធ Romelu Lukaku បច្ចុប្បន្នកំពុងឈរលេខរៀងទី៣ ជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងពានរង្វាន់ Europa League ជាមួយគ្រាប់បាល់២៧គ្រាប់ ក្នុងការបង្ហាញខ្លួនឲ្យក្លិប៤ផ្សេងគ្នាគឺ Anderlecht, Everton, Inter និង Roma។ បច្ចុប្បន្នខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះនៅតែមានឱកាសរកគ្រាប់បាល់ទៀត ខណៈក្រុម Roma កំពុងលេងនៅវគ្គ៨ក្រុមចុងក្រោយ៕
ប្រែសម្រួល៖ ផា រតនា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?