Connect with us

កីឡា

PSG និង Dortmund វាយបកទម្លាក់ក្រុមអេស្ប៉ាញដ៏ភ្ញាក់ផ្អើល

បានផុស

នៅ

ក្រុម​យក្ស​បារាំង ​Paris Saint-Germain និងអាល្លឺម៉ង់ Borussia Dortmund បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ UEFA Champions League រដូវ​កាល​២០២៣-២៤ បន្ទាប់​ពី​បានវាយបក​យក​ឈ្នះ​ក្រុម​របស់​ប្រទេស​អេស្ប៉ាញ​យ៉ាង​ភ្ញាក់​ផ្អើល​កាល​ពី​យប់​មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ខ្លាំង​បារាំង PSG បាន​យក​ឈ្នះ​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ដោយ​លទ្ធផល  ៤-១ សម្រាប់​ការ​ប្រកួត​ជើង​ទី​២​នៅ​ទឹក​ដី​អេស្ប៉ាញ​តែ​ម្តង។ បើក​ឆាក​​បាន​ត្រឹម​តែ​១២​នាទី​ប៉ុណ្ណោះ Raphinha ស៊ុត​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ ១-០ ប៉ុន្តែ​នៅ​នាទី​២៩ កីឡាករ Araujo ទទួល​បាន​កាត​ក្រហម​បណ្តេញ​ចេញ​ពី​ទី​លាន។

ដូច្នេះ Barcelona មាន​សមាជិក​តែ១០​នាក់​ទល់​នឹង​១១​នាក់ ដែល​ធ្វើ​ឲ្យ​អតីត​សមាជិក​របស់​ខ្លួន Dembele ជួយ​ឲ្យ PSG តាម​ស្មើ ១-១ នៅ​នាទី​៤០។ នៅ​វគ្គ​ទី២ Vitinha រក​បាន​១​គ្រាប់​ឲ្យ​ក្រុម​ភ្ញៀវ​នាំ​មុខ ១-២ នៅ​នាទី​​៥៤ មុន​ពេល​គ្រូ​​បង្វឹក​របស់​ម្ចាស់​ផ្ទះ​គឺ Xavi រង​ពិន័យ​កាតក្រហម​។

បន្ទាប់​មក​ក្រុម​ភ្ញៀវ​រក​បាន​២​គ្រាប់​ទៀត​ដោយ​តារា​ឆ្នើម Mbappe ដោយ​ការ​ស៊ុត​ប៉េណាល់​ទី​​នៅ​នាទី​៦១ និង​នាទី​៨៩​ដើម្បី​បញ្ចប់​ដោយ​លទ្ធផល ១-៤។ កាល​ពី​ជើង​ទី​១ Barcelona បាន​យក​ឈ្នះ ៣-២ ប៉ុន្តែ​សរុប​ទាំង​ពីរ​ជើង PSG ឈ្នះ ៦-៤។

ចំណែក​ក្រុម​អេស្ប៉ាញ Atletico Madrid ដែល​ត្រូវ​បាន​គេ​សង្ឃឹម​ច្រើន​ក្នុង​ការ​ឡើង​វគ្គ​បន្ត​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​នោះ​បាន​ធ្លាក់​បាត់​ហើយ​យប់​មិញ បន្ទាប់​ពី​ត្រូវ​បាន​ក្រុម​អាល្លឺម៉ង់ Borussia Dortmund វាយ​យក​ឈ្នះ​ ៤-២ ក្នុង​ជើង​ទី​២។

ក្នុង​នាម​ជា​ក្រុម​ម្ចាស់​ផ្ទះ Dortmund ធ្វើ​បាន​យ៉ាង​ល្អ​​សម្រាប់ការ​ប្រកួត​ជើង​ទី​២។ ពួក​គេ​​​រក​បាន​៤​គ្រាប់​គឺ​​​​​២​គ្រាប់​នៅ​វគ្គ​ទី១​ដោយ​កីឡាករ Brandt នៅ​នាទី​៣៤ និង​កីឡាករ Maatsen នៅ​នាទី​៣៩។ នៅ​វគ្គ​ទី​២ Atletico Madrid បាន​តាម​ស្មើ ២-២ ដោយ​ការ​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ Mummels នៅ​នាទី​៤៩ និង​​កីឡាករ Correa នៅ​នាទី​៦៤។

ទោះ​បី​ជា​យ៉ាង​ណា ដល់​នាទី​៧១ កីឡាករ Fullkrug រក​បាន​មួយ​គ្រាប់​ជួយ​​ឲ្យ Dortmund នាំ​មុខ ៣-២ និង Sabbitzer រក​បាន​១​គ្រាប់​​បាល់​ជ័យជម្នះ​ ៤-២។ កាល​ពី​ជើង​ទី​១ Atletico Madrid បាន​យក​ឈ្នះ​ដោយ​លទ្ធផល ២-១ ប៉ុន្តែ​សរុប​ទាំង​ពីរ​ជើង Dortmund បាន​យក​ឈ្នះ​ដោយ​លទ្ធផល​ ៥-៤ ដើម្បី​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជួប​ PSG៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ប្រតិកម្ម​អន្តរជាតិ ក្រោយអាមេរិក​ផ្អាក​ជំនួយ​​ដល់​អ៊ុយក្រែន

ខេត្តប៉ៃលិន
ព័ត៌មានជាតិ២៦ នាទីutes មុន

អភិបាលខេត្តប៉ៃលិន៖ រាជរដ្ឋាភិបាលនីតិកាលទី​៧​ បានបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព

ឯកឧត្ដម ហ៊ុន ម៉ានី
ព័ត៌មានជាតិ៥៥ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង
ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

កីឡា១ ម៉ោង មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

Sokha Hotels

ព័ត៌មានពេញនិយម