Connect with us

កីឡា

វគ្គ​គ្រូ​បច្ចេកទេស​កីឡា​កាយសម្ព័ន្ធ​កម្រិត​១​នឹង​បើក​នៅ​ខេត្តកំពង់ឆ្នាំង

បានផុស

នៅ

ភ្នំពេញ ​៖ ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បច្ចេកទេស​កម្រិត​១(Level 1 ClassP-1 and P-2)​ដែល​នឹងមាន​សិក្ខាកាម​ចូលរួម​ចំនួន​២២​រូប ក្នុងនោះ​មាន​៦​រូប​ជានា​រី។

បើ​តាម​ការ​គ្រោងទុក វគ្គ​នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៧​ដល់​ថ្ងៃទី​១៣​វិច្ឆិកា​ដោយ​ប្រើប្រាស់​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង កីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ណ​យ ផា​ណា ដែល​ជា​អគ្គលេខាធិការ​របស់​ស​ហ​ព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ឲ្យ​ដឹងថា វគ្គ​នេះ​ឧទ្ទេសនាម​ដោយ​រូបលោក​ផ្ទាល់ និង លោក សោ សុ​ផេង។

លោក​បន្ត​ថា មូល​ហេតុ​ដែល​សហព័ន្ធ​សម្រេច​ជ្រើសរើស​យក​ខេត្តកំពង់ឆ្នាំង​ ដើម្បី​បើក​វគ្គ​បែបនេះ ដោយសារតែ​ខេត្ត​មួយ​នេះ​ មាន​ទីតាំង​អំណោយផល​ល្អ ព្រមទាំង​មាន​ឧបករណ៍​សម្រាប់​ការ​អនុវត្តន៍។ គ្រប់​វគ្គ​សិក្សា​ទាំងអស់ ការសិក្សា​ទ្រឹស្ដី​ត្រូវ​ផ្សារភ្ជាប់​ជាមួយនឹង​ការអនុវត្តន៍។

សូម​បញ្ជាក់​ថា នេះ​ជាវ​គ្គ​ទី​២​ហើយ ដែល​បាន​បើក​នូវ​ខេត្តកំពង់ឆ្នាំង ។ តាមពិត​សហព័ន្ធ​មានបំណង​បើក​វគ្គ​ឲ្យ​បាន​គ្រប់​ខេត្ត​ទាំងអស់ ដែល​មាន​ក្លិប​កីឡា​កាយសម្ព័ន្ធ​តែ​ដោយ​ខេត្ត​ភាគច្រើន​នៅតាម​បណ្ដា​ស្រុក ហើយ​ប្រសិនបើ​ទៅ​បើក​វគ្គ​នៅ​ទីនោះ សិក្ខាកាម​នឹងមិន​មាន​កន្លែង​សម្រាក​ក្នុងអម្លុង​ដែល​វគ្គ​កំពុងតែ​ដំណើរការ​នោះ។

លោក​ណ​យ ផា​ណា បាន​អះអាង​ថា ពេលនេះ​ជា​ដំណាក់កាល ដែល​ត្រូវ​ពង្រឹង​ក្លិប​ហេតុនេះ​សហព័ន្ធ​ត្រូវតែ​បណ្ដុះបណ្ដាល​ដល់​គ្រូ​បច្ចេកទេស​ទាំង​កម្រិត​១ និង​កម្រិត​២ ឲ្យ​បាន​ទូទាំង​ប្រទេស។

សូម​បញ្ជាក់​ថា កីឡា​កាយសម្ព័ន្ធ​មាន​២​ប្រភេទ គឺ​កីឡា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក​(Aerobic) និង កីឡា​កាយសម្ព័ន្ធ​អាក​ទី​ស្ទីក​(Artistic)។

លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​រូបនេះ បាន​អរគុណ​ដល់​ក្រសួង​អប់រំ​យុវជន និង កីឡា​ដែល​តែងតែ​គាំទ្រ​ថវិកា​ដល់​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ដំណើរការ​វគ្គ​នានា​រៀងរាល់​ឆ្នាំ៕
ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម