Connect with us

កីឡា

លោក Xavi ថា ក្ដីសង្ឃឹមរបស់ Barcelona ត្រូវបានបំផ្លាញដោយអាជ្ញាកណ្ដាល

បានផុស

នៅ

គ្រូបង្វឹកក្រុម Barcelona លោក Xavi Hernández បានខឹងសម្បារ​យ៉ាង​ខ្លាំង​ចំពោះអាជ្ញាកណ្ដាល ក្រោយផ្ដល់កាតក្រហមឲ្យខ្សែការពារ Ronald Araújo ជាហេតុធ្វើ​ឲ្យ​ក្រុមរបស់លោកត្រូវបានធ្លាក់ចេញពី Champions League ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ បន្ទាប់ពីចាញ់ក្រុម Paris Saint-Germain ៤-១ ក្នុងជើងទី២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Xavi បាននិយាយថា អាជ្ញាកណ្តាលសញ្ជាតិរូម៉ានីលោក Istvan Kovacs ជាគ្រោះមហន្តរាយសម្រាប់ការប្រកួតយប់មិញ បន្ទាប់ពីក្រុមរបស់លោកនាំមុខ ១-០ ប៉ុន្តែអ្វីបានផ្លាស់ប្ដូរទាំងស្រុង បន្ទាប់ពីនាទី២៩ ខ្សែការពារឆ្នើម Araújo ទទួលបានកាតក្រហម ធ្វើឲ្យក្រុម Barcelona មាន​តែ​សមាជិក១០នាក់លើទីលាន។

លោក Xavi បាន​និយាយ​ថា ​៖«យើង​មាន​ការ​រំខានខ្លះ បន្ទាបប់ពីទទួលបានកាត​ក្រហម។ យើងរៀបចំយ៉ាងល្អពេលលេង១១នាក់ដំបូង ប៉ុន្តែអ្វីៗវាបានផ្លាស់ប្តូរទាំងស្រុង។ សម្រាប់ខ្ញុំហាក់ពិបាកទទួលយក​ដែល Araújo ត្រូវបានបណ្ដេញចេញ។ អាជ្ញាកណ្តាលពិតជាកាត់សេចក្ដីអាក្រក់ណាស់។ ខ្ញុំបានប្រាប់គាត់ថា គាត់គឺជាគ្រោះមហន្តរាយ។ គាត់បានបំផា្លញក្ដីសង្ឃឹមយើង។ ខ្ញុំមិនចូលចិត្តនិយាយអំពីអាជ្ញាកណ្តាលទេ ប៉ុន្តែត្រូវតែនិយាយ ពីព្រោះខ្ញុំមិនយល់អំពីការកាត់ក្ដីបែបនេះទេ»។

លោក Xavi ក៏ត្រូវបានបណ្ដេញចេញក្នុង​វគ្គ​ទី​២​ សម្រាប់ការតវ៉ាចំពោះការសម្រេចចិត្តមិនផ្តល់បាល់ពិន័យសម្រាប់ការប្រជែងរបស់ខ្សែការពារ Marquinhos លើទៅខ្សែបម្រើ Ilkay Gündogan។

សរុប​ទាំង​ពីរ​ជើង Bacelona បាន​ចាញ់ PSG ដោយ​លទ្ធផល ៤-៦ ដូច្នេះ PSG បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជួប​ក្រុម​អាល្លឺម៉ង់ Dortmund៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ ESPN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៤ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម