កីឡា
នារីបារាំងចង់បានប្តីខ្មែរ Emma លះបង់គ្រប់យ៉ាងដើម្បីគុនខ្មែរ
កីឡាការិនីប្រដាល់គុនខ្មែរជនជាតិបារាំង Emma Delaunay បានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីហ្វឹកហាត់ប្រដាល់គុនខ្មែរ និងប្រកាសជាសាធារណៈពីបំណងប្រាថ្នារៀបការជាមួយបុរសខ្មែរដើម្បីបានរស់នៅក្នុងប្រទេសកម្ពុជាយូរអង្វែង។
កីឡាការិនីដែលហៅឈ្មោះ រិទ្ធី អេមម៉ា អាយុ២២ឆ្នាំ គ្រោងនឹងវិលត្រឡប់ទៅប្រទេសបារាំងវិញនៅខែឧសភាខាងមុខនេះ បន្ទាប់ពីនាងបានមកប្រទេសកម្ពុជាជាថ្មីកាលពីខែមករា ឆ្នាំ២០២៤។ កញ្ញាប្រហែលជាមិនអាចវិលត្រឡប់មកប្រទេសកម្ពុជាវិញទេដោយសារខ្វះថវិកាសម្រាប់ការធ្វើដំណើរ។ នាងកំពុងសិក្សានៅឡើយ ហើយមិនទាន់មានលទ្ធភាពរកចំណូលបានខ្លួនឯងនៅបារាំង។ ជាពិសេស ឪពុកម្តាយរបស់នាងមិនគាំទ្រឲ្យនាងមកបន្តអាជីពប្រដាល់គុនខ្មែរថែមទៀត ដូច្នេះពិបាកក្នុងការចំណាយសម្រាប់ការធ្វើដំណើរមកប្រទេសកម្ពុជាម្តងទៀត។ ទោះបីជាយ៉ាងណា នៅពេលនេះមានសប្បុរសជនទទួលបន្ទុកលើការចំណាយដើម្បីឲ្យនាងអាចធ្វើដំណើរមកបន្តអាជីពគុនខ្មែរវិញ។

កាលពីប៉ុន្មានថ្ងៃមុន រិទ្ធី អេម៉ា បានរៀបរាប់ថា ៖«ខ្ញុំសូមអរគុណឧកញ៉ា ស្រី ចាន់ថន ដែលបានចំណាយលុយថ្លៃសំបុត្រយន្តហោះយ៉ាងសស្រាក់សស្រាំ ដើម្បីឲ្យខ្ញុំបានត្រឡប់មកកម្ពុជាវិញ។ ដូច្នេះ ខ្ញុំមានសេចក្តីរីករាយក្នុងការប្រកាសថា ខ្ញុំនឹងត្រឡប់មកកម្ពុជាវិញក្នុងខែមិថុនា ដើម្បីប្រកួតបន្ថែមទៀត»។
សម្រាប់គម្រោងវិលត្រឡប់មកកម្ពុជាវិញនាខែមិថុនាខាងមុខ រិទ្ធី អេមម៉ា ចង់ស្នាក់នៅប្រទេសកម្ពុជាឲ្យបានយូរ ហើយកញ្ញាចង់មានស្វាមីជាបុរសខ្មែរទៀតផងដើម្បីបន្តរស់នៅស្រុកខ្មែរយូរអង្វែង។
នៅចំពោះមុខមហាជនក្នុងពិធីបុណ្យចូលឆ្នាំថ្មី អេមម៉ា បាននិយាយថា ៖«ចង់បានប្តីខ្មែរ»។ ក្នុងសំណេរកាលពីប៉ុន្មានថ្ងៃមុនលើគណនីហ្វេសប៊ុក កញ្ញា ក៏បានសរសេរថា ៖«ខ្ញុំសង្ឃឹមថា នឹងរកប្ដីខ្មែររបស់ខ្ញុំឱ្យបានឆាប់ដើម្បីស្នាក់នៅទីនេះ»។

មុនពេលជាប់ចិត្តនឹងកីឡាប្រដាល់គុនខ្មែរ អេមម៉ា បានធ្វើដំណើរកម្សាន្តមកប្រទេសកម្ពុជាក្នុងពេលសម្រាកពីការសិក្សា។ ពេលនៅភ្នំពេញ កញ្ញា និងមិត្តភក្តិបានទៅទស្សនាការប្រកួតប្រដាល់គុនខ្មែរនៅសង្វៀនទូរទស្សន៍។ ចាប់ពេលនោះមក កញ្ញាចាប់ផ្តើមស្រឡាញ់គុនខ្មែរ ហើយតាំងចិត្តវិលត្រឡប់មកខ្មែរម្តងទៀតដើម្បីហ្វឹកហាត់។
ដូចការគ្រោងទុក អេមម៉ា បានវិលត្រឡប់មកកម្ពុជាកាលពីឆ្នាំ២០២៣ ដើម្បីហ្វឹកហាត់ប្រដាល់គុនខ្មែរ។ បន្ទាប់មកនាងក៏បានឡើងប្រកួតជាលើកដំបូងនៅក្នុងពិធីបុណ្យសមុទ្រកាលពីចុងឆ្នាំមុននៅខេត្តព្រះសីហនុ។ ក្រោយមកនាងបានទៅប្រទេសបារាំង និងបានវិលត្រឡប់មកកម្ពុជាម្តងទៀតកាលពីខែមករា។
រិទ្ធី អេមម៉ា កំពុងរៀននៅសាកលវិទ្យាល័យផ្នែកភាសាអន្តរជាតិដោយហ្វឹកហាត់ប្រដាល់ផង និងកំពុងរៀនតាមអនឡាញផង។ ជាពិសេស កញ្ញាគ្រោងសរសេរសៀវភៅស្តីអំពីគុនខ្មែរ និងការហ្វឹកហាត់គុនខ្មែររបស់នាងជា៥ភាសាដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក។
សម្រាប់ការចាប់អាជីពប្រដាល់មិនត្រូវបានគាំទ្រ និងលើកទឹកចិត្តពីឪពុកម្តាយរបស់កញ្ញាទេ ប៉ុន្តែកញ្ញានៅតែជម្នះនឹងឪពុកម្តាយដើម្បីហ្វឹកហាត់គុនខ្មែរ។ កញ្ញាមានបំណងរស់នៅកម្ពុជាឲ្យបានយូរអង្វែង។ រហូតដល់ពេលនេះ នារីវ័យ២២ឆ្នាំ រិទ្ធី អេមម៉ា ធ្លាប់បានឡើងប្រកួត៦ដង ក្នុងនោះឈ្នះ៣ដង ស្មើ២ដង និងចាញ់២ដង៕


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា