Connect with us

កីឡា

Pep និយាយ​ថា មិនសោកស្ដាយចំពោះការធ្លាក់ចេញពី UCL

បានផុស

នៅ

ក្រុម Manchester City បានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League បន្ទាប់ពីចាញ់ក្រុម Real Madrid ដោយការទាត់ប៉េណាល់ទី​១១ម៉ែត្រកាត់សេចក្ដី ក្នុងលទ្ធផល ៤-៣ បន្ទាប់ពីស្មើគ្នា ៤-៤ ក្នុងការប្រកួតទាំង២ជើង។

ទោះបី Man City មិន​បាន​ឡើងទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​លោក Pep Guardiola ជាគ្រូ​បង្វឹក​នៅ​តែ​កោតសរសើរ​កូនក្រុមរបស់លោក​។ ជាពិសេស​លោកមិន​បាន​សោកស្ដាយ​ចំពោះ​ការ​ចាញ់​ Real Madrid ដោយសារការប្រកួត៩០នាទីនៅក្នុងកីឡដ្ឋាន Etihad ក្រុម​របស់​លោក​បាន​គ្រប់គ្រងការប្រកួតយ៉ាងល្អ ជាពិសេស​បានបង្កើត​ឱកាស​ស៊ុត​ជាច្រើនលើក។

លោក Pep Guardiola បាននិយាយថា ៖«ខ្ញុំពិតជាចង់ឈ្នះ ប៉ុន្តែសូមអបអរសាទរ​ Real Madrid ដែល​លេង​ការពារយ៉ាងល្អជាមួយនឹងសាមគ្គីភាព​ដ៏អស្ចារ្យ។ យើងបានធ្វើអ្វីគ្រប់បែបយ៉ាងហើយ ដូច្នេះខ្ញុំមិន​សោកស្តាយអ្វី​ឡើយ។ យើង​​បាន​លេង​យ៉ាង​ល្អ​​គ្រប់​តំបន់ ប៉ុន្តែ​សំណាង​មិន​ល្អ​ យើង​មិន​អាច​ឈ្នះ​»។

«ខ្ញុំត្រូវតែនិយាយអរគុណដល់កីឡាករទាំងអស់ចេញពីបេះដូង​ ​ពី​ព្រោះ​ពួក​គាត់​បង្ហាញទម្រង់​លេង​យ៉ាង​ល្អ។ បាល់ទាត់គឺយើងគិតតែពីជ័យជម្នះ ហើយយើងធ្វើមិនបានល្អគ្រប់គ្រាន់ដូចអ្វីដែលយើងរំពឹងទុក»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Man City បង្កើត​ឱកាស​៣៣លើក ចំគោលដៅ៩លើក គ្រប់គ្រងបាល់៦៨% បញ្ជូន​បាល់បាន៩២០លើក និងទាត់បាល់​ជ្រុង១៨លើក។ ក្រុមភ្ញៀវ Real Madrid បង្កើតឱកាស​ស៊ុត​៨លើក ចំគោលដៅ៣លើក គ្រប់គ្រងបាល់៣២% បញ្ជូន​បាល់​៣៥៧លើក និង​ទាត់បាល់​ជ្រុង១លើក។

លោក Pep Guardiola បានបន្ថែមថា ៖«ពេលខ្លះអ្នកអាចឈ្នះដោយសារការទាត់បាល់១១ម៉ែត្រកាត់សេចក្ដី ហើយពេលខ្លះអ្នកមិនអាចឈ្នះទេ។ ប៉ុន្តែ​ក្នុង​ការ​ប្រកួត​នេះ យើង​មិន​បាន​ច្នៃ​ឱកាស​ដែល​យើង​មាន​ទេ ទោះ​បី​ជា​យើង​លេងល្អ»៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Mirror

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម