កីឡា
រដ្ឋាភិបាលអេស្ប៉ាញចូលខ្លួនដោះស្រាយរឿងសហព័ន្ធបាល់ទាត់របស់ខ្លួន
រដ្ឋាភិបាលអេស្ប៉ាញ បានសន្យាកាលពីថ្ងៃអង្គារ៍ពីការចាត់វិធានការប្រឆាំងនឹងសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) បន្ទាប់ពីកើតរឿងអាស្រូវជាបន្តបន្ទាប់។ អតីតប្រធានសហព័ន្ធ គឺលោក Luis Rubiales កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុករលួយ ហើយឥឡូវនេះអ្នកស្នងតំណែង លោក Pedro Rocha ក៏កំពុងត្រូវបានស៊ើបអង្កេត។

«រដ្ឋាភិបាលអេស្ប៉ាញប្តេជ្ញាដោះស្រាយចំពោះស្ថានភាព ‘មិនអាចទទួលយកបានរបស់សហព័ន្ធបាល់ទាត់»។ នាយកប្រតិបត្តិអេស្ប៉ាញបាននិយាយកាលពីថ្ងៃអង្គារ៍ និងបានសន្យាថា នឹងដោះស្រាយរឿងអាស្រូវឲ្យជ្រះស្រឡះ។ រឿងអាស្រូវជាបន្តបន្ទាប់ មន្ត្រីអេស្ប៉ាញបារម្ភថា សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) អាចនឹងសង្ស័យពីសមត្ថភាពរបស់ប្រទេសក្នុងការធ្វើជាម្ចាស់ផ្ទះជើងឯកពិភពលោក (World Cup) ឆ្នាំ២០៣០។
លោក José Manuel Uribes ប្រធានក្រុមប្រឹក្សាកីឡាកំពូល (CSD) និងជារដ្ឋមន្ត្រីកីឡាបានទទូចថា រឿងអាស្រូវនឹងមិនមានផលប៉ះពាល់ដល់ការដេញថ្លៃរបស់អេស្ប៉ាញដើម្បីធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣០ នោះទេ។

លោកបានបន្ថែមថា៖ «ខ្ញុំនិយាយជាមួយ FIFA ស្ទើររាល់ថ្ងៃ។ ពួកគេប្រាកដថា អេស្ប៉ាញជាប្រទេសដឹងពីរបៀបរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក មិនមានគ្រោះថ្នាក់ទេ»។ ទោះបីជាយ៉ាងណា ភាពជឿជាក់ក៏អាចស្ថិតក្នុងហានិភ័យដែរ។
ដំបូងឡើយ ករណីអតីតប្រធាន លោក Luis Rubiales ដែលបានលាលែងពីតំណែងកាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីបានថើបកីឡាការិនី Jenni Hermoso ដែលបានឈ្នះពានជើងឯកនារីពិភពលោក Women’s World Cup។ បច្ចុប្បន្នរឿងនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងសំណុំរឿងពុករលួយថែមទៀត។
ស្ថានភាពរបស់លោកគឺធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានចាប់ខ្លួននៅពេលលោកបានត្រឡប់ទៅប្រទេសអេស្ប៉ាញពីសាធារណរដ្ឋដូមីនីកែន ជាកន្លែងដែលចាប់ផ្តើមមានការស៊ើបអង្កេត។
លោក Rubiales តែងតែទទូចលើភាពគ្មានកំហុសរបស់ខ្លួន ប៉ុន្តែជារៀងរាល់ថ្ងៃ ភស្តុតាងកាន់តែច្រើនឡើង ដែលធ្វើឲ្យលោកស្ថិតក្នុងស្ថានភាពលំបាក។ ឥឡូវនេះបេក្ខជនតែម្នាក់គត់ដែលជំនួសលោក Rubiales គឺលោក Pedro Rocha ក៏ស្ថិតនៅក្រោមការស៊ើបអង្កេតដែរ។

របាយការណ៍មួយរបស់តុលាការកំពូលកីឡារបស់ប្រទេស (TAD) បង្ហាញថា សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានយកការសម្រេចចិត្ត “លើសពីសមត្ថភាពរបស់ខ្លួន”។
លោក José Manuel Uribes ប្រធាន CSD និងរដ្ឋមន្ត្រីកីឡបាននិយាយថា ៖«ក្រុមប្រឹក្សាកីឡាជាន់ខ្ពស់ (CSD) និងរដ្ឋាភិបាលគ្រោងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីកែលំអស្ថានភាពឲ្យល្អប្រសើរ»៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា