កីឡា
គូល្អមិនគួររំលង បឹងកេត ប៉ះ ព្រះខ័នរាជស្វាយរៀង ថ្ងៃសៅរ៍នេះ
បឹងកេត នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលភ្ញៀវល្អ ព្រះខ័នរាជស្វាយរៀង វេលាម៉ោង៦ល្ងាច ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ សម្រាប់ការប្រកួតសប្តាហ៍ចុងក្រោយ (ទី២៧) ជុំទី៣ ខេមបូឌានព្រីមៀរលីគរដូវកាលនេះ។

ឆ្លងកាត់២៦ប្រកួត ព្រះខ័នរាជស្វាយរៀង រកបាន៦៨ពិន្ទុ ពីការឈ្នះ២២ប្រកួត ស្មើ២ប្រកួត និងចាញ់២ប្រកួត។ ចំណែកបឹងកេត រកបាន៤០ពិន្ទុ ពីការឈ្នះ១១លើក ស្មើ៧លើក និងចាញ់៨លើក។ និយាយពី ព្រះខ័នរាជស្វាយរៀងរក្សាកំណត់ត្រាជ័យជម្នះទាំង៩ប្រកួតក្នុងជុំទី១ ប៉ុន្តែនៅជុំទី២ ពួកគេបានចាញ់២ប្រកួត ស្មើ២ប្រកួត និងឈ្នះ៥ប្រកួត។

ឈានចូលជុំទី៣ ព្រះខ័នរាជស្វាយរៀង កំពុងធ្វើដំណើរបានយ៉ាងល្អឥតខ្ចោះទៀតដោយមិនទាន់ស្គាល់បរាជ័យឡើយ។ ៨ប្រកួតកន្លងទៅ ពួកគេឈ្នះទាំងអស់ ហើយត្រូវបញ្ចប់សប្តាហ៍ចុងក្រោយជាមួយ បឹងកេត មុនពេលបន្តភារកិច្ចនៅជុំទី៤ (Top 4)។ បើព្រះខ័នរាជស្វាយរៀងទទួលបានជ័យជម្នះគឺបង្កើតកំណត់ត្រាជុំទី៣ដោយមិនស្គាល់បរាជ័យសោះ។

ទោះបីជាយ៉ាងណា ម្ចាស់ផ្ទះបឹងកេតអាចនឹងបង្កគ្រោះថ្នាក់ខ្លាំងដល់ភ្ញៀវ បន្ទាប់ពីពួកគេបានយកឈ្នះ ១-២ ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋានខេត្តស្វាយរៀង។ ការប្រកួតក្នុងពានរង្វាន់សម្តេចតេជោនេះ បឹងកេត ធ្វើបានល្អខ្លាំងមែនទែនដោយបានកាត់ផ្តាច់ចង្វាក់ប្រយុទ្ធកណ្តាល បម្រើឆ្វេងស្តាំរបស់ព្រះខ័នរាជស្វាយរៀង ហើយរកបាន២គ្រាប់មុន ប៉ុន្តែម្ចាស់ផ្ទះរកបាន១គ្រាប់ចុងក្រោយម៉ោងដើម្បីបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយសរុបគ្រាប់បាល់ពីរជើង ៤-៣។

ប្រវត្តិជួបគ្នា១១លើកក្នុងលីគកំពូលកម្ពុជាគិតចាប់តាំងពីឆ្នាំ២០២០មក ព្រះខ័នរាជស្វាយរៀង ឈ្នះ៤លើក បឹងកេត ឈ្នះ៣លើក និងស្មើគ្នា៤លើក។
ព្រះខ័នរាជស្វាយរៀង (៦៨ពិន្ទុ) ត្រូវការតែ៦ពិន្ទុទៀតប៉ុណ្ណោះដើម្បីក្លាយជាជើងឯកក្នុងរដូវកាលនេះ បន្ទាប់ពីនាំមុខ៧ពិន្ទុ លើគូប្រជែងចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន (៦១ពិន្ទុ) ខណៈការប្រកួតគិតទាំងថ្ងៃអាទិត្យនេះគឺនៅសល់៤ប្រកួតទៀតប៉ុណ្ណោះ។

ប្រវត្តិជួបគ្នា១១លើកចុងក្រោយក្នុងលីគ
- ព្រះខ័នរាជស្វាយរៀង ៣-៣ បឹងកេត
- បឹងកេត ១-៣ ព្រះខ័នរាជស្វាយរៀង
- ព្រះខ័នរាជស្វាយរៀង ២-១ បឹងកេត
- បឹងកេត ២-១ ព្រះខ័នរាជស្វាយរៀង
- ព្រះខ័នរាជស្វាយរៀង ២-២ បឹងកេត
- បឹងកេត ០-១ ព្រះខ័នរាជស្វាយរៀង
- ព្រះខ័នរាជស្វាយរៀង ៤-០ បេងកេត
- បឹងកេត ១-១ ព្រះខ័នរាជស្វាយរៀង
- ព្រះខ័នរាជស្វាយរៀង ១-២ បឹងកេត
- បឹងកេត ១-១ ព្រះខ័នរាជស្វាយរៀង
- ព្រះខ័នរាជស្វាយរៀង ២-៤ បឹងកេត
លទ្ធផល២៦ប្រកួតរបស់ព្រះខ័នរាជស្វាយរៀងក្នុងលីគរដូវកាលនេះ
ជុំទី១ (ឈ្នះ៩ប្រកួត)
- ឈ្នះ ក្រសួងការពារជាតិ ០-២
- ឈ្នះ ភ្នំពេញក្រោន ២-១
- ឈ្នះ ណាហ្គាវើលដ៍ ១-០
- ឈ្នះ ISI ដង្កោសែនជ័យ ១-២
- ឈ្នះ អង្គរថាយហ្គឺរ ៥-២
- ឈ្នះ វិសាខា ០-១
- ឈ្នះ ព្រៃវែង ៣-៥
- ឈ្នះ គិរីវង់សុខសែនជ័យ ២-១
- ឈ្នះ បឹងកេត ១-៣
ជុំទី២ (ឈ្នះ៥ប្រកួត ស្មើ២ប្រកួត ចាញ់២ប្រកួត)
- ឈ្នះ ក្រសួងការពារជាតិ ១-០
- ស្មើ ភ្នំពេញក្រោន ០-០
- ចាញ់ ណាហ្គាវើលដ៍ ១-០
- ចាញ់ ISI ដង្កោសែនជ័យ ១-២
- ឈ្នះ អង្គរថាយហ្គឺរ ១-៧
- ឈ្នះ វិសាខា ៤-៣
- ឈ្នះ ព្រៃវែង ២-០
- ឈ្នះ គិរីវង់សុខសែនជ័យ ០-៤
- ស្មើ បឹងកេត ៣-៣
ជុំទី៣ (ឈ្នះ៨ប្រកួត)
- ឈ្នះ ក្រសួងការពារជាតិ ០-១
- ឈ្នះ ភ្នំពេញក្រោន ៣-២
- ឈ្នះ ណាហ្គាវើលដ៍ ៤-៣
- ឈ្នះ ISI ដង្កោសែនជ័យ ២-៤
- ឈ្នះ អង្គរថាយហ្គឺរ ៣-០
- ឈ្នះ វិសាខា ០-៣
- ឈ្នះ ព្រៃវែង ០-៣
- ឈ្នះ គិរីវង់សុខសែនជ័យ ៤-១
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍