Connect with us

កីឡា

លោកគ្រូ Pep Muñoz៖ ការបង្កើតលីគយុវជនពិតជាសំខាន់បំផុត

បានផុស

នៅ

លោក Pep Muñoz គ្រូ​បង្វឹក​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ចាត់​ទុក​ការ​បង្កើត​ឲ្យ​មាន​​ការ​ប្រកួត​លីគ​បាល់ទាត់​យុវជន​គឺ​ជា​កត្តា​ដ៏​សំខាន់ និង​ចាំ​បាច់​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​បាល់ទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​គ្រោង​នឹង​​ដំណើរ​ការ​ប្រកួត​លីគ​បាល់ទាត់​យុវជន​នា​ខែ​ឧសភា ឆ្នាំ​២០២៤​ខាង​មុខ​នេះ​ដោយ​មាន​២​កម្រិត​អាយុ​ផ្សេង​គ្នា។ ការ​បង្កើត​​ឲ្យ​មានកម្មវិធី​ប្រកួត​បាល់ទាត់​កម្រិត​យុវជន​នេះ​​ទទួល​បាន​ការ​សាទរ​ពីមហាជន ជា​ពិសេស​ពី​អ្ន​ក​គាំទ្រ​បាល់ទាត់ និង​អ្នក​ពាក់​ព័ន្ធ​បាល់ទាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់​ស្តែង​លោក Pep Muñoz គ្រូបង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​លើក​ឡើងថា ៖«អ្វី​ដែល​សហព័ន្ធ​បាន​ធ្វើ​គឺ​ជា​រឿង​ល្អ​សម្រាប់​បាល់ទាត់​កម្ពុជា។ ខ្ញុំ​គិត​ថា យុវជន​មាន​ឱកាស​លេង​បាល់ទាត់​ជា​រៀង​រាល់​សប្តាហ៍។ ជា​ពិសេស ត្រូវ​បង្កើត​ឲ្យ​មាន​ស្តង់​ការ​ប្រកួត​ត្រឹម​ត្រូវ​ប្រចាំ​សប្តាហ៍។ ខ្ញុំ​បាន​ឃើញ​យុវជន​ស្ទើរ​គ្រប់​ទី​កន្លែង​បាល់ទាត់ ទាំង​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត អីចឹង​ដល់​ពេល​សហព័ន្ធ​បង្កើត​កម្មវិធី​ប្រកួត​ដូច​ជា​លីគ​ជា​ដើម​គឺ​​ពិត​ជា​ល្អ​ខ្លាំង​ដើម្បី​ជំរុញ​បាល់ទាត់​កម្ពុជា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ»។

«ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់​ដែល​ឃើញ​សហព័ន្ធ​បង្កើត​លីគ​យុវជន​នេះ​ឡើង។ អ្វី​ដែល​សំខាន់​គឺ​យុវជន​អភិវឌ្ឍ​ខ្លួន​តាំង​ពី​ក្មេង​មុន​ពេល​បោះ​ជំហាន​ចូល​ទៅ​​ក្រុម​ធំ​លេង​ក្នុង​លីគ​កំពូល។ នេះ​ហើយ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​អភិវឌ្ឍ»។ លោក Pep បាន​បញ្ជាក់។

បើគ្មាន​ការ​ប្រែ​ប្រួល​ទេ​ កម្មវិធី​ប្រកួត​លីគ​យុវជន​កម្ពុជា​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤។ រូប​មន្ត​នៃ​ការ​ប្រកួត​គឺ​វិល​ជុំ​សន្សំ​ពិន្ទុ​២​ជើង មុន​ពេល​​យក​ក្រុម​កំពូល​ទាំង​៤​ឡើង​ទៅ​ប្រកួត​ជុំ​ទី​៣​ដែល​មាន​៣​ប្រកួត​ទៀត។ ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​នឹង​ក្លាយ​ជា​ជើងឯក៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៣០ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥២ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម