កីឡា
អ្នកចាំទី កយ សាលីម សង្ឃឹមរកបានសមិទ្ធផលជូនបឹងកេតរដូវកាលក្រោយ
អ្នកចាំទី កយ សាលីម សង្ឃឹមស្វែងរកបានលទ្ធផលល្អដល់ក្លិបបឹងកេតនៅរដូវកាលក្រោយ បន្ទាប់ពីបង្ហាញខ្លួនបានច្រើននៅក្នុងរដូវកាលនេះ។

បឹងកេតបានប្រើប្រាស់កីឡាករ ថា ចន្ទរិទ្ធី ជាអ្នកចាំទីជម្រើសជាតិទី១ក្នុងរដូវកាលនេះ ប៉ុន្តែអ្នកចាំទីដៃទី២ កយ សាលីម ក៏ទទួលបានឱកាសបង្ហាញខ្លួនលើទីលានញឹកញាប់ដែរ។ សម្រាប់ការបង្ហាញខ្លួនរបស់គេក៏ធ្វើបានល្អ។ ជាក់ស្តែងសម្រាប់ការប្រកួតចុងក្រោយ ជុំទី៣នៃលីគកំពូលកម្ពុជា សាលីម បានជួយឲ្យបឹងកេតស្មើគ្នាជាមួយព្រះខ័នរាជស្វាយរៀង ៣-៣ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដែលធ្វើឲ្យរូបគេត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួត។
កយ សាលីម បាននិយាយថា ៖«ខ្ញុំពិតជាមានអារម្មណ៍រំភើបដែលត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួត តែសោកស្តាយដែរដែលយើងរបូតគ្រាប់បាល់លឿនពេកនៅដើមវគ្គទី២។ ទោះបីជាយ៉ាងណា ក្រុមរបស់យើងបានប្រមូលអារម្មណ៍ និងព្យាយាមលេងឡើងវិញរហូតអាចបានស្មើ»។
«សម្រាប់ខ្ញុំរដូវកាលនេះ ខ្ញុំបង្ហាញខ្លួនបានច្រើន ប៉ុន្តែខ្ញុំអត់ទាន់អាចជួយអ្វីដល់ក្លិបបានច្រើនទេ។ សង្ឃឹមថា ឆ្នាំក្រោយ ខ្ញុំនឹងអាចរកលទ្ធផលជូនក្លិបបាន»។ អ្នកចាំទី កយ សាលីម បានបញ្ជាក់។

ពាក់ព័ន្ធនឹងទម្រង់លេងបច្ចុប្បន្នរបស់បឹងកេតដែលត្រូវបានអ្នកគាំទ្រមើលឃើញល្អប្រសើរច្រើនក្រោមការដឹកនាំរបស់លោកគ្រូ ហុង ផេង បើប្រៀបធៀបនឹងលោកគ្រូជនជាតិសិង្ហបុរី Clement Teo អ្នកចាំទី កយ សាលីម បានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ ក្រុមទាំងមូលលេងយល់ចិត្តគ្នាបានច្រើន ដោយសារកីឡាករបរទេសបានជួយតំបន់ការពារច្រើន។
សាលីម បន្ថែមថា ៖«ពីមុន ពួកយើងក៏លេងយល់ចិត្តដែរ តែយើងលេងខ្សែការពារខ្មែរមិនសូវល្អដូចដែលមានកីឡាករបរទេសចូលរួមក្នុងតំបន់ការពារទេ»។
បន្ទាប់ពីចប់ជុំទី៣ បឹងកេត ស្ថិតនៅចំណាត់ថ្នាក់លេខ៤ (៤១ពិន្ទុ) វិសាខា លេខ៣ (៤៤ពិន្ទុ) ភ្នំពេញក្រោន លេខ២ (៦៤ពិន្ទុ) និងព្រះខ័នរាជស្វាយរៀង លេខ១ (៦៩ពិន្ទុ)។
ការប្រកួតជុំទី៤ (Top 4)
- ព្រះខ័នរាជស្វាយរៀង vs បឹងកេត (ថ្ងៃទី៤ ខែឧសភា)
- ភ្នំពេញក្រោន vs វិសាខា (ថ្ងៃទី៤ ខែឧសភា)
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង