Connect with us

កីឡា

គុនល្បុក្កតោចាប់ដៃគុនសាវលីញ សម្តែងនៅប្រាសាទបាយ័នថ្ងៃស្អែក

បានផុស

នៅ

ក្រសួង​ទេចរណ៍​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​នឹង​រៀបចំ​ពិធី​សម្តែង​ក្បាច់​គុន​ដ៏​អស្ចារ្យ​​ដោយ​រួម​គ្នា​រវាងក្បាច់គុន​អត្តសញ្ញាណ​ជាតិ​ខ្មែរ«ល្បុក្កតោ» និង​ក្បាច់​គុន​«សាវលីញ»​របស់​ចិន​នៅ​​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែមេសា ឆ្នាំ​២០២៤ នៅ​ផ្នែក​ខាង​ជើង ​ប្រាសាទ​បាយ័ន ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​​អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​សម្តែង​ក្បាច់​គុន​ល្បុក្កតោ និង​សាវលីញ​រួម​គ្នា​នេះ​គឺ​ដើម្បី​​អបអរសាទរ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន​និងប្រជាជន កម្ពុជា-ចិន ២០២៤»ដែល​ជា​ផ្នែក​មួយ​នៃ​ការរឹតចំណងមិត្តភាពរវាងក្បាច់គុនប្រពៃណីរបស់ប្រទេសទាំងពីរ។

លោក​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​កំពុងគ្រោងរៀបចំទិវា​ក្បាច់​គុនចម្រុះ (World Martial Arts) នៅមុខប្រាសាទអង្គរវត្ត បន្ទាប់​ពី​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​បានអនុញ្ញាតជាគោលការណ៍​ឲ្យ​រៀបចំនៅឆ្នាំក្រោយ។

ពិធី​សម្តែង​ក្បាច់​គុន​រួម​គ្នា​នេះ​ហៅ​ថា «ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌​ទេសចរណ៍​ និងព្រឹត្តិការណ៍​ When​ Shaolin​ Meets ​Bokator​ At​ Angkor» ដែល​​ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយ រដ្ឋបាលប្រជាជនខេត្តហឺណានរបស់​ចិន​ និងរដ្ឋបាល ខេត្តសៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នានៃខេត្តហឺណាន និងខេត្តសៀមរាប​ផង​ដែរ។

ល្បុក្កតោ​ជា​កីឡាអត្តសញ្ញាណ​ជាតិ​ខ្មែរ​ ​​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​អង្គការ UNESCO​ ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ និងបញ្ចូល​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ​ដោយ​មាន​ប្រទេស​នៅ​ក្នុង​តំបន់​មួយ​ចំនួន​បាន​ហ្វឹក​ហាត់​ដើម្បី​ចូល​រួម​ប្រកួត​ដណ្តើម​មេដាយ​ជា​ផ្លូវ​ការ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម