Connect with us

កីឡា

ព្រឹត្តិការណ៍បាល់ទាត់​សប្បុរសធម៌​ដ៏​អស្ចារ្យដឹកនាំដោយសម្តេចតេជោ

បានផុស

នៅ

នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២៤ នឹង​មាន​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​សប្បុរស​ធម៌​ដ៏​អស្ចារ្យ​​រវាង​ក្រុម​តារា​សិល្បៈ​ ក្រុម​តារា​គុន​ខ្មែរ និង​ក្រុម​តារា​បាល់ទះ ដែល​ដឹក​នាំ​ការ​ប្រកួត​ផ្ទាល់​ដោយ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ដែល​​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជ​ធានី​ភ្នំពេញ​​​ក្រោម​ប្រធាន​បទ​«​រួម​គ្នា​ដើម្បី​សប្បុរស​ធម៌ និង​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន»។ ក្រៅ​ពី​វត្តមាន​ក្រុម​តារា​បាល់ទាត់​សិល្បៈ ក្រុម​តារា​បាល់ទះ​ និង​ក្រុម​តារា​គុន​ខ្មែរ​​ ក៏​នឹង​មាន​វត្តមាន​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល​ មន្ត្រី​រាជ​ការ​ មហាជន សិស្ស និស្សិត​ប្រមាណ​ជាង​៣​ម៉ឺន​ដើម្បី​ចូល​រួម​ប្រកួត​ទស្សនា​ផ្ទាល់។​

តាម​ការ​គ្រោង​ទុក ក្រុម​កីឡា​បាល់ទាត់ប្កុកហ្គឺអលស្តារ ក្រុមកីឡា​​បាល់ទះអេសអេនអ៊ី ក្រុម​បាល់ទាត់​តារា​សិល្បៈ​កម្ពុជា និង​ក្រុម​បាល់ទាត់​គុន​ខ្មែរ​ ដូច្នេះ​មាន​ន័យ​ថា កីឡាករ​បាល់ទាត់ កីឡាករ​បាល់ទះ និង​កីឡាករ​ប្រដាល់​រួម​គ្នា​ប្រយុទ្ធ​លើ​វាល​ស្មៅ​ធម្មជាតិ​ដែល​មាន​ការ​ចូល​រួម​ពី​មន្ត្រី​រាជ​រដ្ឋាភិបាល។

ក្រៅ​ពី​​ទទួល​បាន​ទស្សនីយភាព​​ជា​ចំណី​ចក្ខុ​ដ៏​សប្បាយ​រីក​រាយ​នៅ​លើ​ទី​លាន​ស្មៅ​បៃតង អ្នក​គាំទ្រ​​នឹង​ទទួល​បាន​នូវសកម្មសិល្បៈកម្សាន្ត​ជា​ច្រើន​ទៀត​ចាប់​ពី​វេលា​ម៉ោង​៣​រសៀល​តទៅ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​បំពាក់​ដោយ​កៅអី​មាន​ខ្នង​បង្អែក​ដ៏​ស្រស់​ស្អាត។

តាម​ការ​ឲ្យ​ដឹង​ពី​លោក ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ​ថា គោលបំណងបង្កើតព្រឹត្តិការណ៍បាល់ទាត់នេះ​គឺ​ដើម្បី​រឹតចំណងមិត្តភាព រវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សាលារាជធានីភ្នំពេញ និងក្រុមបាល់ទាត់កំពូលតារាកម្ពុជា ក្រុម​កីឡាករ​ប្រដាល់​គុន​ខ្មែរ​​ក្នុង​បុព្វហេតុ​​ផ្សព្វផ្សាយអប់រំ​ ពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខៗផ្សេង។

នេះ​​ជា​លើក​ទី១​ហើយ​ដែល​មាន​ព្រឹត្តិការណ៍​បាល់ទាត់​សប្បុរស​ធម៌​ដ៏​ធំ​ដែល​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ ប៉ុន្តែ​កន្លង​មក​ក៏​មាន​ការ​ប្រកួត​មិត្តភាព​សប្បុរស​ធម៌​ដែរ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​ក្រុម​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ប្រកួត​ជា​មួយ​ក្រុម​តារា​សិល្បៈ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម