Connect with us

កីឡា

ម្ចាស់ខ្សែក្រវាត់ពិភពលោក៣ខ្សែ Zepeda មិនទាន់ចាញ់ក្នុងរយៈពេល៩ឆ្នាំ

បានផុស

នៅ

កីឡាករប្រដាល់សកល William Zepeda ​ដែល​ជាម្ចាស់ខ្សែក្រវាត់ទម្ងន់ស្រាលពិភពលោក៣ខ្សែ​​ កំពុងកាន់​កំណត់ត្រាមិនទាន់បរាជ័យសោះក្នុងរយៈពេល​ជិត​១​ទសវត្សរ៍ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

William Zepeda ​ដែល​​កើត​ឆ្នាំ១៩៩៦ ជាអ្នកប្រដាល់សញ្ជាតិម៉ិកស៊ិក បាន​ចាប់ផ្តើមប្រកួត​ប្រដាល់​សកល​អាជីពនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយ​បាន​ផ្ដួលកីឡាករ Alonso Salvatierra ឲ្យសន្លប់ក្នុងទឹកទី៣ ក្នុងការប្រកូតនៅប្រទេសកំណើត។ គិតចាប់តាំងពីឆ្នាំ២០១៥ រហូត​ដល់​ឆ្នាំ ២០២៤ រូប​គេ​ប្រកួតបាន៣០លើក​ហើយ​គឺ​​មិនដែលចាញ់​សោះ ក្នុង​នោះ​ផ្ដួលឲ្យដៃគូបោះបង់ការប្រកួត២៦លើក។

អ្នកប្រដាល់ម៉ិកស៊ិកវ័យ២៧ឆ្នាំ ទទួលបាន​ឱកាស​ប្រកួតដណ្ដើមខ្សែក្រវាត់ WBF ក្នុងកម្មវិធី Corner Retirement កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីរូបគេបង្កើតកំណត់ត្រាឈ្នះ១១លើកជាប់គ្នា និង​បាន​ផ្ដួលដៃគូ​ឲ្យបោះបង់ការប្រកួត៩លើក។ ពេល​ប្រកួត​ដណ្ដើមខ្សែក្រវាត់លើកដំបូង​ Zepeda បានផ្ដួលកីឡាករ Juan Pablo Borbon ឲ្យបោះបង់ការប្រកួតនៅទឹកទី៣ ដើម្បី​ក្លាយជាម្ចាស់ខ្សែក្រវាត់ទម្ងន់ស្រាល WBF។

Zepeda បានឈ្នះខ្សែក្រវាត់ទី២ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុង Ciudad Acuña ប្រទេសម៉ិកស៊ិក ក្រោយផ្តួលកីឡាករ Eliot Chavez តាមរយៈការបញ្ឍប់របស់អាជ្ញាកណ្ដាលនៅទឹកទី១០ ហើយ​បាន​ក្លាយជាខ្សែក្រវាត់ទម្ងន់ស្រាល WBC FECARBOX Silver។ ក្នុងនាមជាម្ចាស់ខ្សែក្រវាត់ WBC FECARBOX Silver កីឡាករ Zepeda​ ពិតជាធ្វើបានល្អមែនទែន​សម្រាប់​ការ​ឡើង​​ការពារខ្សែក្រវាត់ចំនួន៤លើក​ដោយ​​គ្មានកីឡាករណា​ម្នាក់​អាច​យក​ខ្សែ​ក្រវាត់​ពី​រូប​គេ​បាន​ឡើយ។

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ការប្រកួតនៅទីក្រុង Los Angeles សហរដ្ឋ​អាមេរិក​ កីឡាករ William Zepeda ទទូលបាន​ឱកាស​ដណ្ដើមខ្សែក្រវាត់ WBA Continental Americas។ រូប​គេ​បាន​​ផ្ដួលកីឡាករ Hector Tanajara ក្នុងទឹកទី៦​ដើម្បី​ទទួល​បាន​ខ្សែ​ក្រវាត់​ទី​៣។ បន្ទាប់ពីឈ្នះខ្សែក្រវាត់ WBA Continental Americas រូប​គេ​បាន​ឡើង​ការពារ​ខ្សែ​ក្រវាត់​​៣​លើក​ដ៏​ជោគជ័យ។

បច្ចុប្បន្នកីឡាករ William Zepeda ដែល​កំពុង​គ្រប់​គ្រង​ខ្សែក្រវាត់៣​ខ្សែ​​​ពិត​ជា​ពិបាក​រក​ដៃ​គូ​ដែល​ប្រកួត​ជា​មួយ​រូប​គេ​ណាស់​៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ៥៩ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម