កីឡា
៨ក្រុមប្រកួតជើងឯក Soccer Saturday រួមចំណែកអភិវឌ្ឍបាល់ទាត់កម្ពុជា
ក្រុមអភិវឌ្ឍបាល់ទាត់ Elite Soccer Coaching Cambodia នឹងរៀបចំការប្រកួតបាល់ទាត់មិនអាជីព Elite Soccer Saturday នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីរួមចំណែកអភិវឌ្ឍបាល់ទាត់នៅក្នុងប្រទេសកម្ពុជា។

លោក Christonpher Grant អ្នករៀបចំកម្មវិធីបានឲ្យដឹងថា រយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ក្រុមការងារ Elite Soccer បានរួមចំណែកយ៉ាងសំខាន់សម្រាប់មូលដ្ឋានគ្រឹះ និងការរៀបប្រកួតបាល់ទាត់ស្ម័គ្រចិត្តប្រកបដោយច្បាប់ត្រឹមត្រូវ។ គោលបំណងចម្បងនៃបង្កើតព្រឹត្តិការណ៍បាល់ទាត់នេះឡើងគឺផ្តល់ឱកាសឲ្យកីឡាករ ក៏ដូចជាយុវជនចូលរួមលេងបាល់ទាត់ក្នុងការប្រកួតប្រជែងត្រឹមត្រូវតាមច្បាប់។
សម្រាប់ព្រឹត្តិការណ៍ប្រកួត Soccer Saturday គ្រោងនឹងរៀបចំ៤លើកក្នុងឆ្នាំ២០២៤។ លើកទី១ នឹងធ្វើនៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលមានក្រុម៨ចូលរួមប្រកួត។ ក្រុមទាំងអស់ត្រូវបានបែងចែកជា២ពូល ក្នុង១ពូលមាន៤ក្រុម។ បន្ទាប់ពីចប់ការប្រកួតសន្សំពិន្ទុក្នុងពូល ក្រុមលេខ១ និងលេខ២ឡើងនៃពូលនីមួយៗឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុមឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមចាញ់ត្រូវប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣។ ក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ ពានរង្វាន់ មេដាយ និងរង្វាន់ផ្សេងៗទៀត។
ពូល A
- LBL Olmpique
- Kormorn Anchor FC
- Bokor Taka
- Royal FC។

ពូល B
- Never Lose FC
- Bayon Wanders FC
- Independent Tuesday
- Ambassador FC

ការប្រកួតធ្វើឡើងតែមួយថ្ងៃគឺចាប់ពីម៉ោង១រសៀលរហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីលាន DIB Club កោះពេជ្រ ក្នុងរាជធានីភ្នំពេញ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?