Connect with us

កីឡា

​គ្រូបង្វឹកក្រុម CFSS សម្តេចតេជោ ហ៊ុន សែន នឹងប្រើទម្រង់​៣.៤.៣

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នឹង​ប្រើ​ទម្រង់​លេង ៣.៤.៣ នៅ​ពេល​​សម្តេច​ដឹក​នាំ​ក្រុម​បាល់ទាត់​តារា​កម្ពុជា (Cambodia Football Super Stars) ប៉ះ​ក្រុមកីឡាករ​គុន​ខ្មែរ​ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​សប្បុរសធម៌ ​ថ្ងៃ​ទី​​១ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេជោ ហ៊ុន សែន ​ដែល​ត្រូវ​បាន​អញ្ជើញ​ធ្វើ​ជា​គ្រូ​បង្វឹក​កិត្តិយស​របស់​ក្រុម​បាល់​ទាត់​តារា​កម្ពុជា​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​គ្រូ​បង្វឹក និង​កីឡាករ​ទាំង​អស់​សម្រាប់​ផែន​ការ​សកម្មភាព​មនុស្ស​ធម៌​ក្នុង​រយៈ​ពេល​ខ្លី មធ្យម និង​វែង។

សម្តេច​មាន​ប្រសាសន៍​ថា ៖«ខ្ញុំ​នឹង​ចូល​រួម​ដឹក​នាំ​ការ​ប្រកួត​ជា​មួយ​​គ្រូ​បង្វឹក​ផ្លូវការ​នៅ​ស្តាតអូឡាំពិក នា​ល្ងាច​ថ្ងៃ​១ ឧសភា ២០២៤ ដោយចាប់​ផ្តើម​នូវ​ទម្រង់​លេង​របស់​ខ្ញុំគឺ 3.4.3»។

សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវ​នាវ​ដល់​មហាជន​ឲ្យ​ចូល​រួម​​ទស្សនា​ឲ្យ​បាន​ច្រើន​កុះ​ករដើម្បី​ជំរុញ​ចលនា​មនុស្សធម៌ និង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។ «សូម​​អំពាវ​នាវ​សប្បុរសជន​ចូល​រួម​ជួយ​ថវិកា​សម្រាប់​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដែល​កំពុង​ត្រូវ​ការ​សម្រាប់​​ព្យាបាល​ដល់​កុមារកម្ពុជា»។

ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​គ្រូ​បង្វឹក និង​កីឡាករ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន​​​ចូល​រួម​​ថវិកា​ចំនួន​២០០​លាន​រៀល​ដើម្បី​កិច្ច​សប្បុរស​ធម៌​នេះ។

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​មិត្ត​ភាព​សប្បុរស​ធម៌​នេះ​មាន​២​គូ​ដែល​ចាប់​ផ្តើម​ពី​ម៉ោង​២​រសៀល​គឺ ក្រុម​ Vloggers All Star ​ប្រកួត​ជា​មួយ​ក្រុម S&E All Star ដែល​មាន​កីឡាករ​បាល់ទះ​ និងក្រុម​តារា​សិល្បៈ​កម្ពុជា​ប្រកួត​ជា​មួយ​ក្រុម​កីឡាករ​គុន​ខ្មែរ​។

ជា​មួយ​គ្នា​នេះ ក្រុមហ៊ុន ជីប ម៉ុង បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ​អាមេរិក​ដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម