កីឡា
តុលាការច្រានចោលបណ្តឹងឧទ្ធរណ៍អតីតប្រធានបាល់ទាត់អេស្ប៉ាញរឿងថើប Jenni
តុលាការអេស៉្បាញកាលពីថ្ងៃចន្ទបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញលោក Luis Rubiales ពាក់ព័ន្ធរឿងក្តីនៃការថើបមាត់កីឡាការិនីម្ចាស់ជើងឯក World Cup។
លោក Rubiales បានថើបកីឡាការិនីអេស្បាញ Jenni Hermoso នៅលើបបូរមាត់ ខណៈនាងចូលទៅទទួលមេដាយរបស់នាង បន្ទាប់ពីក្រុមនារីអេស្ប៉ាញបានយកឈ្នះក្រុមអង់គ្លេស វគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីពិភពលោក (FIFA Women’s World Cup) កាលពីខែសីហាឆ្នាំមុន។ បន្ទាប់ពីការចោទប្រកាន់ និងការស៊ើបអង្កេត បុរសវ័យ៤៦ឆ្នាំរូបនេះបានលាលែងពីតំណែង ចំពេលមានការរិះគន់យ៉ាងខ្លាំងពីមហាជនស្ទើរទូទាំងពិភពលោក។
ព្រះរាជអាជ្ញាសាធារណៈដែលគ្រប់គ្រងករណីនេះបានប្រកាសកាលពីខែមុនថា ពួកគេកំពុងបន្តពិនិត្យការសម្រេចឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះចំពោះលោក Rubiales។ ឥឡូវនេះ លោកប្រឈមនឹងការកាត់ទោសចំពោះឧប្បត្តិហេតុក៏ដូចជាសម្រាប់ការបង្ខិតបង្ខំជាបន្តបន្ទាប់រួមជាមួយនឹងអតីតអ្នកចាត់ការសញ្ជាតិអេស្ប៉ាញលោក Jorge Vilda ផងដែរ។
តុលាការព្រហ្មទណ្ឌបានធ្វើសេចក្តីសម្រេចដោយច្រានចោលបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីការបស់ចៅក្រម លោក Francisco de Jorge ក្នុងសំណុំរឿង ដែល លោក Rubiales, លោក Vilda, អតីតនាយក Albert Luque និងនាយកប្រតិបត្តិទីផ្សារ Ruben Rivera។ សេចក្តីរាយការណ៍ថា អង្គជំនុំជម្រះបានចាត់ទុកខ្លឹមសារនៃបណ្តឹងឧទ្ធរណ៍ថា មានភស្តុតាងសមស្របនឹងការពិពណ៌នាអំពីឧក្រិដ្ឋកម្មទាក់ទងនឹងសេរីភាពផ្លូវភេទ និងការបង្ខិតបង្ខំ។
តុលាការបានបញ្ជាក់យ៉ាងច្បាស់ថា ផលប៉ះពាល់ផ្លូវច្បាប់ “ការថើប និងការយល់ព្រមមិនអាចត្រូវបានវាយតម្លៃនៅចំណុចប្រសព្វនេះទេ”។
នៅក្នុងការចោទប្រកាន់ដែលបញ្ជូនទៅចៅក្រម ព្រះរាជអាជ្ញាសាធារណៈបានបង្ហាញពីបំណងចង់ឱ្យលោក Rubiales ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ប្រសិនបើរកឃើញថាមានពិរុទ្ធពីបទរំលោភបំពានផ្លូវភេទ។ រួមជាមួយនឹងការបង្ខិតបង្ខំបន្ថែម១៨ខែ ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងដែលបានអះអាងរបស់លោកក្នុងការបញ្ចុះបញ្ចូលកីឡាការិនីបាល់ទាត់រូបនេះឱ្យលើកលែងទោសជាសាធារណៈបន្ទាប់ពីឧប្បត្តិហេតុនេះ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់