Connect with us

កីឡា

យប់នេះ ក្រុមជើងឯក ជើងឯករងឆ្នាំចាស់ប៉ះគ្នា​ពាន AFC-U23

បានផុស

នៅ

យប់នេះវេលាម៉ោង៩ ក្រុមអ៊ូបេគីស្ថានត្រូវជួប​ក្រុមអារ៉ាប៊ីសាអ៊ូឌីត​ វគ្គ៨ក្រុមចុងក្រោយពានរង្វាន់យុវជនអាយុក្រោម២៣ឆ្នាំទ្វីបអាស៊ី (AFC U23 Asian Cup) នៅប្រទេសកាតារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតយប់នេះជាជំនួបសងសឹករបស់អ៊ូបេគីស្ថាន បន្ទាប់​ពី​​ពួកគេបានចាញ់អារ៉ាប៊ីសាអ៊ូឌីត​ ក្នុង​វគ្គផ្ដាច់ព្រ័ត្រ ២​-០ AFC U23 Asian Cup កាល​ពី​​រដូវ​កាល​មុន​។ ក្រុមទាំង២សុទ្ធតែធ្លាប់ឈ្នះជើងឯក​ពាន​រង្វាន់​នេះ​១លើកដូចគ្នា ដូច្នេះការប្រកូតយប់​នេះ​កាន់តែតានតឹង​ខ្លាំង។ ក្រុមទាំងពីរ​​ព្យាយាម​ស្វែងរក​ឱកាស​ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព័្រត្រ ​ក្នុងនាមជាម្ចាស់ការពារ​ជើងឯកឆ្នាំ​ចាស់​ និង​ជើងឯករង​ឆ្នាំចាស់។

ប្រវត្តិជួបគ្នា៦លើករបស់ក្រុមទាំង២ អ៊ូបេគីស្ថានឈ្នះ១ អារ៉ាប៊ីសាអ៊ូឌីត​ឈ្នះ៤ និងស្មើគ្នា១។ ការប្រកួតយប់នេះក្រុមអ៊ូបេគីស្ថាន​ត្រូវធ្វើការធ្ងន់ បើ​ប្រៀប​ធៀប​ពី​ប្រវត្តិ​ជួប​គ្នា​កន្លង​មក។ ការប្រកួត៥លើកចុងក្រោយរបស់​អ៊ូបេគីស្ថាន​គឺ​ឈ្នះទាំង​៥​ ខណៈ​អារ៉ាប៊ីសាអ៊ូឌីត​ឈ្នះ៤និងចាញ់១។

ការប្រកួតឆ្នាំនេះ វគ្គសន្សំពិន្ទុក្នុងពូល អ៊ូបេគីស្ថានធ្វើបានល្អ ក្រោយ​៣​ប្រកួត​ ឈ្នះទាំង៣ រក​បាន​៩ពិន្ទុ ឈរ​លេខ​១​ក្នុង​ពូល​D។ អារ៉ាប៊ីសាអ៊ូឌីត​ ឈរ​លេខ២ក្នុងពូល C បន្ទាប់ពី​រក​បាន​៦​ពិន្ទុ ពី​ការ​ឈ្នះ២​ និងចាញ់១។

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ AFC U23 Asian Cup ឆ្នាំ២០២៤ រកឃើញ២ក្រុម​ហើយ​គឺ ឥណ្ឌូណេសុី និង​ ជប៉ុន។ យប់នេះនឹងរកឃើញ១​ក្រុមទៀត និង​១ក្រុមទៀត​រកឃើញ​នៅ​ថ្ងៃ​ស្អែក៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម