ព័ត៌មានជាតិ
បច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿន 5G នឹងប្រើប្រាស់ស៊ីហ្គេម ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ
ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសន្យាចំពោះមុខថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ថា នឹងដោះស្រាយរឿងសេវា Internet ឲ្យបានល្អប្រសើរបំផុត ដើម្បីរួមចំណែកជំរុញការរៀបចំ និងផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។

ការសន្យារបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ទាប់ពីមានការជជែកអំពីការបំពាក់បច្ចេកវិទ្យា 5G និងឧបករណ៍ឆ្លាតវៃមួយចំនួនពីក្រុមហ៊ុន Huawei ប្រចាំកម្ពុជា ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ CAMSOC កាលពីថ្មីៗនេះ។

ឯកឧត្ដម ជា វ៉ាន់ដេត បានលើកឡើងថា បញ្ហា 5G គឺជារឿងមួយត្រូវធ្វើការត្រួតពិនិត្យឲ្យបានល្អិតល្អន់ជាមុនសិន តែយ៉ាងណាលោកសន្យានឹងជួយឲ្យមានសេវា Internet ប្រើប្រាស់គ្រប់គ្រាន់ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ