កីឡា
ឥណ្ឌូណេស៊ីសម្លឹងឃើញឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ AFC U23 ដំបូងយប់នេះ
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីអាយុក្រោម២៣ឆ្នាំនឹងប្រកួតជាមួយក្រុមជម្រើសជាតិអ៊ូបេគីស្ថាន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ AFC U23 Asian Cup វេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។
ឥណ្ឌូណេស៊ីជាក្រុមតែមួយគត់ក្នុងតំបន់អាស៊ាន ដែលបានឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់យុវជនទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ។ ការប្រកួតឆ្នាំនេះជាប្រវត្តិសាស្រ្ដថ្មីរបស់ឥណ្ឌូណេស៊ី ដែលបានឡើងមកដល់វគ្គ៨ក្រុមចុងក្រោយ និងបានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថែមទៀត។ ការប្រកួតយប់នេះជាឱកាសថ្មីមួយទៀត សម្រាប់ក្នុងតំបន់អាស៊ានក្នុងការឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ប្រសិនបើពួកគេយកឈ្នះក្រុមអ៊ូបេគីស្ថាន។
ប្រវត្តិជួបគ្នា២លើករបស់ក្រុមយុវជនអាយុក្រោម២៣ឆ្នាំទាំងពីរគឺក្រុមអ៊ូបេគីស្ថានឈ្នះទាំង២លើក ដូច្នេះឥណ្ឌូណេស៊ីត្រូវធ្វើការធ្ងន់ដើម្បីឈានដល់វគ្គផ្ដាច់ព្រ័ត្រ។ និយាយពីការប្រកួត៥លើកចុងរបស់ក្រុមអ៊ូបេគីស្ថានពួកគេធ្វើបានយ៉ាងល្អ ក្រោយឈ្នះទាំង៥លើក ខណៈឥណ្ឌូណេស៊ី ឈ្នះ៣ ចាញ់១ និងស្មើ១។
ឆ្នាំនេះ ឥណ្ឌូណេស៊ីកំពុងមានទំនុកចិត្តខ្ពស់និងការតាំងចិត្តខ្លាំង ក្រោយពួកគេទម្លាក់ក្រុមខ្លាំងកូរ៉េខាងត្បូងក្នុងវគ្គ៨ក្រុមចុងក្រោយ។
ប្រសិនបើឥណ្ឌូណេស៊ីបានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U23 Asian Cup នោះពួកគេនឹងក្លាយជាក្រុមទី២ក្នុងតំបន់អាស៊ាន បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីវៀតណាមធ្លាប់បានឡើងកាលពីឆ្នាំ២០១៨។ នៅពេលនោះ វៀតណាមទទួលបានត្រឹមចំណាត់ថ្នាក់លេខ២ ក្រោយចាញ់ក្រុមអ៊ូបេគីស្ថាន។
អ៊ូបេគីស្ថានធ្លាប់ឈ្នះពានរង្វាន់ AFC U23 Asian Cup ១លើក និងឈ្នះជើងឯករង១លើក ដូច្នេះទាំងបទពិសោធទាំងគុណភាពកីឡាករនាពេលបច្ចុប្បន្នមានប្រៀបជាងក្រុមឥណ្ឌូណេស៊ី៕
អត្ថបទ៖ ផា រតនា
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច