Connect with us

កីឡា

Sancho លែងខ្វល់ពីអនាគត ខណៈកំពុងរីករាយនៅ Dortmund

បានផុស

នៅ

កីឡាករ Jadon Sancho វ័យ២៤ឆ្នាំ កំពុងធ្វើបានល្អជាក្រុម Dortmund ខណៈរូបគេលេងក្នុងនាមជាកីឡាករខ្ចីជើងពីក្រុមបិសាចក្រហម Manchester United។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនាគតរបស់កីឡាករ Jadon Sancho មិនទាន់អាចកំណត់បាននៅឡើយ ប៉ុន្តែ​រូបគេកំពុងរីករាយក្នុងការលេងឲ្យក្លិបចាស់ Borussia Dortmund។ ជាពិសេស​ បន្ទាប់​ពី​រូប​គេ​បាន​ជួយក្រុមយកឈ្នះ Paris Saint-Germain ១-០ ការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League។

កីឡាករ Sancho បាននិយាយថា ៖«ខ្ញុំពិតជាមិនដឹងថាតើខ្ញុំនឹងបន្តស្នាក់នៅ Dortmund ឬ​ត្រឡប់​ទៅ Man United វិញទេ។ ខ្ញុំកំពុង​ផ្ដោត​​​លើការប្រកួត​ពេលបច្ចុប្បន្ន​។ ខ្ញុំមានអារម្មណ៍ពិសេសជាមួយ Dortmund ពី​ព្រោះខ្ញុំមកទីនេះនៅតាំងពីអាយុ១៧ឆ្នាំ។ ក្លិបនេះបានជួយខ្ញុំឲ្យមានអនាគត។ ខ្ញុំតែងតែផ្តល់អ្វីដែលល្អបំផុត​សម្រាប់ក្លិបនិងអ្នកគាំទ្រនៅទីនេះ»។

កីឡាករ Jadon Sancho បាន​ត្រឡប់​​ទៅ Borussia Dortmund នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់​ចប់រដូវកាល។ កីឡាករ​ចង់ចាកចេញពី Manchester United ក្រោយ​ត្រូវ​បាន​ដកឈ្មោះចេញពីក្រុមក្រោមការដឹកនាំរបស់លោក Erik ten Hag ក្រោមហេតុផលការដាក់ពិន័យ

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម