Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត ថ្ងៃស្អែកត្រូវការឈ្នះចាំបាច់

បានផុស

នៅ

ក្រុមព្រះខ័នរាជស្វាយរៀងត្រូវជួបជាក្រុមបឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង ថ្ងៃសៅរ៍ ទី៤ ខែឧសភា វេលាម៉ោង៦​ល្ងាច សម្រាប់​ការ​ប្រកួត​ជុំទី៤ ពានរង្វាន់ខេមបូឌានព្រីមៀរលីគ​​រដូវ​កាល​២០២៣-២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ត្រូវបានពិន្ទុចាំបាច់ ដើម្បីដំណើរឆ្ពោះទៅការគ្រង​ជើងឯកលីគកំពូលកម្ពុជាក្នុងរដូវកាលនេះ បន្ទាប់ពីពួគេខកខានឈ្នះពានរង្វាន់នេះអស់រយៈពេល៥ឆ្នាំ។ ក្រោយ​ឈ្នះ​ជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) ក្រុមព្រះខ័នរាជស្វាយរៀងកាន់តែទឹកចិត្តក្នុងប្រជែងយកពាន២ក្នុង១រដូវកាល។

ប្រវត្តិជួបគ្នារបស់ក្រុមទាំង២គឺពិតជាតានតឹងខ្លាំងណាស់ មិនថាការប្រកួតក្នុងលីគឬ​ពានរង្វាន់សម្តេចតេជោ​ ហ៊ុន សែន ទេ។ ជួបគ្នា១១លើកចុង​ក្រោយ​ ព្រះខ័នរាជស្វាយរៀងឈ្នះ៥លើក បឹងកេតឈ្នះ៣លើក និង​ស្មើគ្នា៣លើក។ ក្នុងរដូវកាលនេះ ទោះ​បឹងកេតអស់​ឱកាស​ប្រជែងពានលីគកំពូលកម្ពុជា ប៉ុ​ន្តែពួកគេនៅតែប្រឹងប្រែង​ឲ្យអស់ពីសមត្ថភាព ដើម្បី​យក​ឈ្នះព្រះខ័នរាជស្វាយរៀងជា​ថ្មី។

ស្ថិតិជួបគ្នា៥លើកក្នុងរដូវកាលនេះរបស់ក្រុមទាំង២៖

  • បឹងកេត ១-៣ ព្រះខ័នរាជស្វាយរៀង (ការប្រកួតលីគ)
  • ព្រះខ័នរាជស្វាយរៀង ៣-៣ បឹងកេត (ការប្រកួតលីគ)
  • បឹងកេត ៣-៣ ព្រះខ័នរាជស្វាយរៀង (ការប្រកួតលីគ)
  • បឹងតេត ១-៣ ព្រះខ័នរាជស្វាយរៀង (ការប្រកួតពានសម្ដេច)
  • ព្រះខ័នរាជស្វាយរៀង ១-២ បឹងកេត (ការប្រកួតពានសម្ដេច)

ចាប់តាំងពីលោក ហុង ផេង ចូលកាន់តំណែងជាគ្រូបង្វឹក បឹងកេត​ពិតជាធ្វើបានយ៉ាងល្អ ហើយតែង​​តែ​បង្កភាពលំបាកដល់ព្រះខ័នរាជស្វាយរៀង ជាពិសេសេពួកគេធ្លាប់ឈ្នះក្រុមកំពូលតារាងនៅលីគកំពូល នៅកីឡដ្ឋានខេត្តស្វាយរៀងពេលជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ៕

អត្ថបទ៖​ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម